bethborin

Saturday, March 2, 2013

iPhone តម្លៃ​ទាប នឹង​ត្រូវ​​បញ្ចេញ​ក្នុង​ឆ្នាំ២០១៤​»

កាល​ពី​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​​ឆ្នាំ២០១២ និង​ដើម​ឆ្នាំ២០១៣ នេះ គេ​សង្កេត​ឃើញ​ថា​ មាន​ព័ត៌មាន​និង​ពាក្យចចាមអារ៉ាម​ជា​ច្រើន​​បាន​និយាយ​ពី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ដូច​ជា​៖ iPhone 5S, iPhone 6 និង iPhone mini ឬ​ ប្រភព​ខ្លះ​ហៅ​ថា​ iPhone ដែល​មាន​តម្លៃ​ទាប ។

ជាក់​ស្ដែង​កាល​ពី​ដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ ពពក ក៏​បាន​ចេញ​អត្ថបទ​មួយ​ដែរ​ថា​ «របាយការណ៍ TCM ៖ Apple នឹង​ចេញ​ iPhone ដែល​មាន​តម្លៃ​ទាប​នៅ​​ពាក់កណ្ដាល​ឆ្នាំ២០១៣» ដោយ​ឡែក​សំរាប់​ថ្ងៃ​នេះ​មាន​ប្រភព​ថ្មី​មួយ​ទៀត​ថា​ ក្រុមហ៊ុន Apple បាន​រចនា​រួច​ជា​ស្រេច​នូវ​​ទូរស័ព្ទទំនើប iPhone និង​មាន​តួ​ធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​ការបោន​ នេះ​បើ​យើង​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​របស់​ប្លក់​​​ជប៉ុន​​មួយ​ឈ្មោះ​ថា Macotakara ។ សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​មុន​នោះ មាន​ប្រភព​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ ដើម្បី​ផលិត​ទូរស័ព្ទទំនើប​​ដែល​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន​នោះ​ ក្រុមហ៊ុន​ Apple នឹង​ប្រើប្រាស់​ប្លាស្ទិក​ដើម្បី​ផលិត​តួ​ទូរស័ព្ទទំនើប​ទាំង​នោះ ។ ប្រភព​ដដែល​ខាង​​លើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ទូរស័ព្ទទំនើប​ iPhone ដែល​មាន​តួ​ធ្វើ​ពី​ធាតុ​ផ្សំ​ឡើង​ដោយ​ការបោន​នេះ​ មាន​អេក្រង់​ទំហំ 4.5-inch និង​មាន​កម្រាស់​ក្រាស​ជាង​ iPhone បច្ចុប្បន្ន ប៉ុន្តែ​តម្លៃ​វិញ​គឺ​ត្រឹមតែ​ $330 ប៉ុណ្ណោះ​ ។ សូម​បញ្ជាក់​ថា​ខ្លឹមសារ​ទាំង​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ​ ចំពោះ​ព័ត៌មាន​ពិត​យ៉ាង​ណា​នោះ ក្រុមហ៊ុន​ Apple មិន​ទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ​

from :www.porpok.com

No comments:

Post a Comment