bethborin

Thursday, March 14, 2013

ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា

តាមទិន្នន័យបង្ហាញក្នុងឱកាសប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០១២ របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា កាលពីព្រឹកមិញនេះ បានបង្ហាញថា សព្វថ្ងៃកម្ពុជាមានអ្នកប្រើទូរសព្ទជិត ២០ លានគ្រឿង ( ទូរសព្ទចល័ត និងអចល័ត គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១២) ខណៈដែលប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៤ លាននាក់។ តាមទិន្នន័យរបស់ក្រសួង បច្ចុប្បន្នក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទចំនួន ៦ កំពុងបន្តបើកបម្រើសេវាកម្មដល់អតិថិជន បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានដួលរលំ និងមួយចំនួនទៀតបានរួមបញ្ចូលគ្នា។ ក្រុមហ៊ុនទាំង ៦ រួមមាន៖ ក្រុមហ៊ុន CAMGSM (CellCard, Mobitel),ក្រុមហ៊ុន Sotelco (Beeline),ក្រុមហ៊ុនCADCOMMS (qb),ក្រុមហ៊ុន VIETTEL (Cambodia) (MetFone),ក្រុមហ៊ុន EXCELL និង ក្រុមហ៊ុន Latelz Company Limited (Smart និង Hello)។ ដកស្រង់ពី៖ http://news.sabay.com.kh/

No comments:

Post a Comment