bethborin

Friday, February 22, 2013

លោកសេនាប្រមុខ លន់ នល់

លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរកាត់ចិន ។បិតាឈ្មោះ លន់ ហ៊ិន មាតាឈ្មោះ នួន គាត់ទទួលការសិក្សាអប់រំនៅសាលាChasseloup-Laubatទីក្រុង សាយហ្កន។ឆ្នំា១៩៤៦គាត់ក្លាយជាចៅហ្វាយខេត្តក្រចេះ។ ឆ្នំា១៩៥៥ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនិងជា អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋ មន្ត្រីក្រសួងការពារជាតិ ផងដែរ។ លោកក៍ធ្លាប់ធ្វើជាចៅហ្វាយ ខេត្តបាត់ដំបងផងដែរ។ នៅឆ្នំា១៩៦៩ គាត់ក្លាយជានាយករដ្ឋមន្រ្តីជាលើកទី២។ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ បានផ្ញើលិខិតទៅ ឱ្យរដ្ឋាភិបាលក្រុងហាណូយ ឲ្យដកកងទ័ពចេញពីប្រទេសកម្ពុជា ឲ្យអស់ក្នុងរយ:ពេល៤៨ ពុំនោះទេ និងត្រូវប្រឈមមុខនិងវិធាន ការយោធា។ រាត្រីថ្ងៃទី១៧មិនា១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈដោយមានមន្ត្រី យោធា៣រូប បានទៅដល់គេហដ្ឋានលោកលន់ ណុល ហើយដក កំាភ្លើងភ្ជង់បង្ខំលោកលន់ ណុល ឲ្យចុះហត្ថលេខាលើឯកសារ ចំបាច់ទំាងឡាយដើម្បីដក សម្តេចព្រះនរោត្តមសីហនុ។លោក លន់ ណុល ព្រមចុះហត្ថលេខា ជោរជន់ដោយទឹកនេត្រា។ ស្អែកឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាបានបោះឆ្នោតជា ឯកឆន្ទដកហូតសម្តេចសីហនុពីអំណាច ដោយសភាព័ទ្ធជុំវិញ ដោយកងកម្លំាងនិងរថពាសដែក។ ថ្ងៃទី៩ តុលាឆ្នាំ១៩៧០ ទើប របបសាធារណរដ្ឋខ្មែរ បានបង្កើតជារូបរាងជាលើកទី១ ក្នុងប្រវត្តិ សាស្រ្ត២០០០ឆ្នំារបស់ប្រទេស។ រឿងនេះធ្វើឲ្យយើង រលឹកនឹកឃើញ រឿងរ៉ាវប្រត្តិសាស្រ្តខ្មែរ ក្នុង សតវត្សរ៍ទី១៩ នៅពេលលោក Charles Thomson ទេសាភិបាល បារំាង បង្ខំព្រះបាទនរោត្តម ដោយចុងអាវុធ ដើម្បីចុះព្រះហស្ត លេខាលើអនុសញ្ញាមួយ ដើម្បីដកហូតអំណាច ទំាងឡាយរបស់ ព្រះអង្គនៅថ្ងៃទី១៧ មិថុនា ១៨៨៤។ ថ្ងៃទី១ ខែមេសា ១៩៧៥ លោកសេនាប្រមុខបានលាលែងពី តំណែងហើយបានចាកចេញទៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក ទៅសហរដ្ឋអាមេរិក លោកបានទទួលអនិច្ចកម្មថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។ លោកសេនាប្រមុខ ជាមនុស្សម្នាក់ដែលសម្តេចព្រះ នរោត្តមសីហនុទុកចិត្តបំផុត ហើយជាមនុសុ្សម្នាក់ដែលបង្រ្កាបនិង នរណាម្នាក់ឬក្រុមណាមួយ ដែលមានបំណងធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ ដែលក្នុងនោះមានក្រុមលោកដាប ឈួន ជាដើម តាមចាប់សម្លាប់ដល់ទីបំផុត។ហើយលោកក៍ជាមនុស្សម្នាក់ ក្នុងចំណោមមេដឹកនំាសំខាន់ៗ ក្នុងការបញ្ជាបង្រ្កាបយ៉ាងឃោរឃៅ ទៅលើប្រជាកសិករនៅសំឡូតដែលធ្វើឲ្យប្រជាកសិករស្លាប់រាប់ ម៉ឺននាក់នៅឆ្នំា១៩៦៦។ បើមិត្តចង់ដឹងរឿងរ៉ាវក្នុងរបបនោះកាន់តែច្បាស់សូមអានសៀវភៅ “សាធារណៈរដ្ឋខ្មែរ“ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ។

No comments:

Post a Comment