bethborin

Friday, May 16, 2014

ការ​ចាប់​ផ្ដើម​សាក​ល្បង​ថត​រូប ផូតូស្វ៊ែរ

   បន្ទាប់​ពីបាន​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាល​មួួយ​កាលពី ថ្ងៃ ២៩ ខែ​មីនា ឆ្នាំ២០១៤ នៅ​ភ្នំពេញជាមួយ​ក្រុម GOOGLE BUSINESS Group ភ្នំពេញ  ស្ដីពី GOOGLE MAP MAKER រួច​មក​ខ្ញុំទទួលបាន​ចំណេះ​ដឹង​ខ្លះ​ៗ​ស្ដី ពីការ​ដៅ​ផែន និង​ការ​ប្រើ​ប្រាស់ STREET VIEW និង​ការ​ដាក់​រូប​ភាព ការ​ថត​រូម​ភាព​ផូតូ​ស្វ៊ែរ ។
   ពេល​នេះ​ខ្ញុំ​ចាប់​ផ្ដើម​សាក​ល្បង​វាជាលើក​តំបូង​ហើយ​ដោ​យ​ទីតាំង​ថត​តំបូង​ប​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​បរិវេណ​វត្ត​ ចាក់​អង្រែ​ក្រោម ដោយ​ខ្ញុំបាន​ថត​ទិដ្ឋភាព​​នៅ​ទី នោះ​មាន​បី ទីតាំងគឺ​ ១ ទីតាំង​ទីធ្លាខាង​ជើង​វត្ត​ចាក់​អ្រែក្រោម ទី ២ ទីតាំង​ខាង​ត្បូង​វត្ត និង​ ទី ៣ គឺ ទីតាំង​ប៉ាច្ឆាសម្រាប់​បូជាសពនៅក្នុង​វត្ត ។ ហើយ​បន្ទាប់មក​ទៀត​ ខ្ញុំ​បាន​សាកល្បង​ថត​នៅ​ ខាង​មុខ​របង​ព្រះបរម​រាជវាំង គឺ​នៅ​ពេល​យប់ និង ទីតាំង​ ព្រះរាជ​ឱង្កោ​សម្ដេចវរៈក្សត្រ នរោត្តម​សីហនុ ផង​ដែរ ។
   នេះ​ជា​មេរៀន​តំបូង​សម្រាប់​ខ្ញុំ​មិនដឹង​ថាវា​ល្អ​ឬអត់​នោះទេ តែ​ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​វា ហើយ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​ដាក់​វា​បង្ហាញ​ទៅក្នុង​ផែនទី សម្រាប់​បង្ហាញ​ឲ្យ​ពី​ភព​លោកបាន​ស្គាល់​ពី​ប្រទេស​របស់​យើង​ផង​ដែរ ។ ក្នុង​ការ​ថត​គឺ យើង​ប្រើ​កម្មវិធី ​នៅក្នុង​ទូរ​ស័ព្ទ​ប្រភេទ ANDROID មាន​ជំនាន់​កម្មវិធី ចាប់​ពី ៤.ឡើងទៅដែល​មាន​ឈ្មោះថា GOOGLE CAMERA  ។
   នៅក្នុង​ការ​ថត​គឺ​គ្មាន​អ្វី​លំ​បាក​នោះទេ គ្រាន់​តែ​ដំឡើង​កម្មវិធី GOOGLE CAMERA រួច​ហើយ​យើងអាច​បើក​ថត​ដូច​កាម៉េរ់ាទូទៅ​ដែរ ដើយ​គ្រាន់​តែ​ជ្រើ​សយកជម្រើស​ណាមួយដែល​យើង​ចង់ថត​ទៅវាជាការស្រេច​បាត់ទៅ ហើយ ។

វត្តចាក់អង្រែក្រោម​ទីធ្លាខាងជើង

វត្តចាក់​អ្រែក្រោមទីធ្លាខាង​ត្បូង

ប៉ាច្ឆាវត្តចាក់អង្រែក្រោម

ព្រះរាជឱង្កាព្រះវរៈក្សត្រសីហនុ

ព្រះបរមរាជវាំងខាង​មុខ