ជាកូនស្ត្រីកសិករម្នាក់
មានផ្ទះឈើតូច១ខ្នងមានបណ្ដោយប្រហែល
៣ម៉ែត្រ ទទឹង ប្រហែល២ ម៉ែត្រ
ដំបូលប្រក់ស្លឹក
ជញ្ជាំងបាំងដោយសម្បកឈើស្ងួត
។ ពេលគេងគឺ មានភួយធំមួយ
និងមុងធំមួយ យើងគេងរួមគ្នា
មានម៉ាក់ និងបងប្អូនប្រុស
នឹកឃើញពេលរដូវវស្សា
ពេលភ្លៀងមកម្ដងៗ
ដូចជាដេកកណ្ដាលមេឃ
ព្រោះដំបូលស្លឹកមិនអាចទប់ទល់នឹងដំណក់ទឹកភ្លៀងដ៏ខ្លាំងបាននាដើមរដូវនោះទេ
នៅមាត់សមុទ្ទមានភ្លៀងនិងខ្យល់បក់ខ្លាំងៗណាស់
ពិតជាអាណិតម៉ាក់ណាស់ដោយយប់ស្ងាត់មេឃភ្លៀងដូចហែកនៅពេលភ្លៀងខ្លាំងដំបូលលិចអ្វីនៅក្នុងផ្ទះសើមទាំងអស់ពេលឃើញ
កូនគេងទទឹក
ម៉ាកខំទាញកន្ទេលធ្វើពីអញ្ចូតមួយមកគ្របកូនកុំឲ្យទទឹកភ្លៀង
ពេលនោះយើងត្រូវគេងឡើងរួញដូចកូនកណ្ដុរធ្លាក់ទឹកយ៉ាងអ៊ីចឹង
។
[....]
កុមារាម្នាក់ត្រូវធ្វើដំណើរដោយជើងទទេលើចម្ងាយផ្លូវប្រហែល២គីឡូម៉ែត្រ
ស្លៀកខោជើងខ្លីពណ៌ខៀវអាវសដៃខ្លី
ដៃកាន់ថង់មួយមានក្ដារឆ្នួន១
និងសៀវភៅសរសេរ១ក្បាល
មានខ្មៅដៃនិងដីស
ពីរបីកំណាត់ នៅក្នុងថង់យួរពណ៌ស១
។ មួយពេលត្រូវទៅរៀនមានប្រាក់មិនលើស៣០០រៀល
សម្រាប់ការទិញអីញ៉ាំ
គេបានកំពុងញញឹមពេញចិត្តនឹងជីវិតរបស់គេដោយគ្មានខ្វល់អ្វីឡើយ
ពេលជួងសាលាបន្លឺឡើងសិស្សត្រូវបានដើរសំដៅទៅដងទង់ជាតិ
។ ម៉ោងចេញលេងលឺសូរតែសំឡេងកញ្ជ្រៀវរបស់កុមារាកុមារី
គ្រប់ៗថ្នាក់ ពិតជាសប្បាយណាស់
។ តែបន្ទាប់ពី
ត្រឡប់មកពីសាលាវិញកុមារម្នាក់នេះត្រូវមានទំនូលខុសត្រូវយ៉ាងច្រើនដោយសារជាកូនអ្នកក្រីក្រម្នាក់ជីវិតត្រូវតែខំ
ពេលទំនេរពីការសិក្សាកុមារនេះបានជួយទូលនំលក់ដោយម្ដាយជាអ្នកធ្វើចំណូលដែលបានចំណេញពីការលក់នំនេះមិនដល់៣០០០
រៀល ត្រូវយកមកសម្រាប់ទិញអង្ក
និងម្ហូបនំចំណី។
បើមិនមាននំលក់ទេកុមារនេះក៏មិនទំនេរដែរ
គេបានទៅដើរលូកក្ដាម
ចាប់ត្រី
រាវបង្គាគ្រាន់បានជាម្ហូបបើសល់អាចលក់បានកម្រៃខ្លះ។
វ័យត្រឹម៧ឆ្នាំកុមារាម្នាក់អាចទទួលបន្ទុករៀបចំចម្អិនបាយម្ហូបសម្រាប់គ្រួសារគេបានហើយជាអ្នកជួយមើលការងារក្នុងផ្ទះសព្វគ្រប់។មានត្រឹមត្រី១ក្បាលអាចហូបបានគ្រប់គ្នាឆ្អែតដល់ទៅ៤នាក់បេះស្លឹកឈើបន្លែព្រៃ
ស្លកុហកអាចឲ្យញ៉ាំបាន១ពេលគិតមួយពេល
[....]
នៅពេលចង់ធ្វើដំណើរទៅណាម្ដងទោះចម្ងាយ១០គីឡូម៉ែត្រ
ក៏កុមារយើងធ្វើដំណើរដោយជើងដែរ
ព្រោះក្នុងផ្ទះគ្មានយានជំនិះទេ។
ពេលដែលចូលរៀនថ្នាក់អនុវិទ្យាល័យ
យុវជំទង់យើងត្រូវធ្វើដំណើរទៅរៀនចម្ងាយប្រហែល៥គីឡូម៉ែត្រគ្រួសារគេគ្មានសូម្បីតែប្រាក់ដើម្បី
ទិញកង់១គ្រឿងដើម្បីឲ្យកូនទៅរៀននឹងគេ
។
តែមិនអស់សង្ឃឹមនឹងរាថយឡើយនៅដំណាក់យុវជំទង់និងម្ដាយបានដើរស៊ីឈ្នួលគេដកស្ទូង(ក្នុងរដូវវស្សាធ្វើស្រែ)
រយៈពេលជិតមួយខែដើម្បីសន្សំលុយគ្រប់១០ម៉ឺនរៀលសម្រាប់ទិញកង់១គ្រឿង។
No comments:
Post a Comment