bethborin

Thursday, June 15, 2017

ខួប​៥៥ ឆ្នាំ (១៥ មិថុនា ឆ្នាំ១៩៩៦២-១៥ មិថុនា ឆ្នាំ២០១៧) ប្រាសាទ​ព្រះវិហារឈ្នះក្ដីលើភាគីថៃ

ថ្ងៃនេះជាខួប​៥៥ ឆ្នាំ ( (១៥ មិថុនា ឆ្នាំ១៩៩៦២-១៥ មិថុនា ឆ្នាំ២០១៧) ដែលសម្តេចព្រះបរមរតនកោដ្ឋ បាន​យក​ឈ្នះថៃក្នុង​រឿង​ប្រាសាទព្រះ​វិហារ (តុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។)។ បើមិនមាន​ថ្ងៃនោះទេ​ប្រហែលពេល​នេះខ្ញុំ​ត្រូវ​បាន​ឈរថត​មិនមែន​នៅលើទឹក​ដី​​មោទនភាព​របស់​ខ្លួន​ឯង​ហើយ ។


ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ(សម្រាប់ឧទ្ទិសថ្វាយ​ព្រះឥសូរ) ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ តាមរចនាបថបន្ទាយស្រី ដែលបានកសាងដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖
១.ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០)
២.ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០)
៣.ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០)
៤. និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។









Tuesday, March 29, 2016

ប្រថ្នូល​មិនល្អ

គិត​ត្រឹម​ម៉ោង ១២ ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៦ នៅ​សុខៗ ខ្ញុំ​មាន​ប្រថ្នូល​មួយ​​សម្រាប់ខ្ឡួន​ខ្ញុំ​ផ្ទាល់ គឺប្រថ្នូល​ស្លាប់ ខ្ញុំមិន​ដឹង​ថា​វាជាការពិត​ ឬគិត​អារម្មណ៍ទេ ។ តែវា​ក្លាយជាមន្ទិល​ហើយ សង្ឃឹម​ថាវា​មិន​ក្លាយ​ជាការ​ពិត​ទៅ​ចុះ អ្នក​ណាក៏​ចង់រស់​ដែរ តែ​មិន​ដឹង​​ថា​រស់យ៉ាងណា​ឲ្យមាន​ន័យ ។ ថ្ងៃមិន​ស្លាប់​ថ្ងៃស្អែក​ក៏គង់គេចមិន​ផុត តែ​គ្រាន់​តែចង់​បាន​ពេល​វេលា​សមគួរ​​មួយ​តែប៉ុណ្ណោះ ។ ខ្ញុំ​សរសេរ​វាឡើង​ប្រសិន​បើរឿង​នោះ​កើត​ឡើង​មែន​ក៏វាជាព្រហ្ម​លិខិត រាង​កាយជារ​បស់​អនត្តា​គ្មាន​អនកណឯណា មាន​សិទ្ធិឃាត់ឃាំង​បាន​ឡើយ ។ បើ​វាជាការ​ពិត​ ពិត​ជាមាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​មាន​រឿង​ជាច្រើន​ខ្ញុំ​មិនទាន់បាន​ធ្វើ ....។
    ជាមនុស្ស​បរាជ័យ (ការសិក្សា ការងារ​ ស្នេហា) តែ​ខ្ញុំ​ខំ​រស់​ដើម្បី​មនុស្ស​មួយ​ចំនួន ទោះ​ដឹង​ថា​ពេល​ខ្លះ​មិន​ចង់​នៅ​មើលផែន​ដី​នេះ តែគ្រាន់​តែ​មិន​ចង់​ឲ្យ​វា​ចប់​នៅ​ពេល​នេះ សុំ​ពេល​ច្រើន​បន្តិចទៀត​។ មច្ចុរាជ​ខ្ញុំ​បាន​តថ្លៃជាមួយ​អ្នក​ម្ដង​ជាពីរ​ដង​ហើយ តែ​វា​មិនទាន់​សម្រេច​គោល​ដៅ​នៅ ឡើយ​ទេ​សង្ឃឹម​ថាអ្នកមិនមក​យក​បំណុល​ចាស់​ទៅ​ចុះ ​ព្រោះ​អ្នក​បាន​សន្យា​ម្ដង​ហើយ​ថាព្រម​តាម​សំណើ​ម្នាក់​នេះ តែ​ពេល​នេះ​នៅមាន​រឿង​ច្រើន​មិនទាន់​បាន​សម្រេច​ទេ។
     ពិភពលោក​វា​ធំ​សម្រាប់​មនុស្ស​ទូ​ទៅ​តែ​សម្រាប់​មនុស្ស​គ្មាន​ទំនុក​ចិត្ត​វាតូច​ចង្អៀត​ពេក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​មិន​ល្អ មិន​ដែល​មិន​ស្មោះ​ត្រង់ មិនដែល​ព្រព្រឹត្តមិនគប្បីអ្វីទេ តែ​ហេតុអ្វី​បាន​ជាខ្ញុំ​ជួប​តែរឿង​រង​កម្ម មាន​ទុក្ខ​រាប់សិប​រាប់មិនអស់ ។ តើ​ជាតិមុន​ខ្ញុំបាន​សាង​អ្វី​មិន​ល្អ​សោះ ហេតុអ្វី​អ្នក​ឲ្យ​កំណើត​ខ្ញុំ​មក​មាន​តែការ​លំបាក​គ្រប់​យ៉ាង​បែប​នេះ ។

Monday, March 7, 2016

រញ្ជួយចិត្តសម្រាប់មនុស្ស​ដែល​ខ្លួន​ស្រឡាញ់

មិន​ដឹង​ថា​វា​ជាអារម្មណ៍ស្រឡាញ់ ឬ​យ៉ាងណាទេ​តែវាជាអារម្មណ៍ដែលកើត​ចេញ​ពី​ចិត្ត នៅ​ពេល​ដែល​ចាប់ផ្ដើម​និយាយ​ ឬ ចាប់​ផ្ដើម​ឆាត(Chat) ជាមួយ​នឹង​គេ​ពាក្យ​សម្ដី​គេ​ឆាត​មក​អាច​ធ្វើ​ទង្គិច​បេះ​ដូង (Touch my heart )​របស់​ខ្ញុំ​បាន។ ជាធម្មតា​ខ្ញុំ​ជាមនុស្ស​ចិត្ត​រឹង​មិន​ងាយ​ចុះញ៉ម​ ឬតាម​អ្នកណា​ឡើយ​ ហើយ​ពាក្យ​សម្ដី​របស់​អ្នក​ផ្សេង​ក៏​ខ្ញុំ​មិន​ដែល​ខ្វល់​ដែរ ។ តែសម្រាប់គេ​ពាក្យ​មួយ​ឃ្លាៗ ដែលគេ​និយាយ​មក​គឺ មាន​អារម្មណ៍​ថា​ដូច​ជាស្រៀវ​ឆ្អឹង​ខ្នង បះរោម ព្រឺសម្បុរ។ ជាមិត្តភាព​យូរ​មក​ហើយ ធ្លាប់​ទៅណាមកណា​ជាមួយ​គ្នា ធ្លាប់​ដើលេង​ញ៉ាំអីជាមួយ​គ្នា ខ្ញុំ​មិន​អាច​គ្រប់គ្រ​ង​ខ្លួនឯង​ឲ្យ​រក្សា​គេ​ត្រឹម​ជាមិត្ត​ភាព ចិត្ត​របស់​ខ្ញុំ​បាន​ទាមទារ​វា​លើសពីហ្នឹង តើ​អាច​បាន​ទេ? ជានិច្ច​កាល​ខ្ញុំ​តែង​តែសួរ​ខ្លួន​ឯង តើ​ខ្ញុំ​ពិត​ជាស្រឡាញ់គេ​មែន​ទេ? កុំ​អ៊ី​ចឹង​អី គេ​ជាពួក​ម៉ាក​ទេ អារម្មណ៍​មួយ​ទៀត​បាន​បញ្ជារ តែ​ទី​បំផុត​ខ្ញុំ​បាន​ដឹង​ការ​ពី​ត ​ពីខ្លួនឯង​ថា​ខ្ញុំពិត​ជាបាន​លួច​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន​ ។

Thursday, February 26, 2015

រំលឹក​រឿង​២ ​នៅ​ថ្ងៃទី​២៦ កុម្ភៈ កាល​ពី ៦​ឆ្នាំ​មុន (២០០៩)

      ជួប​ឧបទ្ទវហេតុ​ត្រូវ​រថ​យន្ត​ប៉ះ នៅម៉ោង​១៣ និង ១០​នាទី​ពេល​រសៀល នៅខេត្ត​កំពត​ ជាថ្ងៃធ្វើឲ្យ​ខ្ញុំ​ខ្លាច​ជាងគេ ជានិច្ច​កាល​ឲ្យ​តែថ្ងៃនេះ​ខ្ញុំ​នឹងមិន​ហ៊ាន​ទៅណា​ផ្ដេស​ផ្ដាស​ឡើយ​ ព្រោះ​ស្រមោល​នៃរឿង​វា​បាន​ដក​ជាប់​ក្នុង​អារម្ម​ណ៍​ខ្ញុំ​ជានិច្ច​ ខ្ញុំ​តែង​តែខ្លាច​វានឹង​កើត​ឡើង​ម្ដង​ទៀត​។ នឹក​កាល​នោះ​ពិត​ជាកម្សត់ណាស់​ពេល​មាន​រឿង​នេះ​កើតឡើង​ហើយ​គេង​នៅក្នុង​បន្ទប់ម្នាក់ឯង គ្មាន​អ្នកណា​ម្នាក់​មក​មើល​សូម្បី​តែម្នាក់​មួយថ្ងៃបន្ទាប់​ទើបអាចដើរួច​ទៅទៅរក​ទឹកកក​ស្អំ​ខ្លួន​ឯង ។ មេរៀនជីវិត​គឺមិនអាច​ភ្លេចឡើយ​ ដូច្នេះ​ហើយ​ទើប​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ចិត្ត​ដាច់​ ។
រឿង​មួយទៀត​គឺ​នៅ​យប់​ថ្ងៃ​២៦​នោះ​ដែរ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ជាង​គេ​ គឺ​ដោយ​សារ​ពេល​ថ្ងៃ​ខ្ញុំ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​នោះ ខ្ញុំ​ខ្លាច​មិន​បាន​ប្រាប់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ស្រឡាញ់ ខ្ញុំ​ខ្លាច​បើមាន​រឿងងអី​ទៅ​ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ចំពោះ​ខ្លួន​ឯង ដោយ​មិន​ព្រម​ប្រាប់​ទៅមនុស្ស​ដែល​ខ្លួន​បាន​ស្រឡាញ់ ។ នៅ​ក្នុង​ថ្នាក់​វិទ្យា​ល័យ​ខ្ញុំ​បាន​ស្រឡាញ់​ពេញ​ចិត្ត​ទៅលើ​មិត្ត​ភក្តិ​រួម​ថ្នាក់​ម្នាក់​ នាង​ឈ្មោះ​សុគន្ធា​ តែ​ខ្ញុំ​តែង​តែ​ហៅ​នាង​ថា​ស្រីម៉ៅ ។ ខ្ញុំ​បាន​ដឹង​ខ្លួន​ថា​បាន​ចាប់​ផ្ដើម​លួច​ស្រឡាញ់​នាង​ នៅ​ថ្ងៃ​២៩ ខែ​ធ្នូ ឆ្នាំ ២០០៨ ពួក​យើង​បាន​ស្គាល់​គ្នា​តាំង​ពី​ឆ្នាំ២០០៧ គឺ​មួយ​ឆ្នាំបន្ទាប់​ពី​ស្គាល់គ្នា​ទើប​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្រឡាញ់​នាង និង​ ២ខែបន្ទាប់​ខ្ញុំ​បាន​សារភាព​ប្រាប់​នាង​ នៅ​យប់​ ម៉ោង ៩ និង​៣០​នាទី ថ្ងៃ២៦ កុម្ភៈ ។
គិត​មក​ដល់​ថ្ងៃ​ ២៦ កុម្ភៈ ២០១៥ វា​មាន​រយៈពេល​​ ពីរពាន់មួយរយ​កៅសិប​មួយ​ថ្ងៃ (២១៩១) ត្រូវជា ១៨៩.៣០២.៤០០ និង​នាទី ស្មើ​នឹង ៣.១៥៥.០៤០ នាទី ជាម៉ោង​គឺ ៥២.៥៨៤ ម៉ោង គិតជាសប្ដាហ៍ គឺ ៣១៣ អាទិត្យ គត់។ សង្ឃឹម​ថា​អ្នក​អាច​នៅ ចង​ចាំ​មនុស្ស​ម្នាក់​នេះ ដែល​នៅ ស្រឡាញ់​នៅ តែ​ចាំអ្នក​ជារៀង​រហូត​មិន​ថា​យូយ៉ាងណា​ មិន​ថា​ពេល​ណា​នៅ​តែ​ចាំអ្នក​រហូត​ ៕ ​

Tuesday, September 30, 2014

I'm became GooGle Bussiness Map-Up

GooGle Bussiness Map-Up #GBG #PhnomPenh
This event is to improve the quality of local information available on Maps in your neighborhood, to focus on mapping the local business information and helping businesses in your area, to add and edit their information on Maps. The more details they are able to provide, the more useful the information will be for the local users looking for information on Maps.

Registration is open and free: http://goo.gl/VFSvzv
Date: Sat, October 11, 2014
Time: 8:30:17:30
Location : Development Innovations
#296 , 271 Yothapol Khemarak Phoumin
Blvd, Phnom Penh

Thursday, July 31, 2014

បារខែមភ្នំពេញ ២០១៤

បារខែមភ្នំពេញ គឺ​ជាកម្មវិធី សិក្ខាសាលា និង​ពីពណ៌បច្ចេក​វិទ្យា និង​សហគ្រិនភាព  មួយ​ដែល​ត្រូវ​បា​បង្កើត​ឡើងដំបូង​ក្នុង​ឆ្នាំ២០០៩ ហើយ​បាន​បន្ត​ធ្វើមក​ដល់បច្ចប្បន្ន ។ បាខែម​ត្រូវ​បាន​គេ​ធ្វើទូទាំងសាកល​លោក​ ហើយ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០២ នៅ​សហរដ្ឋអាមេរិក ដោយ​អ្នក​បច្ចេកវិទ្យា​ចំនួន ៣​ រូប ដោយ​សារ​វាមាន​សារសំខាន់​សម្រាប់​ប្រយោជន៍​ ប្រជាជនទូ​ទៅ ត្រូវ​បាន​គេ​ធ្វើ​នឹង​ផ្សាយ​បន្ត​សាយភាយពាសពេញសាកលលោក​ ។ នៅក្នុង​កម្មវិធីនេះ​លោក​អ្នក​អាច​មក​ស្ដាប់ និង ចែក​រំលែក​បទពិសោធន៍​ផ្សេងៗ ផង​ដែរ។ 


ការចុះឈ្មោះចូលរួម បារខែមភ្នំពេញ ២០១៤ បានចាប់ផ្ដើមបើកហើយ!


Monday, July 14, 2014

ធ្វើវា​ឃ្មិន​បារខែម កំពង់​ចាម

បារខែមកំពង់ចាម ២០១៤ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ១៩-២០ ខែកក្ដដា ឆ្នាំ២០១៤ ចាប់ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង​ ៥​រសៀល ។ យើងនឹងប្រារព្ធនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាកំពង់ចាម ។
ទីតាំង៖ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាកំពង់ចាម

អាស័យដ្ឋាន៖ ផ្លូវជាតិលេខ៧ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រះរាជណាចក្រក្ពុជា.
ជួប​ជា​មួយ​ខ្ញុំ​នៅ​ប្រធាន​បទ​ចំនួន ពីរ ៖ ១ វិធីសាស្ត្រ​ផ្ទុក​រូបភាព វីដេអូ និង​ការ​ចែក​រំលែក​លើ​អ៊ីនធឺណិត និង ២ យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ព័ត៌មាន​​​ដល់​ក្រុម​គោលដៅ ។ ខ្ញុំ​នឹង​ចែក​រំ​លែក​បទ​ពិ​សោធ​ន៍ បូក​រួម​ទាំង​ចំណេះ​ដឹង​ដែល​ខ្ញុំ​មាន ទៅ​ដល់ អ្នក​ស្ដាប់​ ថា​យើងអាច​មាន​វិធី​សាស្ត្រ​យ៉ាង​ណាស សម្រាប់​ផ្សព្វ ផ្សាយ ព័ត៌មាន និង​ចំណេះ​ដឹង​ទៅ​ដល់​ក្រុម​គោល (ប្រធាន​បទ​ទី១) ដោយ​យល់​ពី គន្លឹះ តិចនិច និង យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សាយ​ផង​ដែរ ។ សម្រាប់​ទាក់​ទង​នឹង​ប្រធាន​បទ​ទី ២ ខ្ញុំ​នឹង​បង្ហាញ ពី​ការ​បង្កើត​វី​ដេ​អូ ខ្លីៗ ដោយ​ខ្លួន​ឯង​ដោយ​ការ​ប្រើ​ស្មាតហ្វូន (Android phone ) ការ​ទុក​រូប​ភាពនៅ​លើ​បណ្ដាញអន​ឡាញមាន​ដូចជា (Flikr, Instagram , Amazon cloud  ) ការទុក​វីដេអូ​នៅក្នុង​ឆានែល Youtube  ជាដើម។ ជួប​គ្នា​ឆាប់ៗៗ​ណា 

Monday, June 16, 2014

Father's Day ដ៏សោកសៅ​សម្រាប់​ខ្ញុំ​


នៅ​ទិវា​នេះ​គេ​ម្នាក់ៗ​គេ​បាន​ជូន​ពរ​ប៉ា គេ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ប៉ា​ គេ​បាន​ជូន​កាដូ​ គេ​បាន​ជូន​ប៉ា​ទៅ​ទី​កន្លែង​កម្សាន្ត​ កន្លែង​ញ៉ាំ​អី ​​តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​គ្មាន​ថ្ងៃ​នោះ​ដូច​គេ​ទេ​ព្រោះ​តាំង​ពី​​ដឹង​ក្ដី​មក ​ខ្ញុំ​មិន​ដែល​ចេះ​ប្រើ​ពាក្យ​ថា​ប៉ា​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​មុខ​ប៉ា​យ៉ាង​ម៉េច​ដែរ? តើ​មាន​អ្នកណា​ខ្លះ​ធ្លាប់​ដឹង​ពី អារម្មណ៍​ដែល​គ្មាន​ប៉ា​ ? អ្នក​ផ្សេង​អាច​និយាយ​ថា​បើ​និយាយ​ថា​មិន​មាន​ប៉ា​មិន​ស្រឡាញ់​ប៉ា​វា​ជា​ការ​អកតញ្ញូ តែ​បើ​សិន​ជា​អ្នក​សាក​​គិត​គាត់​ បាន​ចាក​ចោល​កូន​ប្រុស​ដែល​មាន​អាយុ​ទើប​តែ​៣​ឆ្នាំ​ ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​ថ្មី​ដែល​បាន​ឲ្យ​កូន​ដ៏​តូច​​និង​ម្ដាយ​រស់​នៅ​យ៉ាង​លំបាក​ស៊ី​អត់​ស៊ី​ឃ្លាន​រយៈពេល​ជាង​១០​ឆ្នាំ​ ។​ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ជីវិត​ដែល​គ្មាន​មេ​គ្រួសារ​ជួយ​ផ្គត់​ផ្គង់​​ចិញ្ចឹម​គ្រួសារ​ថា​វា​​​ក្រ​វា​លំបាក​ប៉ុនណា​នោះ​ទេ​​។ ពេល​ព្រឹក​ពេល​ភ្ញាក់​ពី​គេង​ត្រូវ​ទោ​មើល​ក្នុង​ឆ្នាំង​តើ​មាន​បាយ​កក​សល់​អាច​ហូប​បាន​ទេ? ត្រូវ​បើក​ធុង​អង្ក​តើ​មាន​អង្ក​សម្រាប់​ដាំបាយ​ថ្ងៃ​ដែរ​ទេ? បន្ទាប់​ពី​មាន​អង្ក​ តើ​​បាន​អី​ហូប​ជាមួយ​នឹង​បាយ? ​ពេល​ខ្លះ​បាយ​ឆ្អិន​ហើយ​គ្មាន​ទេ​ម្ហូប​សម្រាប់​ហូប​ កុំ​ថា​ឡើយ​ម្ហូប​ នៅ​ក្នុង​ផ្ទះ​រក​តែ​ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ​គ្មាន​ផង​ ​ហូប​ជាមួយ​អំបិល​ ស​ និង​បាយ​ ពេល​ខ្លះ​កុំ​ថា​ឡើយ​បាយ​ និង​អំបិល គឺ គ្មាន​ទាំង​បាយ​សម្រាប់​ហូប​ផង ទៅ​មើល​ធុង​អង្ក​គឺ មាន​ល្មម​តែ​បបរ គឺ បបរ​ហូប​និង​អំបិល​ទៅ ។ បើ​គាត់​ជា​ប៉ា​គេ​តើ​គាត់​មាន​ទំនូល​ខុស​ត្រូវ​ដែរ​​ទេ​? សូម​ចាត់​ទុក​​ថា​កូន​ដែល​បាន​ផ្ដល់​កំណើត​នេះ​វា​បាន​ស្លាប់​ដូច​សត្វ​ធាតុ​​អស់​ទៅ​ចុះ ​ព្រោះ​ជាង​១០​ឆ្នាំ​អ្នក​មិន​បាន​មើល​ថែ​ ឬ​ផ្ដល់​ចំណី​នោះ​ទេ​ ដូច្នេះ​វា​គ្មាន​ទេ​សម្រាប់​ឲ្យ​អ្នក​ហៅ​ថា​កូន ព្រោះ​សត្វ​ទាំងនេះ​វា​បាន​ត្រដរ​រស់​ដោយ​ខ្លួន​វា​យ៉ាង​លំបាក​ពេក​ក្រៃ ។ ចាត់​ទុក​ថា​តំណក់​ឈាម​នៃ​ជីវិត​នេះ​នេះ​វា​ជា​ការ​ចៃដន្យ​បាន​ស្រក់​ចោល​ទៅ​ចុះ។ ម៉ាក់​គ្មាន​អ្វី​ទាំង​អស់​គាត់​ខំ​ចិញ្ចឹម​កូន​ទាំង​បាទ​ដៃ​ទទេ គាត់​សុខចិត្ត​ស៊ីអត់​ស៊ីឃ្លាន​គាត់​មិន​ដែល​ចាក​ចេញ​ពី​កូន​នោះ​ឡើយ​តែ​ហេតុ​អី បាន​ជា​គាត់​មិន​អាច​ជួយ​ចិញ្ចឹម​កូន​សត្វ​ទាំង​នេះ​បាន​។ គេ​គ្រប់​គ្នា​មាន​ប៉ា​ហៅ​គេ​សប្បាយ​ចិត្ត​ តែ​សម្រាប់​ខ្ញុំ​ពាក្យ​នេះ​ខ្ញុំ​សុំ​មិន​ប្រើ​ មិន​មាន​ការ​ហៅ​ជា​រៀង​រហូត​ ហើយ​ក៏​មិន​ចង់​ស្គាល់​ចង់​ប្រើ​ពាក្យ​នេះ​ដែរ​ខ្ញុំ​ស្អប់​ពាក្យ​នេះ​ជា​រៀង​រហូត​ ។ ជា​កូន​ដែល​គ្មាន​ឪពុក​ ត្រូវ​បាន​​មិត្ត​ភក្ដិ​បង្អាប់​​នៅ​ក្នុង​ថ្នាក់​ត្រូវ​បាន​មិត្ត​ភក្ដិ​បន្តុះ​បង្អាប់​ ត្រូវ​បាន​អ្នក​ជិត​ខាង​មើល​ងាយ​​ តើ​នេះ​វា​មិន​មាន​ការ​ឈឺ​ចាប់​គ្រប់គ្រាន់​ទេ​ឬ? ​
សូម​ជូន​ពរ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​រស់​នៅ​បន្ត​ឲ្យ​បាន​អាយុ​វែង​មាន​សេចក្ដី​សុខ​រហូត​ទៅ​តែ​ត្រូវ​ចាំ​ថា​​របស់​ដែល​អ្នក​បាន​ចោល​កុំ​រើស​ត្រឡប់​មក​វិញ​ ព្រោះ​អ្នក​មិន​ដែល​ស្ដាយ​ក្រោយ​នូវ​ទំហើ​​ដែល​អ្នក​បាន​បោះ​បង់​ចោល​​របស់​ទាង​នោះ​ទេ​ វា​មិនមែន​ជា​កំហុស​អ្នក​ទេ​តែ​វា​ជា​កំហុស​របស់​ខ្ញុំ​ដែល​បាន​យក​កំណើត​ក្រោម​តំណក់​ឈាម​របស់​អ្នក​។ (ពី​កូន​គ្មាន​ឪពុក @BB.​)​​​​​​​​​​​​

Friday, May 16, 2014

ការ​ចាប់​ផ្ដើម​សាក​ល្បង​ថត​រូប ផូតូស្វ៊ែរ

   បន្ទាប់​ពីបាន​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាល​មួួយ​កាលពី ថ្ងៃ ២៩ ខែ​មីនា ឆ្នាំ២០១៤ នៅ​ភ្នំពេញជាមួយ​ក្រុម GOOGLE BUSINESS Group ភ្នំពេញ  ស្ដីពី GOOGLE MAP MAKER រួច​មក​ខ្ញុំទទួលបាន​ចំណេះ​ដឹង​ខ្លះ​ៗ​ស្ដី ពីការ​ដៅ​ផែន និង​ការ​ប្រើ​ប្រាស់ STREET VIEW និង​ការ​ដាក់​រូប​ភាព ការ​ថត​រូម​ភាព​ផូតូ​ស្វ៊ែរ ។
   ពេល​នេះ​ខ្ញុំ​ចាប់​ផ្ដើម​សាក​ល្បង​វាជាលើក​តំបូង​ហើយ​ដោ​យ​ទីតាំង​ថត​តំបូង​ប​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​បរិវេណ​វត្ត​ ចាក់​អង្រែ​ក្រោម ដោយ​ខ្ញុំបាន​ថត​ទិដ្ឋភាព​​នៅ​ទី នោះ​មាន​បី ទីតាំងគឺ​ ១ ទីតាំង​ទីធ្លាខាង​ជើង​វត្ត​ចាក់​អ្រែក្រោម ទី ២ ទីតាំង​ខាង​ត្បូង​វត្ត និង​ ទី ៣ គឺ ទីតាំង​ប៉ាច្ឆាសម្រាប់​បូជាសពនៅក្នុង​វត្ត ។ ហើយ​បន្ទាប់មក​ទៀត​ ខ្ញុំ​បាន​សាកល្បង​ថត​នៅ​ ខាង​មុខ​របង​ព្រះបរម​រាជវាំង គឺ​នៅ​ពេល​យប់ និង ទីតាំង​ ព្រះរាជ​ឱង្កោ​សម្ដេចវរៈក្សត្រ នរោត្តម​សីហនុ ផង​ដែរ ។
   នេះ​ជា​មេរៀន​តំបូង​សម្រាប់​ខ្ញុំ​មិនដឹង​ថាវា​ល្អ​ឬអត់​នោះទេ តែ​ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​វា ហើយ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​ដាក់​វា​បង្ហាញ​ទៅក្នុង​ផែនទី សម្រាប់​បង្ហាញ​ឲ្យ​ពី​ភព​លោកបាន​ស្គាល់​ពី​ប្រទេស​របស់​យើង​ផង​ដែរ ។ ក្នុង​ការ​ថត​គឺ យើង​ប្រើ​កម្មវិធី ​នៅក្នុង​ទូរ​ស័ព្ទ​ប្រភេទ ANDROID មាន​ជំនាន់​កម្មវិធី ចាប់​ពី ៤.ឡើងទៅដែល​មាន​ឈ្មោះថា GOOGLE CAMERA  ។
   នៅក្នុង​ការ​ថត​គឺ​គ្មាន​អ្វី​លំ​បាក​នោះទេ គ្រាន់​តែ​ដំឡើង​កម្មវិធី GOOGLE CAMERA រួច​ហើយ​យើងអាច​បើក​ថត​ដូច​កាម៉េរ់ាទូទៅ​ដែរ ដើយ​គ្រាន់​តែ​ជ្រើ​សយកជម្រើស​ណាមួយដែល​យើង​ចង់ថត​ទៅវាជាការស្រេច​បាត់ទៅ ហើយ ។

វត្តចាក់អង្រែក្រោម​ទីធ្លាខាងជើង

វត្តចាក់​អ្រែក្រោមទីធ្លាខាង​ត្បូង

ប៉ាច្ឆាវត្តចាក់អង្រែក្រោម

ព្រះរាជឱង្កាព្រះវរៈក្សត្រសីហនុ

ព្រះបរមរាជវាំងខាង​មុខ

Wednesday, April 30, 2014

ជីវិត​ខ្ញុំ (វគ្គ១)


ជា​កូន​ស្ត្រី​កសិករ​ម្នាក់​ មាន​ផ្ទះ​ឈើ​តូច​១ខ្នង​មាន​បណ្ដោយ​ប្រហែល ៣ម៉ែត្រ ទទឹង ប្រហែល​២ ម៉ែត្រ ដំបូល​ប្រក់​ស្លឹក ជញ្ជាំង​បាំង​ដោយ​សម្បក​ឈើ​ស្ងួត ។ ពេល​គេង​គឺ មាន​ភួយ​ធំ​មួយ និង​មុង​ធំ​មួយ យើង​គេង​រួមគ្នា មាន​ម៉ាក់ ​និង​បង​ប្អូន​ប្រុស ​នឹក​ឃើញ​ពេល​រដូវ​វស្សា ពេល​ភ្លៀង​មក​ម្ដងៗ ដូច​ជា​ដេក​កណ្ដាល​មេឃ ព្រោះ​ដំបូល​ស្លឹក​មិន​អាច​ទប់​ទល់​នឹង​ដំណក់​ទឹក​ភ្លៀង​ដ៏​ខ្លាំង​បាន​នា​ដើម​រដូវ​នោះ​ទេ ​នៅ​មាត់​សមុទ្ទ​មាន​ភ្លៀង​និង​ខ្យល់​បក់​ខ្លាំង​ៗ​ណាស់ ពិតជា​អាណិត​ម៉ាក់​ណាស់​ដោយ​យប់​ស្ងាត់​មេឃ​ភ្លៀង​ដូច​ហែក​នៅ​ពេល​ភ្លៀង​ខ្លាំង​ដំបូល​លិច​អ្វី​នៅ​ក្នុង​ផ្ទះ​សើម​ទាំង​អស់​ពេល​ឃើញ កូន​គេង​ទទឹក​ ម៉ាក​ខំ​ទាញ​កន្ទេល​ធ្វើ​ពី​អញ្ចូត​មួយ​មក​គ្រប​កូន​កុំ​ឲ្យ​ទទឹក​ភ្លៀង​ ពេល​នោះ​យើង​ត្រូវ​គេង​​ឡើង​រួញ​ដូច​កូន​កណ្ដុរ​ធ្លាក់​ទឹក​យ៉ាង​អ៊ីចឹង​ ។
[....]

Wednesday, February 12, 2014

បទ៖ លើក​ទង់ជ័យសាសនា

   ជាបទ​សម្រាប់​សូធ្យ​លើក​ទង់​សាសនា​ ក្នុង​សំណាក់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ​បទ​នេះ​ផង​ដែរ​ត្រូវ​បាន​ពុទ្ធសាសនិក​សូធ្យ​​នៅក្នុង​កម្មវិធី​បុណ្យ​ធំៗផ្សេង​ក្នុង​ពុទ្ធ​សាសនា មាន​ដូចជា​៖ បុណ្យមាឃបូជា វិសាខបូជា និង អាសាឡ្ហបូជា​ ជា​ដើម​ផង​នោះ ។ បទ​នេះ​សូធ្យ​ពុទ្ធ​សាសនិក​សូធ្យ​ដើម្បី​រលឹក​នឹក​ដល់ពុទ្ធ​សាសានិក​ទូទាំង​ពី​ភព​លោក​បាន​ប្រជុំគ្នា​ជាច្រើន​សែន​លាន​នាក់​ដែល​បាន​រួបរួម​គ្នា​ក្នុង​ការ​បង្កើត​ទង់​ជ័យសម្រាប់​សម្គាល់សាសនាពុទ្ធ​ ។ ហើយ​អត្ត​ន័យ​នៅ​ក្នុង​បទ​លើក​ទង់​នេះ​ផង​ដែរ​គឺ​បាន​អប់​រំ​ឲ្យ​ប្រទេស​ និង​អ្នក​កាន់​ពុទ្ធសាសនា​ទាំងអស់​ចេះ​ប្រព្រឹត្ត​នូវ​តែ​អណពើ​ល្អ​ និង​ប្រ​ព្រឹត្ត​នូវ​សុចិរិត​ធម៌​ទើប​នាំ​ខ្លួន​ទៅ​កាន់​សេចក្ដី​សុខ​ ។

Tuesday, February 11, 2014

ឯ​ណាប្រវត្តិ​សាស្ត្រ​ពិត​ ....??

​ វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​​សម្រាប់​ការ​ចង​ក្រង​និង​តែង​និ​ពន្ធ​ប្រវត្តិ​នោះ ជា​និច្ច​កាល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយអ្នក​ឈ្នះ ។ ដូ​ច្នេះ​រា​ល់​អ្វី​ដែល​ចង​ក្រង​នោះ​តែង​តែ​និយាយ​សសើរ​តែ​អ្នក​ដែល​ឈ្នះ​ប៉ុណ្ណោះ អ្វី​ដែល​គេ​រៀប​រាប់​អ្វី​ដែល​គេ​សសេរ​គឺ​ច្បាស់​ជា​លើក​សសើ​រ​ដល់​ខ្លួន​គេ​ផ្ទាល់ ចំណែក​អ្នក​ដែល​ចាញ់​ត្រូវ​ជាប់​ឈ្មោះ​ស្អុយ​​ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រ​របស់​អ្នក​កត់​ត្រា​នោះ​មិនខាន ហើយ​ត្រូវ​អាច​ជាប់​ឈ្មោះជា​អ្នក​ក្បត់ជាតិ​ ជា​អ្នក​អា​ក្រក់ ។ល។​