bethborin

Wednesday, March 20, 2013

តើពិតឬទេ ក្រដាសប្រាក់ដុល្លាផលិតមុនឆ្នាំ២០០០គេអត់យក ??

តាមដែលខ្ញុំបានដឹងមកក្រដាសប្រាក់ដុល្លាដែលផលិតមុនឆ្នាំ ២០០០ គេប្រហែលអាចឈប់ប្រើហើយទេដឹង?? ព្រោះ​កាល​ពី​ល្ងាច​មិញនៅកន្លែងបង់លុយ អ៊ីនធើណែត ខ្ញុំ​ឃើញ​គេ​បង់​ជា​ប្រាក់​ដុល្លា​អ្នក​ទទួល​គេ​ពិនិត្យ​​ហើយ​ប្រាប់​ថា​ក្រដាស​ប្រាក់​ដុល្លា​ដែល​ផលិត​មុន​ឆ្នាំ​២០០០​គេ​អត់យកទេ ។ ចម្ងល់​របស់​ខ្ញុំ​តើ​ធនាគារ ​ឬ​ស្ថាប័ន​ផ្សេងៗ​គេ​នៅ​ប្រើ​ទេ ?? ដូច្នេះ​បើ​សិន​ជា​មិត្ត​​ណា​បាន​ដឹង​ជួយ​ចែក​រំ​លែក​ផងវាយ៉ាងណា​ពិត​ ឬមិន​ពិត?​បើ​មិត្ត​ណា​មាន​ក្រដាស​ប្រាក់​ដុល្លាដែលផលិតមុនឆ្នាំ២០០០ អាច​សាក​សួរ​ដូចេញ​នៅធនាគារ ឬ សាក​សួរ​ឲ្យ​ច្បាស់​លាស់ផង​កុំទុកយូពេក ក្រែង​គេ​ឈប់ចាយខ្លាចខាតអស់ ។ អ្វីដែលខ្ញុំសសេរ Post នេះ​មិន​មែន​ជា​ការ​ញុះ​ញង់​អ្វី​នោះ​ទេ​គ្រាន់​តែ​ខ្ញុំ​បាន​ដឹង​ចង់​ជួយ​ចែក​រំ​លែក​ខ្លះៗ​តែ​ប៉ុន​នោះ​បើ​មិត្ត​មួយ​ចំនួន​បាន​ជួប​ប្រទះ​ប្រាកដ​ជា​ដឹង​ថា​វា​ពិត​ ឬ​មិន​ពិ​ត ។ តែ​​យ៉ាង​​ណា​​​នេះ​គ្រាន់​​តែ​​ជួយ​​ពញ្ញាក់​ស្មារ​​តី​ប៉ុន​នោះ​។ សូមអគុណ​រាល់​មតិ​យោបល​ពី​មិត្ត​ទាំង​អស់គ្នា !!!​

from : www.facebook.com/shareforpeople


No comments:

Post a Comment