bethborin

Tuesday, March 29, 2016

ប្រថ្នូល​មិនល្អ

គិត​ត្រឹម​ម៉ោង ១២ ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៦ នៅ​សុខៗ ខ្ញុំ​មាន​ប្រថ្នូល​មួយ​​សម្រាប់ខ្ឡួន​ខ្ញុំ​ផ្ទាល់ គឺប្រថ្នូល​ស្លាប់ ខ្ញុំមិន​ដឹង​ថា​វាជាការពិត​ ឬគិត​អារម្មណ៍ទេ ។ តែវា​ក្លាយជាមន្ទិល​ហើយ សង្ឃឹម​ថាវា​មិន​ក្លាយ​ជាការ​ពិត​ទៅ​ចុះ អ្នក​ណាក៏​ចង់រស់​ដែរ តែ​មិន​ដឹង​​ថា​រស់យ៉ាងណា​ឲ្យមាន​ន័យ ។ ថ្ងៃមិន​ស្លាប់​ថ្ងៃស្អែក​ក៏គង់គេចមិន​ផុត តែ​គ្រាន់​តែចង់​បាន​ពេល​វេលា​សមគួរ​​មួយ​តែប៉ុណ្ណោះ ។ ខ្ញុំ​សរសេរ​វាឡើង​ប្រសិន​បើរឿង​នោះ​កើត​ឡើង​មែន​ក៏វាជាព្រហ្ម​លិខិត រាង​កាយជារ​បស់​អនត្តា​គ្មាន​អនកណឯណា មាន​សិទ្ធិឃាត់ឃាំង​បាន​ឡើយ ។ បើ​វាជាការ​ពិត​ ពិត​ជាមាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​មាន​រឿង​ជាច្រើន​ខ្ញុំ​មិនទាន់បាន​ធ្វើ ....។
    ជាមនុស្ស​បរាជ័យ (ការសិក្សា ការងារ​ ស្នេហា) តែ​ខ្ញុំ​ខំ​រស់​ដើម្បី​មនុស្ស​មួយ​ចំនួន ទោះ​ដឹង​ថា​ពេល​ខ្លះ​មិន​ចង់​នៅ​មើលផែន​ដី​នេះ តែគ្រាន់​តែ​មិន​ចង់​ឲ្យ​វា​ចប់​នៅ​ពេល​នេះ សុំ​ពេល​ច្រើន​បន្តិចទៀត​។ មច្ចុរាជ​ខ្ញុំ​បាន​តថ្លៃជាមួយ​អ្នក​ម្ដង​ជាពីរ​ដង​ហើយ តែ​វា​មិនទាន់​សម្រេច​គោល​ដៅ​នៅ ឡើយ​ទេ​សង្ឃឹម​ថាអ្នកមិនមក​យក​បំណុល​ចាស់​ទៅ​ចុះ ​ព្រោះ​អ្នក​បាន​សន្យា​ម្ដង​ហើយ​ថាព្រម​តាម​សំណើ​ម្នាក់​នេះ តែ​ពេល​នេះ​នៅមាន​រឿង​ច្រើន​មិនទាន់​បាន​សម្រេច​ទេ។
     ពិភពលោក​វា​ធំ​សម្រាប់​មនុស្ស​ទូ​ទៅ​តែ​សម្រាប់​មនុស្ស​គ្មាន​ទំនុក​ចិត្ត​វាតូច​ចង្អៀត​ពេក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​មិន​ល្អ មិន​ដែល​មិន​ស្មោះ​ត្រង់ មិនដែល​ព្រព្រឹត្តមិនគប្បីអ្វីទេ តែ​ហេតុអ្វី​បាន​ជាខ្ញុំ​ជួប​តែរឿង​រង​កម្ម មាន​ទុក្ខ​រាប់សិប​រាប់មិនអស់ ។ តើ​ជាតិមុន​ខ្ញុំបាន​សាង​អ្វី​មិន​ល្អ​សោះ ហេតុអ្វី​អ្នក​ឲ្យ​កំណើត​ខ្ញុំ​មក​មាន​តែការ​លំបាក​គ្រប់​យ៉ាង​បែប​នេះ ។

No comments:

Post a Comment