bethborin

Monday, March 7, 2016

រញ្ជួយចិត្តសម្រាប់មនុស្ស​ដែល​ខ្លួន​ស្រឡាញ់

មិន​ដឹង​ថា​វា​ជាអារម្មណ៍ស្រឡាញ់ ឬ​យ៉ាងណាទេ​តែវាជាអារម្មណ៍ដែលកើត​ចេញ​ពី​ចិត្ត នៅ​ពេល​ដែល​ចាប់ផ្ដើម​និយាយ​ ឬ ចាប់​ផ្ដើម​ឆាត(Chat) ជាមួយ​នឹង​គេ​ពាក្យ​សម្ដី​គេ​ឆាត​មក​អាច​ធ្វើ​ទង្គិច​បេះ​ដូង (Touch my heart )​របស់​ខ្ញុំ​បាន។ ជាធម្មតា​ខ្ញុំ​ជាមនុស្ស​ចិត្ត​រឹង​មិន​ងាយ​ចុះញ៉ម​ ឬតាម​អ្នកណា​ឡើយ​ ហើយ​ពាក្យ​សម្ដី​របស់​អ្នក​ផ្សេង​ក៏​ខ្ញុំ​មិន​ដែល​ខ្វល់​ដែរ ។ តែសម្រាប់គេ​ពាក្យ​មួយ​ឃ្លាៗ ដែលគេ​និយាយ​មក​គឺ មាន​អារម្មណ៍​ថា​ដូច​ជាស្រៀវ​ឆ្អឹង​ខ្នង បះរោម ព្រឺសម្បុរ។ ជាមិត្តភាព​យូរ​មក​ហើយ ធ្លាប់​ទៅណាមកណា​ជាមួយ​គ្នា ធ្លាប់​ដើលេង​ញ៉ាំអីជាមួយ​គ្នា ខ្ញុំ​មិន​អាច​គ្រប់គ្រ​ង​ខ្លួនឯង​ឲ្យ​រក្សា​គេ​ត្រឹម​ជាមិត្ត​ភាព ចិត្ត​របស់​ខ្ញុំ​បាន​ទាមទារ​វា​លើសពីហ្នឹង តើ​អាច​បាន​ទេ? ជានិច្ច​កាល​ខ្ញុំ​តែង​តែសួរ​ខ្លួន​ឯង តើ​ខ្ញុំ​ពិត​ជាស្រឡាញ់គេ​មែន​ទេ? កុំ​អ៊ី​ចឹង​អី គេ​ជាពួក​ម៉ាក​ទេ អារម្មណ៍​មួយ​ទៀត​បាន​បញ្ជារ តែ​ទី​បំផុត​ខ្ញុំ​បាន​ដឹង​ការ​ពី​ត ​ពីខ្លួនឯង​ថា​ខ្ញុំពិត​ជាបាន​លួច​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន​ ។

        ទោះ​បី​​ដឹង​ថា​ខ្លួន​បាន​លង់​ស្រឡាញ់​មិត្ត​ភក្ដិ​ខ្លួនឯង​ក៏​ដោយ​ក៏​មិន​ហ៊ាន​ប្រាប់គេ​ដែរ ទីមួយគិត​ថា​ខ្លាច​បាត់​បង់មិត្តភាព មួយ​ទៀត​គិត​ថា​មិន​សាក​សម ហើយ​មួយ​វិញ​ទៀត​ខ្លួន​ខ្ញុំ​ផ្ទាល់ក៏មិន​មាន​អ្វី​ល្អ​អាច​ឲ្យ​គេ​ទទួល​យក​បាន​ដែរ ដូច្នេះ​បាន​ត្រឹម​តែគិតម្នាក់ឯងបាន​ហើយ ។
អ្នក​ជាអ្នក​ទីពីរ​ដែល​អាច​យ​កឈ្នះ​បេះ​ដូង​ខ្ញុំ​បាន អ្នក​ទី​មួយ​​ក៏​ដូច​គ្នា បាន​ត្រឹម​លួច​ស្រឡាញ់គេ​ហើយ​ សារភាព​ប្រាប់គេ​ទី​បំផុត​មិត្តភាព​ក៏​បាត់ សេចក្ដីស្រឡាញ់​ចំពោះ​គេ​ប្រើ​ដូចជាផ្សែង​ក្នុង​ខ្យល់​គឺគ្មាន​សល់​រូប​រាង​អ្វីទាំងអស់ ។ ឆាក​ជីវិត​មួយ​នេះ​ចង់​នៅ​ម្នាក់ឯង​រហូត​ តែបេះ​ដូង​វាតែង​តែ​ទាមទារ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អ្នក​បញញជារចិត្ត ឬចិត្ត​បញ្ជារ​ខ្ញុំ​ទេបើ​ខ្ញុំ​ថា​មិនអាច តែ​ចិត្ត​នៅ​តែទៅ​រហូត ។ គិត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​បាន​សារភាព​ប្រាប់​គេថា​ខ្ញុំ​បាន​ស្រឡាញ់គេ​នោះទេ តែ​ក៏បាន​និយាយ​ប្រយោល​ច្រើន​ដែរ ខ្ញុំ​ដឹង​ថាគេ​ដឹង​ពីការ​ស្រឡាញ់​របស់​ខ្ញុំ​សម្រាប់គេ តែគេ​ព្យាយាម​មិន​យល់​ព្រោះ​គេ​ដឹង​ថា​វាគ្មាន​ផ្លូវ​ទៅ​រួច​ ។ ណ្ហើយ​! បើ​ដឹង​ហើយ​ហេតុអ្វីក៏​ខំ​ម្លេះ គួ​សម្រាក​ទៅ​ឆាក​ជីវិត​អ្នក​មិនមែន​សម្រាប់​ជាគូ​នឹងគេតេ​ គេមាន​ជម្រើសល្អជាង​យើង​ច្រើន​ណាស់ ម្ដេចគេនឹង​ងាក​មក​មើល​យើង​ជាមនុស្ស​បែបនេះ​នោះ ។ ក្ដី​ស្រឡាញ់​មិនមែន​យើង​ស្រឡាញ់ប្រាកដ​ថា​គេ​ស្រឡាញ់​យើង​វិញ​ឯណា ក្ដី​ស្រឡាញ់​មិនមែន​ត្រូវ​តែបាន​គេ​មក​ក្នុង​ដៃយើង​ឯណា ក្ដី​ស្រឡាញ់​ជាទង្វើ និង​សណ្ដាណចិត្ត​ដែល​អាចបង្ហាញ​ថាអ្នក​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង លះ​បង់គ្រប​រឿង​ដើម្បីគេ មិនមែន​គ្រាន់គ្រាន់តែនិយាយ​ថា​ស្រឡាញ់នោះទេ ។ មក​ដល់​ត្រង់នេះ​ស្ដាប់ចម្រៀង​មួយ​បទសិន  « មនុស្សដែលគេមើលរំលង » វាមិនខុស​ពីចម្រៀងទេ​ យើង​មិន​ល្អសម្រាប់គេ តែយើង​មាន​បេះដូង​ ហើយ​បេះ​ដូង​វា​កើត​មក​សម្រាប់​តែឈឺ ។
តើ​អ្វីដែល​ខ្ញុំ​គួរ​ធ្វើ​បន្ត ខ្ញុំ​មិនអាច​ឈឺចាប់ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​មិនងាច​បាត់បង់​មិត្តភាព​ជាបន្ត​បន្ទាប់​ដោយ​សារ​តែការមិន​រក្សាមិត្តភាព នោះទេ? ខ្ញុំ​រស់នៅ​ដើម្បីអ្វី? .....

No comments:

Post a Comment