bethborin

Tuesday, November 26, 2013

ភាសាខ្មែរ និង​ក្ដាចុច​មាន​នៅលើ Androide Kitkat 4.4 ដោយ​ពេញ​លេញ

ក្រុមហ៊ុនយក្ស GOOGLE បានបញ្ចូលពុម្ព និងក្តាចុចអក្សរខ្មែរទៅក្នុង​ប្រព័ន្ធប្រតិបត្តិការ (OS) របស់ខ្លួនហើយ នោះគឺ Android 4.4, KitKat ដែលមានន័យថា នៅពេលលោកអ្នកទិញទូរស័ព្ទ Smart Phone នៅពេលអនាគត​ គឺវានឹងមានអក្សរខ្មែរ និងក្តាចុចមកជាមួយស្រាប់។ ​នេះគឺជាមោទនភាពរបស់ខ្មែរយើង​ដែល​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ​ចាប់អា​រម្មណ៍​ នេះក៏មកពីមានការ​ជួយ​ជ្រោមជ្រែង​ពីអ្នកជំនាញ​ខ្មែរ ជាច្រើន​ផង​ដែរ។

Friday, November 1, 2013

សិក្ខា​សិលា​ស្ដី​អំពី​បច្ចេកវិទ្យា​Google ឆ្នាំ​២០១៣ (GDG DevFest Phnom Penh 2013)

ភ្នំពេញ​៖ អ្នក​អភិវឌ្ឍន៍​កម្មវិធី​ កុំព្យូទ័រ អ្នក​រចនា​គេហទំព័រ អ្នក​សរសេរ​កូដ​កុំព្យូទ័រ វិស្វករ បច្ចេកវិជ្ជា​ក្រុម​ហ៊ុន Google សាស្ត្រាចារ្យ និង​និស្សិត​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ប្រមាណ​៣៥០​នាក់ នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ចែក​រំលែក​បទពិសោធន៍​និង រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ​និង​ចុង​ក្រោយ​គេ​បង្អស់។



សិក្ខា​សិលា​ស្ដី​អំពី​បច្ចេកវិទ្យា​Google ឆ្នាំ​២០១៣ (GDG DevFest Phnom Penh 2013) នេះ​គឺ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នឹង​ត្រូវ​ធ្វើ​នៅ​សាកលវិទ្យាល័យ​ ន័រតុន​ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​អោយ​បាន​ដឹង​ថា ព្រឹត្តិការណ៍​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បង្កើត​អ្វី​ដែល​ថ្មី។ សិក្ខា​សិលា​ក៏​មាន​ជា​វេទិកា​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​មាន​សក្ដានុពល​ផ្នែក​ព័ត៌មាន​វិទ្យា​ក្នុង​ការ​ស្វែង​រក​គំនិត​ថ្មី​ប្លែក ក៏​ដូច​ជា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​កម​លើ​វិស័យ​ព័ត៌មាន​វិទ្យា​ដែល​ជា​កត្តា​សំខាន់​ត្រួត​ត្រាយ​ផ្លូវ​ដល់​ការ​បង្កើត​បច្ចេកវិជ្ជា​ថ្មីៗ នៅ​ពេល​អនាគត​ក្នុង​ប្រទេស​កម្ពុជា។
ប្រធាន​បទ​សំខាន់​សម្រាប់​ឆ្នាំ២០១៣​នេះ ផ្ដោត​សំខាន់​លើ​បច្ចេកវិជ្ជា​ចុង​ក្រោយ​របស់​Google  ដូចជា Wearable Computing, Mobil & Clouds and Android program, Google  Cloud  Storage,Google Maps& Street View, Khmer Language on Google Platform, Google App Engine to HTML5”។
សិក្ខា​សិលា​រយៈពេល​មួយ​ថ្ងៃនេះ រៀបចំឡើង​ដោយក្រុម​អ្នក​បច្ចេកវិជ្ជា​របស់ Google នៅ​កម្ពុជា​ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​Google និង​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​និង អង្គការសង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​ក្នុង​កម្ពុជា។ GDG DevFest ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​នានា​របស់​ក្រុម​ហ៊ុន Google ដែល​ត្រូវ​បាន​រៀប​ចំឡើង​ជា​រៀងរាល់​ចុង​ឆ្នាំ​ពី​ខែ កញ្ញា​ដល់​ខែ​តុលា​នៅ​ជុំវិញ​ពិភព​លោក។ DevFest លើក​ដំបូង​បាន​ត្រូវ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​២០០៨ និង​ក្រោយមក​បាន​រីកសាយ​ទៅ​ជាង​១០០ ប្រទេស​ក្នុង​ពិភពលោក​នៅ​ចុង​ឆ្នាំ​២០១៣នេះ៕