គិតត្រឹមម៉ោង ១២ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅសុខៗ ខ្ញុំមានប្រថ្នូលមួយសម្រាប់ខ្ឡួនខ្ញុំផ្ទាល់ គឺប្រថ្នូលស្លាប់ ខ្ញុំមិនដឹងថាវាជាការពិត ឬគិតអារម្មណ៍ទេ ។ តែវាក្លាយជាមន្ទិលហើយ សង្ឃឹមថាវាមិនក្លាយជាការពិតទៅចុះ អ្នកណាក៏ចង់រស់ដែរ តែមិនដឹងថារស់យ៉ាងណាឲ្យមានន័យ ។ ថ្ងៃមិនស្លាប់ថ្ងៃស្អែកក៏គង់គេចមិនផុត តែគ្រាន់តែចង់បានពេលវេលាសមគួរមួយតែប៉ុណ្ណោះ ។ ខ្ញុំសរសេរវាឡើងប្រសិនបើរឿងនោះកើតឡើងមែនក៏វាជាព្រហ្មលិខិត រាងកាយជារបស់អនត្តាគ្មានអនកណឯណា មានសិទ្ធិឃាត់ឃាំងបានឡើយ ។ បើវាជាការពិត ពិតជាមានការសោកស្ដាយខ្លាំងណាស់មានរឿងជាច្រើនខ្ញុំមិនទាន់បានធ្វើ ....។
ជាមនុស្សបរាជ័យ (ការសិក្សា ការងារ ស្នេហា) តែខ្ញុំខំរស់ដើម្បីមនុស្សមួយចំនួន ទោះដឹងថាពេលខ្លះមិនចង់នៅមើលផែនដីនេះ តែគ្រាន់តែមិនចង់ឲ្យវាចប់នៅពេលនេះ សុំពេលច្រើនបន្តិចទៀត។ មច្ចុរាជខ្ញុំបានតថ្លៃជាមួយអ្នកម្ដងជាពីរដងហើយ តែវាមិនទាន់សម្រេចគោលដៅនៅ ឡើយទេសង្ឃឹមថាអ្នកមិនមកយកបំណុលចាស់ទៅចុះ ព្រោះអ្នកបានសន្យាម្ដងហើយថាព្រមតាមសំណើម្នាក់នេះ តែពេលនេះនៅមានរឿងច្រើនមិនទាន់បានសម្រេចទេ។
ពិភពលោកវាធំសម្រាប់មនុស្សទូទៅតែសម្រាប់មនុស្សគ្មានទំនុកចិត្តវាតូចចង្អៀតពេកហើយ ខ្ញុំមិនដែលធ្វើអ្វីមិនល្អ មិនដែលមិនស្មោះត្រង់ មិនដែលព្រព្រឹត្តមិនគប្បីអ្វីទេ តែហេតុអ្វីបានជាខ្ញុំជួបតែរឿងរងកម្ម មានទុក្ខរាប់សិបរាប់មិនអស់ ។ តើជាតិមុនខ្ញុំបានសាងអ្វីមិនល្អសោះ ហេតុអ្វីអ្នកឲ្យកំណើតខ្ញុំមកមានតែការលំបាកគ្រប់យ៉ាងបែបនេះ ។