bethborin

Sunday, August 18, 2013

មនុស្ស​យើង​ម្នាក់​ៗៗ អាច​ស្គាល់​គ្នា​បាន​សុទ្ធ​តែ​ជា​និស្ស័យ ហេតុ​អ្វី​បាន​ជា​យើង​មិន​រក្សា​ភាព​ស្គាល់​គ្នា​នេះ​ឲ្យ​បាន​យូរអង្វែង​ និង​អាច​រាប់​អាន​គ្នា​ជា​ភារតភាព​ មិនមែន​ជាករា​ងាយ​ទេ​ដែល​មនុស្ស​បាន​ជួប​គ្នា​ដោយ​ចៃ​ដន្យ​ហើយ​អាច​ស្គាល់​គ្នា សុទ្ធ​តែ​ជា​បុព្វ​កុសលកម្ម ដែល​ខ្លួន​បាន​សាង​មក​រួម​គ្នា​ បើ​ជ្រុល​ជាបនា​ស្គាល់​គ្នា​សូម​រក្សា​មិត្ត​ភាព​នេះ​ជារៀង​រហូត​ កុំ​ចាប់​ផ្ដើម​ស្គាល់​គ្នា​ដោយ​លំបាក​ ងើយ​បែក​គ្នា​ដោយ​ងាយ​ណា​ ស្ដាយ​ទំវើរ​ដែល​បាន​ធ្វើ​ចំពោះ​គ្នា ភាព​ជិត​ស្និទ្ធ​ តំលៃ​នៃអំពើ​ ដែល​នៅជាមួយ​គ្នា បើ​យើង​បាន​រាប់​ដល់​ទី​លំ​ដាប់​ខ្ពស់​ហេតុអី​ចាំ​បាច់​ត្រូវ​រាប់​វា​ថយ​ក្រោយ​សារជា​ថ្មី​ ព្រោះ​រាប់​សារ​ថ្មី​លទ្ធ​ផល​វា​មិនអាច​ដូច​ដើម​បាន​នោះទេ​ ហើយ​វា​អាច​សម្រេច​មិន​ដល់​គោល​ដៅ​មុន​ក៏ថា​បាន​ ។ មិន​មាន​ការ​ជួប​ជុំ​គ្នា​មួយ​ដែល​មិន​បែក​គ្នា​នោះ​ទេ​​ តែ​សូម​ឲ្យ​ការ​បេក​គ្នា​ប្រ​កប​ដោយ​ភាព​អា​ឡោះ​អាលៃ គ្នា​ស្រឡាញ់គ្នា ជួបគ្នា​ពេល​ក្រោយ​រាប់អាន​គ្នា មិន​បាន​​ការដែលបែក​គ្នា​ប្រកប​ដោយ​ការ​គុំ​កួន​ស្អប់គ្នា​ណោះទេ​ បើសិនជា​យើង​នៅ​ល្អ​នឹង​គ្ាន​ជារៀង​រហូត​នោះ​ពេល​យើង​ទៅ​ដល់ទីណា​យើង​តែង​តែ​មាន​មិត្ត​ភក្ដិ​ដូច​ជាសាច់ញាតិ​បង​ប្អូន​គ្រប់​ទី​កន្លែង​ ហើយ​អាច​នាំ​ឲ្យ​យើង​អាច​រស់នៅ​ក្នុង​ពិ​ភព​មួយ​ប្រកប​ដោយ​សន្តិ​ភាព​ និង​ជី​វិត​រុង​រោចន៍​ ជារៀង​តកូន​ចៅ​ជំនានក្រោយ​ ។
******* បុរិន្ទ្រារ បេត្យ *******