bethborin

Sunday, March 17, 2013

អារម្មណ៍ខ្ញុំល្ងាចមិញ

ល្ងាចមិញនៅខាងត្បូងផ្សារសូរិយាត្រង់ផ្លូវបែកជា៤ ម៉ោងប្រហែល ៧:៣០នាទី មានយុវជនខ្មែរបីនាក់ជិះម៉ូតូមកពីទិសខាងជើង បញ្រ្ចាសជាមួយជនបរទេស ម៉ូតូរបស់យុវជននឹងជិះប៊ិះប៉ះជាមួយម៉ូតូជនបរទេស ស្រាប់តែយុវជននៅលើម៉ូតូអង្គុយខាងក្រោយគេហក់ចុះមករកចង់វាយជនបរទេស ដោយវាចង្អុរមុខជនបរទេសដូចជាសាហាវណាស់។ ចំពោះខ្ញុំគិតថាទង្វើបែបនេះធ្វើដាក់ជនបរទេសទៀតគេប្រាកដជាមើលងាយដល់យុវជនខ្មែរយើងហើយដែលមិនមានភាពថ្លៃថ្នូរអ្វីបន្តិចសោះ បំផ្លាញសណ្ដាប់ធ្នាប់សង្គម បំផ្លាញមុខមាត់ប្រទេសជាតិ ដោយសារតែជនបែបនេះ ខ្ញុំពិតជាមិនចង់ឃើញទង្វើអសីលធម៌ដូច្នេះសោះ ។ ខ្ញុំចង់ឃើញយុវជនខ្មែរទាងអស់មានការអធ្យាស្រ័យ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក មិនមានការគុំគួនចំពោះគ្នា មានភាតរភាពចំពោះគ្នា ជួយយកអាសារជួយចែករំលែក ។ខ្មែរស្រឡាញ់ខ្មែរ !!!!

No comments:

Post a Comment