bethborin

Tuesday, March 29, 2016

ប្រថ្នូល​មិនល្អ

គិត​ត្រឹម​ម៉ោង ១២ ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៦ នៅ​សុខៗ ខ្ញុំ​មាន​ប្រថ្នូល​មួយ​​សម្រាប់ខ្ឡួន​ខ្ញុំ​ផ្ទាល់ គឺប្រថ្នូល​ស្លាប់ ខ្ញុំមិន​ដឹង​ថា​វាជាការពិត​ ឬគិត​អារម្មណ៍ទេ ។ តែវា​ក្លាយជាមន្ទិល​ហើយ សង្ឃឹម​ថាវា​មិន​ក្លាយ​ជាការ​ពិត​ទៅ​ចុះ អ្នក​ណាក៏​ចង់រស់​ដែរ តែ​មិន​ដឹង​​ថា​រស់យ៉ាងណា​ឲ្យមាន​ន័យ ។ ថ្ងៃមិន​ស្លាប់​ថ្ងៃស្អែក​ក៏គង់គេចមិន​ផុត តែ​គ្រាន់​តែចង់​បាន​ពេល​វេលា​សមគួរ​​មួយ​តែប៉ុណ្ណោះ ។ ខ្ញុំ​សរសេរ​វាឡើង​ប្រសិន​បើរឿង​នោះ​កើត​ឡើង​មែន​ក៏វាជាព្រហ្ម​លិខិត រាង​កាយជារ​បស់​អនត្តា​គ្មាន​អនកណឯណា មាន​សិទ្ធិឃាត់ឃាំង​បាន​ឡើយ ។ បើ​វាជាការ​ពិត​ ពិត​ជាមាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​មាន​រឿង​ជាច្រើន​ខ្ញុំ​មិនទាន់បាន​ធ្វើ ....។
    ជាមនុស្ស​បរាជ័យ (ការសិក្សា ការងារ​ ស្នេហា) តែ​ខ្ញុំ​ខំ​រស់​ដើម្បី​មនុស្ស​មួយ​ចំនួន ទោះ​ដឹង​ថា​ពេល​ខ្លះ​មិន​ចង់​នៅ​មើលផែន​ដី​នេះ តែគ្រាន់​តែ​មិន​ចង់​ឲ្យ​វា​ចប់​នៅ​ពេល​នេះ សុំ​ពេល​ច្រើន​បន្តិចទៀត​។ មច្ចុរាជ​ខ្ញុំ​បាន​តថ្លៃជាមួយ​អ្នក​ម្ដង​ជាពីរ​ដង​ហើយ តែ​វា​មិនទាន់​សម្រេច​គោល​ដៅ​នៅ ឡើយ​ទេ​សង្ឃឹម​ថាអ្នកមិនមក​យក​បំណុល​ចាស់​ទៅ​ចុះ ​ព្រោះ​អ្នក​បាន​សន្យា​ម្ដង​ហើយ​ថាព្រម​តាម​សំណើ​ម្នាក់​នេះ តែ​ពេល​នេះ​នៅមាន​រឿង​ច្រើន​មិនទាន់​បាន​សម្រេច​ទេ។
     ពិភពលោក​វា​ធំ​សម្រាប់​មនុស្ស​ទូ​ទៅ​តែ​សម្រាប់​មនុស្ស​គ្មាន​ទំនុក​ចិត្ត​វាតូច​ចង្អៀត​ពេក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​មិន​ល្អ មិន​ដែល​មិន​ស្មោះ​ត្រង់ មិនដែល​ព្រព្រឹត្តមិនគប្បីអ្វីទេ តែ​ហេតុអ្វី​បាន​ជាខ្ញុំ​ជួប​តែរឿង​រង​កម្ម មាន​ទុក្ខ​រាប់សិប​រាប់មិនអស់ ។ តើ​ជាតិមុន​ខ្ញុំបាន​សាង​អ្វី​មិន​ល្អ​សោះ ហេតុអ្វី​អ្នក​ឲ្យ​កំណើត​ខ្ញុំ​មក​មាន​តែការ​លំបាក​គ្រប់​យ៉ាង​បែប​នេះ ។

Monday, March 7, 2016

រញ្ជួយចិត្តសម្រាប់មនុស្ស​ដែល​ខ្លួន​ស្រឡាញ់

មិន​ដឹង​ថា​វា​ជាអារម្មណ៍ស្រឡាញ់ ឬ​យ៉ាងណាទេ​តែវាជាអារម្មណ៍ដែលកើត​ចេញ​ពី​ចិត្ត នៅ​ពេល​ដែល​ចាប់ផ្ដើម​និយាយ​ ឬ ចាប់​ផ្ដើម​ឆាត(Chat) ជាមួយ​នឹង​គេ​ពាក្យ​សម្ដី​គេ​ឆាត​មក​អាច​ធ្វើ​ទង្គិច​បេះ​ដូង (Touch my heart )​របស់​ខ្ញុំ​បាន។ ជាធម្មតា​ខ្ញុំ​ជាមនុស្ស​ចិត្ត​រឹង​មិន​ងាយ​ចុះញ៉ម​ ឬតាម​អ្នកណា​ឡើយ​ ហើយ​ពាក្យ​សម្ដី​របស់​អ្នក​ផ្សេង​ក៏​ខ្ញុំ​មិន​ដែល​ខ្វល់​ដែរ ។ តែសម្រាប់គេ​ពាក្យ​មួយ​ឃ្លាៗ ដែលគេ​និយាយ​មក​គឺ មាន​អារម្មណ៍​ថា​ដូច​ជាស្រៀវ​ឆ្អឹង​ខ្នង បះរោម ព្រឺសម្បុរ។ ជាមិត្តភាព​យូរ​មក​ហើយ ធ្លាប់​ទៅណាមកណា​ជាមួយ​គ្នា ធ្លាប់​ដើលេង​ញ៉ាំអីជាមួយ​គ្នា ខ្ញុំ​មិន​អាច​គ្រប់គ្រ​ង​ខ្លួនឯង​ឲ្យ​រក្សា​គេ​ត្រឹម​ជាមិត្ត​ភាព ចិត្ត​របស់​ខ្ញុំ​បាន​ទាមទារ​វា​លើសពីហ្នឹង តើ​អាច​បាន​ទេ? ជានិច្ច​កាល​ខ្ញុំ​តែង​តែសួរ​ខ្លួន​ឯង តើ​ខ្ញុំ​ពិត​ជាស្រឡាញ់គេ​មែន​ទេ? កុំ​អ៊ី​ចឹង​អី គេ​ជាពួក​ម៉ាក​ទេ អារម្មណ៍​មួយ​ទៀត​បាន​បញ្ជារ តែ​ទី​បំផុត​ខ្ញុំ​បាន​ដឹង​ការ​ពី​ត ​ពីខ្លួនឯង​ថា​ខ្ញុំពិត​ជាបាន​លួច​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន​ ។