bethborin

Wednesday, April 30, 2014

ជីវិត​ខ្ញុំ (វគ្គ១)


ជា​កូន​ស្ត្រី​កសិករ​ម្នាក់​ មាន​ផ្ទះ​ឈើ​តូច​១ខ្នង​មាន​បណ្ដោយ​ប្រហែល ៣ម៉ែត្រ ទទឹង ប្រហែល​២ ម៉ែត្រ ដំបូល​ប្រក់​ស្លឹក ជញ្ជាំង​បាំង​ដោយ​សម្បក​ឈើ​ស្ងួត ។ ពេល​គេង​គឺ មាន​ភួយ​ធំ​មួយ និង​មុង​ធំ​មួយ យើង​គេង​រួមគ្នា មាន​ម៉ាក់ ​និង​បង​ប្អូន​ប្រុស ​នឹក​ឃើញ​ពេល​រដូវ​វស្សា ពេល​ភ្លៀង​មក​ម្ដងៗ ដូច​ជា​ដេក​កណ្ដាល​មេឃ ព្រោះ​ដំបូល​ស្លឹក​មិន​អាច​ទប់​ទល់​នឹង​ដំណក់​ទឹក​ភ្លៀង​ដ៏​ខ្លាំង​បាន​នា​ដើម​រដូវ​នោះ​ទេ ​នៅ​មាត់​សមុទ្ទ​មាន​ភ្លៀង​និង​ខ្យល់​បក់​ខ្លាំង​ៗ​ណាស់ ពិតជា​អាណិត​ម៉ាក់​ណាស់​ដោយ​យប់​ស្ងាត់​មេឃ​ភ្លៀង​ដូច​ហែក​នៅ​ពេល​ភ្លៀង​ខ្លាំង​ដំបូល​លិច​អ្វី​នៅ​ក្នុង​ផ្ទះ​សើម​ទាំង​អស់​ពេល​ឃើញ កូន​គេង​ទទឹក​ ម៉ាក​ខំ​ទាញ​កន្ទេល​ធ្វើ​ពី​អញ្ចូត​មួយ​មក​គ្រប​កូន​កុំ​ឲ្យ​ទទឹក​ភ្លៀង​ ពេល​នោះ​យើង​ត្រូវ​គេង​​ឡើង​រួញ​ដូច​កូន​កណ្ដុរ​ធ្លាក់​ទឹក​យ៉ាង​អ៊ីចឹង​ ។
[....]