bethborin

Tuesday, February 11, 2014

ឯ​ណាប្រវត្តិ​សាស្ត្រ​ពិត​ ....??

​ វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​​សម្រាប់​ការ​ចង​ក្រង​និង​តែង​និ​ពន្ធ​ប្រវត្តិ​នោះ ជា​និច្ច​កាល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយអ្នក​ឈ្នះ ។ ដូ​ច្នេះ​រា​ល់​អ្វី​ដែល​ចង​ក្រង​នោះ​តែង​តែ​និយាយ​សសើរ​តែ​អ្នក​ដែល​ឈ្នះ​ប៉ុណ្ណោះ អ្វី​ដែល​គេ​រៀប​រាប់​អ្វី​ដែល​គេ​សសេរ​គឺ​ច្បាស់​ជា​លើក​សសើ​រ​ដល់​ខ្លួន​គេ​ផ្ទាល់ ចំណែក​អ្នក​ដែល​ចាញ់​ត្រូវ​ជាប់​ឈ្មោះ​ស្អុយ​​ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រ​របស់​អ្នក​កត់​ត្រា​នោះ​មិនខាន ហើយ​ត្រូវ​អាច​ជាប់​ឈ្មោះជា​អ្នក​ក្បត់ជាតិ​ ជា​អ្នក​អា​ក្រក់ ។ល។​
ឧ.ជាក់​ស្ដែង​យើង​តែង​តែ​បន្ទោគេ​គេ​​ថា​បំភ្លៃ​ការពិត​ យើង​បាន​និយាយ​ថា​ថៃ​មិន​ទទួល​ស្គាល់​ការពីត វាបាន​ញ្ចូល​ក្នុង​មេ​រៀន​ប្រវត្តិ​ក្នុង​ថ្នាក់​អប់​រំ​វា​ថា​ប្រាសាទ​អង្គ​វត្ត​ ធ្លាប់ជា​កម្ម​សិទ្ធ​របស់​បុព្វ​បុរស​ថៃ​ ។ នៅក្នុង​ថ្នាក់​អប់រំ​ប្រវត្តិ​សាស្ត្រ​វៀតណាម​ក៏​ដូចគ្នា​វា​បាន​បង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោ​យវា​ថា​ ភ្នំពេញ​ធ្លាប់​ជា​អាណាខេត្ត​របស់​ខ្លួន និង​មាន​ឈ្មោះ​ថា ៉ ណាមយ៉ាង​ ៉​ ។ បើ​យើង​ក្រឡេក​ទៅមើល​មេរៀន​ប្រវត្តិ​សាស្ត្រ​យើង​វិញ​ យើង​ឃើញ​ថា​អាណា​ចក្រ​ខ្មែរ​មាន​វិសាលភាព​ធំធេង​ណាស់​អាច​និយាយបាន​ថាជា​ចក្រ​ភព​ដ៏​ធំ​មួយ​នៅ​អាស៊ី​ប៉ែកអា​គ្នេយ៍​ក្នុង​ដែន​ដីសុវណ្ណភូមិ ។
    ជា​សំនួរ​ចោទ​ទៅ​វីញ​ថា​តើ​រាល់​ប្រវត្តិ​សាស្ត្រ​ដែល​បាន​ចង​ក្រង​យើង​ត្រូវ​ជោះ​ទុក​ចិត្ត​ថា​វាមាន​ការ​ពិត​ទាំង​ស្រុង​ដែរ​ឬទេ ? ឥ​លូវ​​ខ្ញុំ​សូម​លើក​រឿង​​ប្រទេស​ចិន​១​មក​និយាយអំ​លោក​ សាចាង​កៃ​ចៀក​ ដែល​​ជា​សេនា​ប្រ​មុខ​ និង​ជា​អ្នក​ដឹក​នាំ​ប្រទេស​ចិន​ មុន​លទ្ធិ​ម៉ៅ​របស់  ម៉ៅ​សេង​ទុង ។ នៅក្នុង​ប្រវត្តិ​សាស្ត្រ​ចិន​ (ចិនធំ) បច្ចុប្បន្ន​បាន​សសេរ​ថា​​លោក​ ចាង​កៃ​ចៀក​ ជា​ជន​ក្បត់ជាតិ ហើយ​មាន​តែ​លោក​ម៉ៅ​ទេ​ដែលជា​វីរ​បុរស​ស្នេហាជាតិ​ពិត​ប្រា​កដ​ តែ​សម្រាប់​ប្រទេស​តៃ​វ់ាន់​វិញ​បាន​ចង​ក្រង​ផ្ទុយ​ពីនេះ​វិញ​ថា លោក​ជាងកៃ​ចៀក​ជា​វីរបុរស​ការពារទឹក​ដីពីការ​ឈ្លាន​ពី​របប​ម៉ៅ​ទៅវិញ ដូច្នេះ​យើង​ឃើញ​ថា​​ប្រវត្តិ​ដែល​សសេរ​ដោយអ្នក​ឈ្នះ​គឺអ្នកឈ្នះ​ជា​អ្នក​ត្រូវគ្រប់​បែប​យ៉ាង​ទាំងអស់ ។
    សម្រាប់​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ចំនុច​គួរ​ឲ្យកត់ស​ម្គាល់​ដែរ សម្រាប់​ឯក​សារ​អប់​រំ​ សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​សាកលលោក​ថ្នាក់ទី​១០ បោះ​ពុម្ព​ឆ្នាំ​៨០សិបបាន​សសេរ​លើក​សសើរ​អំពី​​ប្រទេស​កាន់​របបគុម្មុយនីស្ត​ និង​បង្អាប់​ប្រទេស​មូលធន​ថាមិន​ល្អ​ច្រើន ។ តែសម្រាប់ពេល​ក្រោយ​មក​ទៀត​បែរជាមក​សសើរ​របបសេរីមាន​ភាពប្រសើរជាង​របបមុន​។

No comments:

Post a Comment