bethborin

Thursday, February 26, 2015

រំលឹក​រឿង​២ ​នៅ​ថ្ងៃទី​២៦ កុម្ភៈ កាល​ពី ៦​ឆ្នាំ​មុន (២០០៩)

      ជួប​ឧបទ្ទវហេតុ​ត្រូវ​រថ​យន្ត​ប៉ះ នៅម៉ោង​១៣ និង ១០​នាទី​ពេល​រសៀល នៅខេត្ត​កំពត​ ជាថ្ងៃធ្វើឲ្យ​ខ្ញុំ​ខ្លាច​ជាងគេ ជានិច្ច​កាល​ឲ្យ​តែថ្ងៃនេះ​ខ្ញុំ​នឹងមិន​ហ៊ាន​ទៅណា​ផ្ដេស​ផ្ដាស​ឡើយ​ ព្រោះ​ស្រមោល​នៃរឿង​វា​បាន​ដក​ជាប់​ក្នុង​អារម្ម​ណ៍​ខ្ញុំ​ជានិច្ច​ ខ្ញុំ​តែង​តែខ្លាច​វានឹង​កើត​ឡើង​ម្ដង​ទៀត​។ នឹក​កាល​នោះ​ពិត​ជាកម្សត់ណាស់​ពេល​មាន​រឿង​នេះ​កើតឡើង​ហើយ​គេង​នៅក្នុង​បន្ទប់ម្នាក់ឯង គ្មាន​អ្នកណា​ម្នាក់​មក​មើល​សូម្បី​តែម្នាក់​មួយថ្ងៃបន្ទាប់​ទើបអាចដើរួច​ទៅទៅរក​ទឹកកក​ស្អំ​ខ្លួន​ឯង ។ មេរៀនជីវិត​គឺមិនអាច​ភ្លេចឡើយ​ ដូច្នេះ​ហើយ​ទើប​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ចិត្ត​ដាច់​ ។
រឿង​មួយទៀត​គឺ​នៅ​យប់​ថ្ងៃ​២៦​នោះ​ដែរ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ជាង​គេ​ គឺ​ដោយ​សារ​ពេល​ថ្ងៃ​ខ្ញុំ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​នោះ ខ្ញុំ​ខ្លាច​មិន​បាន​ប្រាប់​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ស្រឡាញ់ ខ្ញុំ​ខ្លាច​បើមាន​រឿងងអី​ទៅ​ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ចំពោះ​ខ្លួន​ឯង ដោយ​មិន​ព្រម​ប្រាប់​ទៅមនុស្ស​ដែល​ខ្លួន​បាន​ស្រឡាញ់ ។ នៅ​ក្នុង​ថ្នាក់​វិទ្យា​ល័យ​ខ្ញុំ​បាន​ស្រឡាញ់​ពេញ​ចិត្ត​ទៅលើ​មិត្ត​ភក្តិ​រួម​ថ្នាក់​ម្នាក់​ នាង​ឈ្មោះ​សុគន្ធា​ តែ​ខ្ញុំ​តែង​តែ​ហៅ​នាង​ថា​ស្រីម៉ៅ ។ ខ្ញុំ​បាន​ដឹង​ខ្លួន​ថា​បាន​ចាប់​ផ្ដើម​លួច​ស្រឡាញ់​នាង​ នៅ​ថ្ងៃ​២៩ ខែ​ធ្នូ ឆ្នាំ ២០០៨ ពួក​យើង​បាន​ស្គាល់​គ្នា​តាំង​ពី​ឆ្នាំ២០០៧ គឺ​មួយ​ឆ្នាំបន្ទាប់​ពី​ស្គាល់គ្នា​ទើប​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្រឡាញ់​នាង និង​ ២ខែបន្ទាប់​ខ្ញុំ​បាន​សារភាព​ប្រាប់​នាង​ នៅ​យប់​ ម៉ោង ៩ និង​៣០​នាទី ថ្ងៃ២៦ កុម្ភៈ ។
គិត​មក​ដល់​ថ្ងៃ​ ២៦ កុម្ភៈ ២០១៥ វា​មាន​រយៈពេល​​ ពីរពាន់មួយរយ​កៅសិប​មួយ​ថ្ងៃ (២១៩១) ត្រូវជា ១៨៩.៣០២.៤០០ និង​នាទី ស្មើ​នឹង ៣.១៥៥.០៤០ នាទី ជាម៉ោង​គឺ ៥២.៥៨៤ ម៉ោង គិតជាសប្ដាហ៍ គឺ ៣១៣ អាទិត្យ គត់។ សង្ឃឹម​ថា​អ្នក​អាច​នៅ ចង​ចាំ​មនុស្ស​ម្នាក់​នេះ ដែល​នៅ ស្រឡាញ់​នៅ តែ​ចាំអ្នក​ជារៀង​រហូត​មិន​ថា​យូយ៉ាងណា​ មិន​ថា​ពេល​ណា​នៅ​តែ​ចាំអ្នក​រហូត​ ៕ ​