bethborin

Monday, April 1, 2013

តោះទៅមើលមហាអំណាចសម្ញែងដាក់គ្នា

តាម​ប្រ​ភព​ព័ត៌​មាននា​នា នៅជុំវិញ​ពិភព​លោក​កំពុង​មានការ​ចាប់អា​រម្មណ៍​យ់ាងខ្លាំង​នៅពេលដែល​ កូរ៉េខាងជើងកំពុងបាន​ប្រកាសសង្គ្រាម​​ជាមួយ​ប្រទេសកូរ៉េ​ខាង​ត្បូង​ដែលជាបង​ប្អូន​បង្កើត​នឹងគ្នា ។ ដោយសារ​តែការដឹក​នាំមិន​ត្រូវ​គ្នាប្រទេស​នេះបាន​ចែកជាំពីរ​នៅឆ្នាំ១៩៥៣ ហើយ​ក្លាយទៅជា​សត្រូវនឹងគ្នា​ដែលគ្មាន​វិធីចុះសម្រុង​ជាមួយគ្នាវិញ ។ស្រប​ពេលជាមួយគ្នាដែល​កូរ៉េខាងជើងបានបង្ហាញសាច់ដុំ គម្រាម​វាយ​អាមេរិច បើសិនជាអា​មេរិច​ប្រើទណ្ឌកម្មណាមួយមកលើកូរ៉េខាងជើង​ ហើយអាមេរិចក៏បង្ហាញពីឆន្ទៈលូក​ដៃក្នុង​ការគាំទ្រ​កូរ៉េ​ខាង​ត្បូង​គ្រប់​រូប​ភាព​​​ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង ដោយអា​មេរិច​បានជួយទាំង​យន្តហោះ​ចម្បាំងទំនើប ខែលការ​ពារមីស៊ីល​ សព្វាវុធ​ទំនើប​ បច្ចេកទេស ផ្នែក​ចម្បាំងគ្រប់បែបយ៉ាងទៅកូរ៉េខាងត្បូង​ ។ ចំនែកជប៉ុនឯណោះវិញ​ក៏បានដាក់ខែលការពារមីស៊ីល​នៅក្នុង​ប្រទេសដែរ​សម្រាប់ត្រៀមទប់​ទល់ក្រែងមានការវាយប្រហារពី​កូរ៉េខាងជើង​ ។ ក្រ​លេកមើល​រូស្ស៊ីកំពុងតែបង្ហាញតួនាទី​ជាអាជ្ញារ​​កណ្ដាល​ក្នុង​ជម្លោះកូរ៉ែទាំងពីរ​ តែក៏មិនភ្លេច​បង្អួត​សាច់ដុំដែរ​ដោយបង្ហាញ​មីស៊ីលធន​ធំ​ធញវើឲ្យមហាអំនាច​ផ្សេង​ៗមានការ​ភ្ញាក់ផ្អើលជាខ្លាំង​ ដោយ​ខ្លាចរូស្ស៊ី​អុកឡុកម្ដងទៀត ។ ឥណ្ឌាក៏មិន​ដៃឈរមើលដែរ​ ឥណ្ឌាក៏បានបង្ហាញសាច់​ដុំដោយ​ជោគជ័យ​ទៅលើ​មីស៊ីល​ចម្ងាយឆ្ងាយ​ និងបានសហការ​ជាមួយជប៉ុន​ក្នុង​កម្ចីរាប់ពាន់លានក្នុង​អភិវឌ្ឍ​ន៍វិស័យ​សព្វាវុធ​ ហើយក៏បានទិញយក្ស​សមុទ្រក្នុង​ពេលថ្មីៗ​នេះផងដែរ​ ។

by Admin ~@Borin.B~

from www.facebook.com/shareforpeople

No comments:

Post a Comment