bethborin

Friday, February 22, 2013

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ប្រសូតនៅថ្ងៃទី២២ មករា ១៩១៤ នៅក្រុងភ្នំពេញ មាតាព្រះនាម ទ្រឿង យឿម បិតា ស៊ីសុវត្ថិ រត្តរិ។ ព្រះអង្គ បានរៀបអាពាហ៍ពិពាហ៍ ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។ ព្រះអង្គ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឆ្នំា១៩៥៤។ដើមទសវត្ស ឆ្នាំ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ទសវត្ស ១៩៧០ ព្រះអង្គម្ចាស់សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៍ត្រូវបានរដ្ឋាភិបាលលោកលន់ ណុល តែង តាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ សិរិមតៈ ចេង ហេងនិង អ៊ិន តាំផងដែរ។ នៅថ្ងៃ១៧ មេសា ឆ្នំា១៩៧៥ ប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្តាប់ដៃ ខ្មែរក្រហម ព្រះអង្គម្ចាស់សិរិមតៈ បានស្វែងរកសិទ្ធជ្រកកោននៅ សណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហម អន្តរជាតិ កំពុងមានបំណងបង្កើតនូវ តំបន់សុវត្ថិភាព។ប៉ុន្តែ ត្រូវបានបដិសេធ ដោយគេ ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅ ក្នុងបញ្ជីជនក្បត់ទាំង៧នាក់ ចុងក្រោយព្រះអង្គ បានស្វែងរកសិទ្ធិ ជ្រកកោននយោបាយ នៅស្ថានទូតបារាំង។មេបញ្ជាការ ខ្មែរក្រហម ធ្វើការគំរាម ដល់ស្ថានទូតបារំាង និង ធ្វើការទន្រ្ទានលុកលុយស្ថាន ទូតចាប់មនុស្សដែលគេត្រូវការ និង មិនទទួលខុសត្រូវការខូចខាត អ្វីទំាងអស់ បើមិនប្រគល់មនុស្សដែលគេត្រូវការចាប់នោះទេ។ ទីបញ្ចប់ស្ថានទូតបារំាង គ្មានជំរើសលោក Bizot បានទទួលបន្ទុក ក្នុងការជូនដំណឹងសិរិមតៈ និង រួមទំាងអ្នកស្មោះស្ម័គ្រ ។ព្រះអង្គ ត្រូវគេប្រគល់ឲ្យខ្មែរក្រហម ដោយអមដំណើរដោយមន្ត្រីទូតលោក ជឺន ឌីរ៉ាក ដល់ខ្លោងទ្ធារ។ ព្រះអង្គម្ចាស់សិរិមតៈត្រូវបានខ្មែរក្រហមសម្លាប់នៅថ្ងៃទី២១ ខែមេសា ឆ្នំា១៩៧៥។

លោកសេនាប្រមុខ លន់ នល់

លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរកាត់ចិន ។បិតាឈ្មោះ លន់ ហ៊ិន មាតាឈ្មោះ នួន គាត់ទទួលការសិក្សាអប់រំនៅសាលាChasseloup-Laubatទីក្រុង សាយហ្កន។ឆ្នំា១៩៤៦គាត់ក្លាយជាចៅហ្វាយខេត្តក្រចេះ។ ឆ្នំា១៩៥៥ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនិងជា អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋ មន្ត្រីក្រសួងការពារជាតិ ផងដែរ។ លោកក៍ធ្លាប់ធ្វើជាចៅហ្វាយ ខេត្តបាត់ដំបងផងដែរ។ នៅឆ្នំា១៩៦៩ គាត់ក្លាយជានាយករដ្ឋមន្រ្តីជាលើកទី២។ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ បានផ្ញើលិខិតទៅ ឱ្យរដ្ឋាភិបាលក្រុងហាណូយ ឲ្យដកកងទ័ពចេញពីប្រទេសកម្ពុជា ឲ្យអស់ក្នុងរយ:ពេល៤៨ ពុំនោះទេ និងត្រូវប្រឈមមុខនិងវិធាន ការយោធា។ រាត្រីថ្ងៃទី១៧មិនា១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈដោយមានមន្ត្រី យោធា៣រូប បានទៅដល់គេហដ្ឋានលោកលន់ ណុល ហើយដក កំាភ្លើងភ្ជង់បង្ខំលោកលន់ ណុល ឲ្យចុះហត្ថលេខាលើឯកសារ ចំបាច់ទំាងឡាយដើម្បីដក សម្តេចព្រះនរោត្តមសីហនុ។លោក លន់ ណុល ព្រមចុះហត្ថលេខា ជោរជន់ដោយទឹកនេត្រា។ ស្អែកឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាបានបោះឆ្នោតជា ឯកឆន្ទដកហូតសម្តេចសីហនុពីអំណាច ដោយសភាព័ទ្ធជុំវិញ ដោយកងកម្លំាងនិងរថពាសដែក។ ថ្ងៃទី៩ តុលាឆ្នាំ១៩៧០ ទើប របបសាធារណរដ្ឋខ្មែរ បានបង្កើតជារូបរាងជាលើកទី១ ក្នុងប្រវត្តិ សាស្រ្ត២០០០ឆ្នំារបស់ប្រទេស។ រឿងនេះធ្វើឲ្យយើង រលឹកនឹកឃើញ រឿងរ៉ាវប្រត្តិសាស្រ្តខ្មែរ ក្នុង សតវត្សរ៍ទី១៩ នៅពេលលោក Charles Thomson ទេសាភិបាល បារំាង បង្ខំព្រះបាទនរោត្តម ដោយចុងអាវុធ ដើម្បីចុះព្រះហស្ត លេខាលើអនុសញ្ញាមួយ ដើម្បីដកហូតអំណាច ទំាងឡាយរបស់ ព្រះអង្គនៅថ្ងៃទី១៧ មិថុនា ១៨៨៤។ ថ្ងៃទី១ ខែមេសា ១៩៧៥ លោកសេនាប្រមុខបានលាលែងពី តំណែងហើយបានចាកចេញទៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក ទៅសហរដ្ឋអាមេរិក លោកបានទទួលអនិច្ចកម្មថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។ លោកសេនាប្រមុខ ជាមនុស្សម្នាក់ដែលសម្តេចព្រះ នរោត្តមសីហនុទុកចិត្តបំផុត ហើយជាមនុសុ្សម្នាក់ដែលបង្រ្កាបនិង នរណាម្នាក់ឬក្រុមណាមួយ ដែលមានបំណងធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ ដែលក្នុងនោះមានក្រុមលោកដាប ឈួន ជាដើម តាមចាប់សម្លាប់ដល់ទីបំផុត។ហើយលោកក៍ជាមនុស្សម្នាក់ ក្នុងចំណោមមេដឹកនំាសំខាន់ៗ ក្នុងការបញ្ជាបង្រ្កាបយ៉ាងឃោរឃៅ ទៅលើប្រជាកសិករនៅសំឡូតដែលធ្វើឲ្យប្រជាកសិករស្លាប់រាប់ ម៉ឺននាក់នៅឆ្នំា១៩៦៦។ បើមិត្តចង់ដឹងរឿងរ៉ាវក្នុងរបបនោះកាន់តែច្បាស់សូមអានសៀវភៅ “សាធារណៈរដ្ឋខ្មែរ“ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ។

Thursday, February 21, 2013

Exclusive: Apple, Macs hit by hackers who targeted Facebook

ព័ត៌មាន Apple សារភាពថា ខ្លួនត្រូវបានវាយប្រហារតាមអ៊ីនធើណែត ដោយក្រុមហែកកូដចិន Apple HQក្រុមហ៊ុន Apple កាលពីថ្ងៃ អង្គារ កន្លងទៅ បានសារភាពថា ខ្លួន បានក្លាយជា ជនរងគ្រោះ នៃការវាយប្រហារ តាមរយៈអ៊ីនធើណែត ដោយក្រុមអ្នកហែកកូដ ចិន មួយក្រុម និងជា ក្រុមតែមួយ ដែលបាន វាយប្រហារលើ Facebook និងក្រុមហ៊ុនធំៗ ដទៃទៀត។ នេះ គឺជា ការចេញមកថ្លែងការណ៍មួយ ដែល សារព័ត៌មាន Reuters បានហៅថា “ជាការចេញមកសារភាព អំពីការវាយប្រហារទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានកន្លងមក ដោយ Apple“។ Apple បានអោយដឹងថា ក្រុមអ្នកហែកកូដនេះ បានចម្លងមេរោគ ចូលទៅកាន់ ម៉ាស៊ីន Mac មួយចំនួន ដែលជា ម៉ាស៊ីនរបស់ បុគ្គលិក Apple ប៉ុន្តែខ្លួន បាននិយាយថា មិនទាន់មាន ភស្តុតាង ណាមួយ បង្ហាញថា ទិន្នន័យផ្ទៃក្នុងរបស់ Apple ត្រូវបាន គេ លួចចម្លងនោះទេ។ ក្រុមហ៊ុន Apple ភ្លាមៗនេះ បានដាក់ បញ្ចេញនូវ កម្មវិធី Java អាប់ដេតថ្មី ដើម្បី ការពារ ការចម្លងនេះ។ គួររំលឹកថា ក្រុមហ៊ុន Facebook កាលពី សប្តាហ៌មុន បានចេញមកប្រាប់ថា ខ្លួន បានក្លាយជា ជងរងគ្រោះ នៃការវាយប្រហារតាមអ៊ីនធើណែត ដោយ ក្រុមហែកកូដ មានសមត្ថភាពមួយក្រុម ហើយបើតាមការតាមដានរបស់ខ្លួន ការវាយប្រហារនេះ មានប្រភព ចេញមកពី ប្រទេសចិន៕

សម្រាប់ព័ត៌មានបន្ថែម៖ http://www.reuters.com/article/2013/02/19/us-apple-hackers-idUSBRE91I10920130219

Tuesday, February 19, 2013

អគ្គីភ័យឆាបឆេះសន្ឋោសន្ឋៅក្នុងសណ្ឋាគាញូវយ៉ក Credit: វិទ្យាសាស្រ្តខ្មែរ (ព័ត៌មានទាន់ហេតុការណ៍) http://namelink.biz/?bDhYD

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុង សណ្ឋាគារញូវយ៉ក ជាន់ទី៦ ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅវេលាម៉ោង១២អាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ដែលចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើម្នាក់ៗជញ្ចូនអីវ៉ាន់ចេញរៀងខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល។ ករណីអគ្គីភ័យឆាបឆេះខាងលើនេះជាជំហ៊ានដំបូងសមត្ថកិច្ចមិនទាន់បញ្ចាក់ច្បាស់នៅឡើយទេថាបង្កឡើង ដោយមូលហេតុអ្វី ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានថា បង្កឡើងដោយសារទុសេខ្សែភ្លើង ។ ទាក់ទិននឹងអគ្គីភ័យខាងលើនេះសមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋបាន សហការជាមួយនិងកងកម្លាំងពន្លត់ អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួយធ្វើអន្តរាគមន៍យ៉ាងសស្រាកសស្រាំព្រោះខ្លាចបង្កឲ្យឆាបឆេះដល់លំនៅឋានដែលនៅក្បែរខាង។ ការឆាបឆេះនេះធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបាញ់ទឹកពន្លត់ព្រោះអគ្គីភ័យបានឆាបឆេះនៅជាន់ទី ៦ នៃសណ្ឋាគារញូវ យ៉ក ។ តែទោះយ៉ាងណា ក៏ដោយក៏ក្រុមកម្លាំង ពន្លត់អគ្គីភ័យខិតខំយកចិត្តទុកយ៉ាងខ្លាំងក្នុងការអន្តរាគមន៍បាញ់ទឹក ពន្លត់ ។រហូតមកដល់ពេលនេះអគ្គីភ័យបានរលត់ទាំងស្រុង ហើយក្នុងគ្រោះអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៥គ្រឿងហើយ ។ ជំហានដំបូងការខូចខាតសមត្ថកិច្ចបានបញ្ចាក់ថា កន្លែងចុងភៅធ្វើម្ហូបក្នុងសណ្ឋាគារ នឹងបន្ទប់មួយ ទៀតត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងតែម្តង ៕

កំណតត្រាពិភពលោកទាំង៨ ដែលប្រទេសកម្ពុជាទទួលបាន!!

នៅក្នុង​សៀវភៅ​កំណត់ត្រា​បំបំបែក​ឯកត្តកម្ម​​ពិភពលោក​ បានធ្វើ​ការកត់ត្រាចុះនៅលើ​គេហទំព័ររបស់ខ្លួន​ អំពី​ប្រទេស​កម្ពុជា​ដែលបានទទួល​ ​កំណត់​ត្រា​បំបែកពិភពលោក​ចំនួន​ ៨វិញ្ញា​សារ​ផ្សេងគ្នា​ដែលក្នុង​នោះរួមមានដូចតទៅ ៖ ១.WIDEST RAPIDS​ ទទួលបាននៅថ្ងៃ ០១ មករា ២០១១ ២.ONLY NON-PROFESSIONALS TO HAVE WON ACTING OSCARS ទទួលបាននៅថ្ងៃ ០១ ១៩៤៦ ៣.NEWEST APE ទទួលបាននៅថ្ងៃ ០១ មករា ២០១០ ៤.MOST STATE ROLES HELD BY A MODERN ROYAL ទទួលបាននៅថ្ងៃ ០១ មករា ១៩៩៣ អ្នក​ទទួល​បាន សម្ដេច​ នរោត្តម​ សីហនុ ៥.LONGEST JOURNEY BY AUTORIKSHAW ទទួលបាននៅថ្ងៃ ១៧ ធ្នូ ២០០៥ ក្នុងប្រទេស អាឡឺម៉ង់ ៦.LAZIEST FRESHWATER TURTLE មិន​មាន​ចុះ​កាល​បរិច្ឆេត ​ ៧.LARGEST RELIGIOUS STRUCTURE មិន​មាន​ចុះ​កាល​បរិច្ឆេត ​ អ្នក​ដែលទទួលបាន​គឺ ប្រាសាទអង្គរវត្ត​ ៨.LARGEST MADISON DANCE ទទួលបាននៅថ្ងៃ ២៨ មេសា​ ២០១២ អ្នក​ទទួលបាន​ LOY9 (ឡូយ៩)នៅក្នុង​ព្រឹត្តិការ​នេះខ្ញុំក៏បានចូលរួម​ផងដែរ ដោយ​ធ្វើ​ឡើងនៅសួនច្បារមុខ​វត្តបទុម ។ ដកស្រង់ពី :http://www.guinnessworldrecords.com

"នំស្លឹកចាក" [Num Slek Jaak]

Cambodia Kingdom of Wonder, Kingdom of traditional cakes! Do you know this kind of traditional cake? Do you have it in your country? To Cambodian members, please kindly share this cake name to our ASEANers to know and make friends with them. We call it "នំស្លឹកចាក" [Num Slek Jaak] , If u need please to visit Kampot Province because in this province make it , At resort Toeuk Chhour has it a lot and not expensive .

Elephant Festival 2013

15-19 Feb 2013 Sayaboury, Laos Laos, Land of Million Elephants Over 200,000 visitors and local people yesterday flocked to the opening of the seventh Elephant Festival held in Sayaboury district, Sayaboury province. The festival is one of the biggest events of the year in Sayaboury, and has become an annual tourist attraction. It aims to raise awareness of the need to take action to protect these magnificent animals as part of the natural heritage of Laos.

សាលាក្រុងភ្នំពេញលើកផែនការបោសសំអាតជនអាណាថា

សាលាក្រុងភ្នំពេញ បាន​ដាក់​ផែន​ការ​ឲ្យ​គ្រប់​ខណ្ឌ​ចាប់​ផ្ដើម​ប្រ​មូល​ជន​អា​ណា​ថា​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្រុង​ភ្នំ​ពេញ​នៅ​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​។ លោក​កែប​ ជុតិ​មា​អ​ភិ​បាល​ក្រុង​ភ្នំ​ពេញ​បាន​ប្រកាស​អំពី​ការ​រក្សា​សណ្ដាប់​ធ្នាប់​ក្រុង​ភ្នំ​ពេញ​ដើម្បី​សោ​ភ័ណ​ភាព​ក្រុង​ និង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱ​កាស​ប្រជុំ​ប្រចាំ​ខែ​មេសា​របស់​សាលា​ក្រុង និង​នៅ​ពេល​មាន​សំណូម​ពរ​ពី​មហាជន​។ លោក​ស្រី​លី សូផាត​ នា​យិ​កា​អង្គ​ការ​មិត្ត​សំឡាញ់​ដែល​ធ្វើ​ការងារ​ជា​មួយ​កុមារ​កំព្រា​បាន​មាន​ប្រសាសន៍​ថា ការ​បំបាត់​ជនអាណាថា​ទាំង​ស្រុង​នៅ​ក្នុង​សង្គម​ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ លោក​ស្រី​បាន​បញ្ជាក់​ថា​ ការ​ដោះ​ស្រាយ​ចំពោះ​ជន​អាណា​ថាត្រូវប្រើពេលវេលាវែងដែលផ្សារភ្ជាប់ជាមួយការផ្ដល់មុខរបរឲ្យពួកគាត់។ (សំឡេងលោកស្រីលី សូផាត) លោកស្រីបានឲ្យដឹងថា សាលាក្រុងកំពុងធ្វើស្ថិតិជនអាណាថា។ ប៉ុន្តែលោកស្រីបានអះអាងថា ចំនួនជនអាណាថាមិនថយចុះនោះទេនាពេលបច្ចុប្បន្ន។ ដោយលោកស្រីបានពន្យល់ថានៅពេលរដ្ឋអំណាចចាប់ពួកគេឲ្យទៅនៅជាយក្រុង ហើយក្រោយមកគេនឹងត្រឡប់មកវិញពីព្រោះ នៅទីប្រជុំជនមានកន្លែងដែលពួកគេអាចរកអ្វីហូបបាន។ លោកស្រីនាយិកាបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យពួកគេក្លាយជាជនអាណាថា។ លោកស្រីលី សូផាតបានឲ្យដឹងទៀតថាជនអាណាថាមានជាជនអាណាថាទោល និងជនអាណាថាជាគ្រួសារ។ លោកស្រីបានបញ្ជាក់អំពីការលំបាកក្នុងការរំដោះជនអាណាថា។ នាយិកាអង្គការមិត្តសំឡាញ់បានឲ្យដឹងថា អង្គការនេះបានជួយយុវជន និងកុមារនៃគ្រួសារក្រីក្របានចូលរៀនមុខជំនាញដែលគេអាចរកប្រាក់ផ្គត់ផ្គង់ឪពុកម្ដាយ ដើម្បីឲ្យគ្រួសារនោះឈប់ត្រាច់ចរតទៅទៀត។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ជនចំណាកស្រុកចូលមកក្រុងក៏កើតឡើងដែលធ្វើឲ្យបរិមាណជនអាណាថាមិនធ្លាក់ចុះនោះទេ។ សូមបញ្ជាក់ថា សាលាក្រុងក៏មានផែនការរក្សាសណ្ដាប់ធ្នាប់នៅពេលដែលមេដឹកនាំធំៗ ដូចជាសហរដ្ឋអាមេរិកដែលគ្រោងមកចូលរួមកិច្ចប្រជុំអាស៊ានបូកនៅភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ៕ http://www.radioaustralia.net.au/khmer/radio/onairhighlights/798134

Sunday, February 17, 2013

ការបង្កើតវគ្គផ្សព្វផ្សាយអំពីសារព័ត៌មានប្រជាជនពលរដ្ឋដល់យុវជន

ភ្នំពេញ៖ ថ្ងៃទី១៦-១៧ខែកុម្ភៈ ឆ្នាំ២០១៣ នៅអង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំវគ្គសិក្សាមួយស្ដីអំពី “ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋ ដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា និងសារគមនាគមន៍ ព័ត៌មានវិទ្យា ” នៅក្នុងវគ្គសិក្សានេះមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ ដែលជាយុវនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យបញ្ញាជាតិ ...។ គោលបំណងនៃវគ្គសិក្សានេះគឺ ដើម្បីពង្រឹងឲ្យយុវជនមានការយល់ដឹងអំពីយេនឌ័រ ការប្រើប្រាស់ ICT និងច្បាប់សារព័ត៌មាន ក្របសីលធម៌ នៃសារព័ត៌មាន ហើយវគ្គសិក្សាក៏ជាចំណែកមួយក្នុងការចូលរួម លើការអភិវឌ្ឍប្រទេសជាតិផងដែរ ។

Saturday, February 16, 2013

«ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)»

អង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី «ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)»។ វគ្គបណ្ឌុះបណ្ដាលនេះគឺចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាលប្រជុំអង្គការវិទ្យាស្ថានបើកទូលាយ តំណាងយុវជនជានិសិ្សតមហាវិទ្យាល័យត្រូវបានទទួលការបណ្ដុះបណ្តាលបន្ថែមក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងនិងកសាងសមត្ថភាពដល់យុវជនពីការប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត ដើម្បីស្រាវជ្រាវ ទទួល សរសេរ ចែកចាយ និងពិភាក្សាព័ត៌មានដោយចំហនិងដោយប្រសិទ្ធភាព។ លើកកម្ពស់ការយល់ដឹងរបស់យុវជនពីក្រមសីលធម៌ផ្សព្វផ្សាយ ច្បាប់ និង គោលនយោបាយអំពីការផ្សព្វផ្សាយចែករំលែកព័ត៌មាន។ បញ្ជ្រាបចំណេះដឹងអំពីសមភាពយេនឌ័រក្នុងការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)ដល់យុវជន។

using citizen for empowerment of gender by ICTs

អង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី «ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)»។ វគ្គបណ្ឌុះបណ្ដាលនេះគឺចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាលប្រជុំអង្គការវិទ្យាស្ថានបើកទូលាយ តំណាងយុវជនជានិសិ្សតមហាវិទ្យាល័យត្រូវបានទទួលការបណ្ដុះបណ្តាលបន្ថែមក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងនិងកសាងសមត្ថភាពដល់យុវជនពីការប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត ដើម្បីស្រាវជ្រាវ ទទួល សរសេរ ចែកចាយ និងពិភាក្សាព័ត៌មានដោយចំហនិងដោយប្រសិទ្ធភាព។ លើកកម្ពស់ការយល់ដឹងរបស់យុវជនពីក្រមសីលធម៌ផ្សព្វផ្សាយ ច្បាប់ និង គោលនយោបាយអំពីការផ្សព្វផ្សាយចែករំលែកព័ត៌មាន។ បញ្ជ្រាបចំណេះដឹងអំពីសមភាពយេនឌ័រក្នុងការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)ដល់យុវជន។

My activities on Valentineday with marry stop

នេះជាសកម្មភាពរបស់ខ្ញុំនៅថ្ងៃ​ ទិវានៃក្ដីស្រឡាញ់ដោយខ្ញុំបានស្ម័គ្រចិត្តរួមជាមួយមិត្តភក្ដិ នៅអង្គការមារីស្តូប បានចែកជូននូវខិត្តប័ណ្ណដែលភ្ជាប់ជាកម្មវិធីខ្ញុំសម្រាប់អ្នក ផ្ដល់នូវលេខទូរស័ព្ទ សម្រាប់ប្រឹក្សាយោបល់ដោយឥតគិតថ្លៃទៅលើសេវាប្រឹក្សាអំពីបញ្ហារសុខភាពបន្តពូជ ការពន្យាកំណើត ការមានកូនតាមប្រាថ្នា បញ្ហារជម្ងឺផ្លូវភេទ ដោយរក្សានូវការសម្ងាត់ចំពោះការប្រឹក្សាយោបល់នេះ ។