bethborin

Sunday, April 14, 2013

តោះ​តាម​ដាន​ព័ត៌​មាន​ថៃនិង​ខ្មែរ​បន្តិច​មើល

​នៅ​ថ្ងៃ​ទី១៥ និង១៦មេសា​ជា​ថ្ងៃ​ដែល​តុលាការយុត្តិធម៌អន្តរជាតិប្រ​កាស​សាលក្រម​ពី​រឿង​ប្រ​សាទ​ព្រះ​វិហារ​ដោយ​ខ្មែរ​សំ​អាង​ផ្លូវ​ច្បាប់ ចំណែក​សៀម​សំអាង​កត្ត​ប្ឬជាសាស្ត្រ និង​ភូមិ​សាស្ត្រ ។ ក្រ​លេក​មក​មើល​ស្ថាន​ភាព​តើ​វាទៅ​ជាយ៉ាងណា​ខ្លះ​ ខ្ញុំសូម​លើក​យក​រឿង​ខ្លះៗមក​ផ្សាយនៅលើ​លើ​ Page មួយនេះ ៖ 1/វៀតណាម​បង្ហាញ​ពី​កាំ​ជ្រួច​បាញ់​បានចម្ងាយ​១៩០ គម ដែល​វៀត​ណាម​មាន​កាំជ្រួច​ប្រភេទ​នេះរាប់​ឆ្នាំហើយ​សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​ ចំនែក​ឯ​ថៃ​ក៏បាន​ចុះ MOU ជា​មួយចិន​ផលិត​កាំ​ជ្រួចរយៈ​ចម្ងាយ ១៨០​ គំ នៅឆ្នាំ​២០១៧ ។ ថ្មីនេះ​ស្របពេលដែល​កម្ពុ​ជាបានសាកល្បង​ BM-21 ដែល​ផលិតនៅចិន ថៃបានទិញ BM-21ដែរ​ផលិត​នៅ​អ៊ុយក្រែន ។ហើយ​ថៃ​កំពុង​ចនាចល័ត​ទ័ព និង​រថក្រោះ កងកាំ​ភ្លើងធំផងដែរ ។ តុ​លាការ​អន្ត​រជាតិ​សម្រេចក្រោយ​ពេល​៣ខែ​ទើប​ប្រកាសខ្សែរ​ព្រំដែន​ដើម្បី​ការពារ​ខ្លាច​មានសង្គ្រាម ។ សម្រាប់​ជនជាតិ​ថៃ​កំពុង​សប្បាយ​ចូលឆ្នាំថ្មី ឯជនជាតិ​សៀមកំពង់​កើតទុក្ខ​រឿង​ប្រ​សាទ​ព្រះ​វិហារ។ 2/ នៅឯភូមារ​ឯនោះ​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ ភូមាបាន​ចល័តទ័ព​និង​បង្ហាញអាវុធ​ទំនើប​មួយចំនួនផង​ដែរ​ ។ ប្រ​ហែល​ជា​ភូមា​កំពុងរង់​ចាំមើលហើយ​មើលទៅ​បើ​ថៃ​មានបញ្ហារអីនោះ ភូមា​ប្រា​កដជាឆ្លៀត​ឱកាសវ៉ៃ​សៀមហើយ​ ព្រោះ​ចិញ្ចឹម​ចិត្ត​ទុក​យូ​ហើយ​តែពុំ​មាន​ឱកាស ។ 3/ សម្រាប់នៅ​កម្ពុ​ជា​វិញ​ប្រជា​ជន​កំពុង​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ចំនែក​កងទ័ព គឺ​មិននៅ​ស្ងៀមទេ​គឺបានត្រៀម​លក្ខណៈ​រួច​រាល់​គ្រប់ពេល នៅការពា​បូរណ៌ភាពទឹក​ដីមិន​ឲ្យ​មានបញ្ហាណាមួយ​កើតមាន​ជាយថា​ហេតុ ។ ក្រោយពីមាន​ការ​សាកល្បង​ BM-21 នៅមានការសាកកាំភ្លើងធំ ហើយ​វិទ្យា​ស្ថាន​កងទ័ព​ក៏​បានបង្ហោះ​កាំជ្រួចរបស់​កម្ពុជាផងដែរ ដើម្បី​ជាត្រៀម​ និង​បង្ហាញ​ពី​សមត្ថ​ភាពរបស់​ប្រទេស​យើងពិតជា​រឹង​មាំមិន​រា​ថយ​នឹង​ការ​ឈ្លានពានពីប្រទេសជិតខាងនោះទេ ។ 4/ ឲ្យតែ​អាមេរិច​ នៅគោ​រព​ច្បាប់​សង្គ្រាម​នៅកូរ៉េ​ នោះ​ថៃ​នៅតែគោរព​ដែរ ប្រសិនណា​មាន​ការ​ផ្ទុះ​សង្គ្រាម​នៅកូរ៉េ​នោះរឿង​ប្រាសាទ​ព្រះ​វិហារ​ ប្រា​កដ​ជាមាន​ការផ្ទុះ​សង្គ្រាម​ជាក់មិនខាន ៕

No comments:

Post a Comment