bethborin

Saturday, February 1, 2014

អតីតធ្វើការអ្នក​ស្ម័គ្រ​ចិត្ត​នៅ KYSD

នេះ​ជា​សកម្ម​របស់​ខ្ញុំ​ពេ​ល​ដែលខ្ញុំ​ទើប​មក​រៀន​នៅភ្នំពេញ​ដំបូង​ដែល​បាន​ប្រឡូក​ជា​យុ​វជន​ស្ម័គ្រ​ចិត្ត​នៅក្នុង​អង្គ​​ការ​មិនមែន​រដ្ឋា​ភិបាល​មួយ ដែលមាន​ឈ្មោះ​ថា​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍន៏​សង្គមហៅកាត់ថា KYSD ។ នៅក្នុង​អង្គការ​ KYSD  បាន​ផ្ដល់​នៅ​ការ​អភិវឌ្ឍន​យ៉ាង​ច្រើន​សម្រាប់​ខ្ញុំ​ទាំង​ផ្នែក​ចំណេះ​ដឹង​ បំនិន​ជីវិត ព្រមទាំង​បាន​ចូល​រួម​ជា​មួយ​សង្គម​ផង​ដែរ តាម​រយៈ​ការ​ចុះ​ទៅ​តាម​សហគមន៍ និង​ការ​ធ្វើ​យុទ្ធ​នាការ​ដាំ​ដើម​ឈើ ការ​ចូល​រួម​ការពារ​បរិ​ស្ថាន ។ល។ ហើយ​នៅ​ទី​នោះ​ក៏​បាន​ផ្ដល់​នូវ​អនុស្សារីយ៍​ជា​មួយ​មិត្តយ៉ាង​ច្រើន​ ខ្ញុំ​សូម​អគុណ​ផង​ដែរ​ដល់​អង្គការ KYSD ដែល​បាន​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​បាន​ធ្វើ​ការ និង​បាន​បទពិសោធន៍​យ៉ាង​ច្រើន និង​ទិដ្ឋ​ភាព​ដ៏​ល្អ​ៗជា​ច្រើន​ជា​មួយ​យុវជន​ស្ម័គ្រចិត្ត​នៅទី​នោះ ។

No comments:

Post a Comment