bethborin

Tuesday, February 19, 2013

សាលាក្រុងភ្នំពេញលើកផែនការបោសសំអាតជនអាណាថា

សាលាក្រុងភ្នំពេញ បាន​ដាក់​ផែន​ការ​ឲ្យ​គ្រប់​ខណ្ឌ​ចាប់​ផ្ដើម​ប្រ​មូល​ជន​អា​ណា​ថា​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្រុង​ភ្នំ​ពេញ​នៅ​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​។ លោក​កែប​ ជុតិ​មា​អ​ភិ​បាល​ក្រុង​ភ្នំ​ពេញ​បាន​ប្រកាស​អំពី​ការ​រក្សា​សណ្ដាប់​ធ្នាប់​ក្រុង​ភ្នំ​ពេញ​ដើម្បី​សោ​ភ័ណ​ភាព​ក្រុង​ និង​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱ​កាស​ប្រជុំ​ប្រចាំ​ខែ​មេសា​របស់​សាលា​ក្រុង និង​នៅ​ពេល​មាន​សំណូម​ពរ​ពី​មហាជន​។ លោក​ស្រី​លី សូផាត​ នា​យិ​កា​អង្គ​ការ​មិត្ត​សំឡាញ់​ដែល​ធ្វើ​ការងារ​ជា​មួយ​កុមារ​កំព្រា​បាន​មាន​ប្រសាសន៍​ថា ការ​បំបាត់​ជនអាណាថា​ទាំង​ស្រុង​នៅ​ក្នុង​សង្គម​ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ លោក​ស្រី​បាន​បញ្ជាក់​ថា​ ការ​ដោះ​ស្រាយ​ចំពោះ​ជន​អាណា​ថាត្រូវប្រើពេលវេលាវែងដែលផ្សារភ្ជាប់ជាមួយការផ្ដល់មុខរបរឲ្យពួកគាត់។ (សំឡេងលោកស្រីលី សូផាត) លោកស្រីបានឲ្យដឹងថា សាលាក្រុងកំពុងធ្វើស្ថិតិជនអាណាថា។ ប៉ុន្តែលោកស្រីបានអះអាងថា ចំនួនជនអាណាថាមិនថយចុះនោះទេនាពេលបច្ចុប្បន្ន។ ដោយលោកស្រីបានពន្យល់ថានៅពេលរដ្ឋអំណាចចាប់ពួកគេឲ្យទៅនៅជាយក្រុង ហើយក្រោយមកគេនឹងត្រឡប់មកវិញពីព្រោះ នៅទីប្រជុំជនមានកន្លែងដែលពួកគេអាចរកអ្វីហូបបាន។ លោកស្រីនាយិកាបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យពួកគេក្លាយជាជនអាណាថា។ លោកស្រីលី សូផាតបានឲ្យដឹងទៀតថាជនអាណាថាមានជាជនអាណាថាទោល និងជនអាណាថាជាគ្រួសារ។ លោកស្រីបានបញ្ជាក់អំពីការលំបាកក្នុងការរំដោះជនអាណាថា។ នាយិកាអង្គការមិត្តសំឡាញ់បានឲ្យដឹងថា អង្គការនេះបានជួយយុវជន និងកុមារនៃគ្រួសារក្រីក្របានចូលរៀនមុខជំនាញដែលគេអាចរកប្រាក់ផ្គត់ផ្គង់ឪពុកម្ដាយ ដើម្បីឲ្យគ្រួសារនោះឈប់ត្រាច់ចរតទៅទៀត។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ជនចំណាកស្រុកចូលមកក្រុងក៏កើតឡើងដែលធ្វើឲ្យបរិមាណជនអាណាថាមិនធ្លាក់ចុះនោះទេ។ សូមបញ្ជាក់ថា សាលាក្រុងក៏មានផែនការរក្សាសណ្ដាប់ធ្នាប់នៅពេលដែលមេដឹកនាំធំៗ ដូចជាសហរដ្ឋអាមេរិកដែលគ្រោងមកចូលរួមកិច្ចប្រជុំអាស៊ានបូកនៅភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ៕ http://www.radioaustralia.net.au/khmer/radio/onairhighlights/798134

No comments:

Post a Comment