bethborin

Monday, April 22, 2013

ប្រវត្តិអតីតអភិបាលរាជធានីភ្នំពេ

អភិបាលក្រុងភ្នំពេញ ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៧០

ឯកឧត្តម ញឹក ជូឡុង

ឯកឧត្តម មៀច គន្ធ

ឯកឧត្តម ទេព ផន

ឯកឧត្តម អ៊ុន ត្រមុច

ឯកឧត្តម អ៊ី ទុយ

អភិបាលក្រុងភ្នំពេញ ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥

ឯកឧត្តម អ៊ុង ហៀម

ឯកឧត្តម ឆាយ គឹមហុង

ឯកឧត្តម ហ៊ូ ហង់ស៊ីន

ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ សាលាក្រុងភ្នំពេញត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់របប កម្ពុជាប្រជាធិបតេយ្យ។ នៅកំឡុងពេលនោះពុំមានការ កត់ត្រាឈ្មោះអភិបាល ឬអ្នកគ្រប់គ្រងទេ គឺយើងគ្រាន់តែបានដឹងថា សាលាក្រុងឋិតក្រោមការគ្រប់គ្រងផ្ទាល់ពីគណៈ កម្មការមជ្ឈឹមបក្ស។

បន្តមកទៀតចាប៉ពីឆ្នាំ១៩៧៩ ដល់២០០៣ គឺមាននៅក្នុងរូបភាពខាងក្រោម ។ ចាប់បន្តពីឆ្នាំ២០០៣ គឺឯកឧត្តម កែប ជុតិម៉ាដែលឯកឧត្តមបានកាន់តំណែងចំនួន២អាណត្តិជាប់គ្នាពីឆ្នាំ២០០៣ រហូតមកដល់២០១៣នេះដែលត្រូវបញ្ចប់នាពេលថ្មីៗនេះ ។

ចំណែកអ្នកត្រូវបន្តតំណែងអភិបាលរាជធានីភ្នំពេញបន្ទាប់គឺ ឯកឧត្តម ប៉ា សុជាតិវង្ស ដែលព្រះរាជក្រឹត្យតែងតាំងបានចេញរួចមកហើយក្នុងខែមេសានេះ ។ ដកស្រង់ពី http://www.phnompenh.gov.kh/kh/phnom-penh--184.html

by admin ~@Borin.B~ —


Friday, April 19, 2013

Google អាចបកប្រែជាភាសាខ្មែរបានហើយ

Congratulations to Khmer language (Cambodian) finally came into the international arena. People in Cambodia, Cambodian and English translation, Cambodian law encountered problems? Now on Goolge translation translation between the Khmer and other languages have been added, which will hopefully give us much help.


Sunday, April 14, 2013

Funny Time

តោះ​តាម​ដាន​ព័ត៌​មាន​ថៃនិង​ខ្មែរ​បន្តិច​មើល

​នៅ​ថ្ងៃ​ទី១៥ និង១៦មេសា​ជា​ថ្ងៃ​ដែល​តុលាការយុត្តិធម៌អន្តរជាតិប្រ​កាស​សាលក្រម​ពី​រឿង​ប្រ​សាទ​ព្រះ​វិហារ​ដោយ​ខ្មែរ​សំ​អាង​ផ្លូវ​ច្បាប់ ចំណែក​សៀម​សំអាង​កត្ត​ប្ឬជាសាស្ត្រ និង​ភូមិ​សាស្ត្រ ។ ក្រ​លេក​មក​មើល​ស្ថាន​ភាព​តើ​វាទៅ​ជាយ៉ាងណា​ខ្លះ​ ខ្ញុំសូម​លើក​យក​រឿង​ខ្លះៗមក​ផ្សាយនៅលើ​លើ​ Page មួយនេះ ៖ 1/វៀតណាម​បង្ហាញ​ពី​កាំ​ជ្រួច​បាញ់​បានចម្ងាយ​១៩០ គម ដែល​វៀត​ណាម​មាន​កាំជ្រួច​ប្រភេទ​នេះរាប់​ឆ្នាំហើយ​សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​ ចំនែក​ឯ​ថៃ​ក៏បាន​ចុះ MOU ជា​មួយចិន​ផលិត​កាំ​ជ្រួចរយៈ​ចម្ងាយ ១៨០​ គំ នៅឆ្នាំ​២០១៧ ។ ថ្មីនេះ​ស្របពេលដែល​កម្ពុ​ជាបានសាកល្បង​ BM-21 ដែល​ផលិតនៅចិន ថៃបានទិញ BM-21ដែរ​ផលិត​នៅ​អ៊ុយក្រែន ។ហើយ​ថៃ​កំពុង​ចនាចល័ត​ទ័ព និង​រថក្រោះ កងកាំ​ភ្លើងធំផងដែរ ។ តុ​លាការ​អន្ត​រជាតិ​សម្រេចក្រោយ​ពេល​៣ខែ​ទើប​ប្រកាសខ្សែរ​ព្រំដែន​ដើម្បី​ការពារ​ខ្លាច​មានសង្គ្រាម ។ សម្រាប់​ជនជាតិ​ថៃ​កំពុង​សប្បាយ​ចូលឆ្នាំថ្មី ឯជនជាតិ​សៀមកំពង់​កើតទុក្ខ​រឿង​ប្រ​សាទ​ព្រះ​វិហារ។ 2/ នៅឯភូមារ​ឯនោះ​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ ភូមាបាន​ចល័តទ័ព​និង​បង្ហាញអាវុធ​ទំនើប​មួយចំនួនផង​ដែរ​ ។ ប្រ​ហែល​ជា​ភូមា​កំពុងរង់​ចាំមើលហើយ​មើលទៅ​បើ​ថៃ​មានបញ្ហារអីនោះ ភូមា​ប្រា​កដជាឆ្លៀត​ឱកាសវ៉ៃ​សៀមហើយ​ ព្រោះ​ចិញ្ចឹម​ចិត្ត​ទុក​យូ​ហើយ​តែពុំ​មាន​ឱកាស ។ 3/ សម្រាប់នៅ​កម្ពុ​ជា​វិញ​ប្រជា​ជន​កំពុង​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ចំនែក​កងទ័ព គឺ​មិននៅ​ស្ងៀមទេ​គឺបានត្រៀម​លក្ខណៈ​រួច​រាល់​គ្រប់ពេល នៅការពា​បូរណ៌ភាពទឹក​ដីមិន​ឲ្យ​មានបញ្ហាណាមួយ​កើតមាន​ជាយថា​ហេតុ ។ ក្រោយពីមាន​ការ​សាកល្បង​ BM-21 នៅមានការសាកកាំភ្លើងធំ ហើយ​វិទ្យា​ស្ថាន​កងទ័ព​ក៏​បានបង្ហោះ​កាំជ្រួចរបស់​កម្ពុជាផងដែរ ដើម្បី​ជាត្រៀម​ និង​បង្ហាញ​ពី​សមត្ថ​ភាពរបស់​ប្រទេស​យើងពិតជា​រឹង​មាំមិន​រា​ថយ​នឹង​ការ​ឈ្លានពានពីប្រទេសជិតខាងនោះទេ ។ 4/ ឲ្យតែ​អាមេរិច​ នៅគោ​រព​ច្បាប់​សង្គ្រាម​នៅកូរ៉េ​ នោះ​ថៃ​នៅតែគោរព​ដែរ ប្រសិនណា​មាន​ការ​ផ្ទុះ​សង្គ្រាម​នៅកូរ៉េ​នោះរឿង​ប្រាសាទ​ព្រះ​វិហារ​ ប្រា​កដ​ជាមាន​ការផ្ទុះ​សង្គ្រាម​ជាក់មិនខាន ៕

Monday, April 1, 2013

តោះទៅមើលមហាអំណាចសម្ញែងដាក់គ្នា

តាម​ប្រ​ភព​ព័ត៌​មាននា​នា នៅជុំវិញ​ពិភព​លោក​កំពុង​មានការ​ចាប់អា​រម្មណ៍​យ់ាងខ្លាំង​នៅពេលដែល​ កូរ៉េខាងជើងកំពុងបាន​ប្រកាសសង្គ្រាម​​ជាមួយ​ប្រទេសកូរ៉េ​ខាង​ត្បូង​ដែលជាបង​ប្អូន​បង្កើត​នឹងគ្នា ។ ដោយសារ​តែការដឹក​នាំមិន​ត្រូវ​គ្នាប្រទេស​នេះបាន​ចែកជាំពីរ​នៅឆ្នាំ១៩៥៣ ហើយ​ក្លាយទៅជា​សត្រូវនឹងគ្នា​ដែលគ្មាន​វិធីចុះសម្រុង​ជាមួយគ្នាវិញ ។ស្រប​ពេលជាមួយគ្នាដែល​កូរ៉េខាងជើងបានបង្ហាញសាច់ដុំ គម្រាម​វាយ​អាមេរិច បើសិនជាអា​មេរិច​ប្រើទណ្ឌកម្មណាមួយមកលើកូរ៉េខាងជើង​ ហើយអាមេរិចក៏បង្ហាញពីឆន្ទៈលូក​ដៃក្នុង​ការគាំទ្រ​កូរ៉េ​ខាង​ត្បូង​គ្រប់​រូប​ភាព​​​ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង ដោយអា​មេរិច​បានជួយទាំង​យន្តហោះ​ចម្បាំងទំនើប ខែលការ​ពារមីស៊ីល​ សព្វាវុធ​ទំនើប​ បច្ចេកទេស ផ្នែក​ចម្បាំងគ្រប់បែបយ៉ាងទៅកូរ៉េខាងត្បូង​ ។ ចំនែកជប៉ុនឯណោះវិញ​ក៏បានដាក់ខែលការពារមីស៊ីល​នៅក្នុង​ប្រទេសដែរ​សម្រាប់ត្រៀមទប់​ទល់ក្រែងមានការវាយប្រហារពី​កូរ៉េខាងជើង​ ។ ក្រ​លេកមើល​រូស្ស៊ីកំពុងតែបង្ហាញតួនាទី​ជាអាជ្ញារ​​កណ្ដាល​ក្នុង​ជម្លោះកូរ៉ែទាំងពីរ​ តែក៏មិនភ្លេច​បង្អួត​សាច់ដុំដែរ​ដោយបង្ហាញ​មីស៊ីលធន​ធំ​ធញវើឲ្យមហាអំនាច​ផ្សេង​ៗមានការ​ភ្ញាក់ផ្អើលជាខ្លាំង​ ដោយ​ខ្លាចរូស្ស៊ី​អុកឡុកម្ដងទៀត ។ ឥណ្ឌាក៏មិន​ដៃឈរមើលដែរ​ ឥណ្ឌាក៏បានបង្ហាញសាច់​ដុំដោយ​ជោគជ័យ​ទៅលើ​មីស៊ីល​ចម្ងាយឆ្ងាយ​ និងបានសហការ​ជាមួយជប៉ុន​ក្នុង​កម្ចីរាប់ពាន់លានក្នុង​អភិវឌ្ឍ​ន៍វិស័យ​សព្វាវុធ​ ហើយក៏បានទិញយក្ស​សមុទ្រក្នុង​ពេលថ្មីៗ​នេះផងដែរ​ ។

by Admin ~@Borin.B~

from www.facebook.com/shareforpeople