from : www.facebook.com/shareforpeople
Wednesday, March 20, 2013
តើពិតឬទេ ក្រដាសប្រាក់ដុល្លាផលិតមុនឆ្នាំ២០០០គេអត់យក ??
តាមដែលខ្ញុំបានដឹងមកក្រដាសប្រាក់ដុល្លាដែលផលិតមុនឆ្នាំ ២០០០ គេប្រហែលអាចឈប់ប្រើហើយទេដឹង?? ព្រោះកាលពីល្ងាចមិញនៅកន្លែងបង់លុយ អ៊ីនធើណែត ខ្ញុំឃើញគេបង់ជាប្រាក់ដុល្លាអ្នកទទួលគេពិនិត្យហើយប្រាប់ថាក្រដាសប្រាក់ដុល្លាដែលផលិតមុនឆ្នាំ២០០០គេអត់យកទេ ។ ចម្ងល់របស់ខ្ញុំតើធនាគារ ឬស្ថាប័នផ្សេងៗគេនៅប្រើទេ ?? ដូច្នេះបើសិនជាមិត្តណាបានដឹងជួយចែករំលែកផងវាយ៉ាងណាពិត ឬមិនពិត?បើមិត្តណាមានក្រដាសប្រាក់ដុល្លាដែលផលិតមុនឆ្នាំ២០០០ អាចសាកសួរដូចេញនៅធនាគារ ឬ សាកសួរឲ្យច្បាស់លាស់ផងកុំទុកយូពេក ក្រែងគេឈប់ចាយខ្លាចខាតអស់ ។ អ្វីដែលខ្ញុំសសេរ Post នេះមិនមែនជាការញុះញង់អ្វីនោះទេគ្រាន់តែខ្ញុំបានដឹងចង់ជួយចែករំលែកខ្លះៗតែប៉ុននោះបើមិត្តមួយចំនួនបានជួបប្រទះប្រាកដជាដឹងថាវាពិត ឬមិនពិត ។ តែយ៉ាងណានេះគ្រាន់តែជួយពញ្ញាក់ស្មារតីប៉ុននោះ។ សូមអគុណរាល់មតិយោបលពីមិត្តទាំងអស់គ្នា !!!
Sunday, March 17, 2013
អារម្មណ៍ខ្ញុំល្ងាចមិញ
ល្ងាចមិញនៅខាងត្បូងផ្សារសូរិយាត្រង់ផ្លូវបែកជា៤ ម៉ោងប្រហែល ៧:៣០នាទី មានយុវជនខ្មែរបីនាក់ជិះម៉ូតូមកពីទិសខាងជើង បញ្រ្ចាសជាមួយជនបរទេស ម៉ូតូរបស់យុវជននឹងជិះប៊ិះប៉ះជាមួយម៉ូតូជនបរទេស ស្រាប់តែយុវជននៅលើម៉ូតូអង្គុយខាងក្រោយគេហក់ចុះមករកចង់វាយជនបរទេស ដោយវាចង្អុរមុខជនបរទេសដូចជាសាហាវណាស់។ ចំពោះខ្ញុំគិតថាទង្វើបែបនេះធ្វើដាក់ជនបរទេសទៀតគេប្រាកដជាមើលងាយដល់យុវជនខ្មែរយើងហើយដែលមិនមានភាពថ្លៃថ្នូរអ្វីបន្តិចសោះ បំផ្លាញសណ្ដាប់ធ្នាប់សង្គម បំផ្លាញមុខមាត់ប្រទេសជាតិ ដោយសារតែជនបែបនេះ ខ្ញុំពិតជាមិនចង់ឃើញទង្វើអសីលធម៌ដូច្នេះសោះ ។ ខ្ញុំចង់ឃើញយុវជនខ្មែរទាងអស់មានការអធ្យាស្រ័យ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក មិនមានការគុំគួនចំពោះគ្នា មានភាតរភាពចំពោះគ្នា ជួយយកអាសារជួយចែករំលែក ។ខ្មែរស្រឡាញ់ខ្មែរ !!!!
Friday, March 15, 2013
FULL TABLE AND RANKINGS
The Corruption Perceptions Index ranks countries and territories based on how corrupt their public sector is perceived to be. A country or territory’s score indicates the perceived level of public sector corruption on a scale of 0 - 100, where 0 means that a country is perceived as highly corrupt and 100 means it is perceived as very clean. A country's rank indicates its position relative to the other countries and territories included in the index. This year's index includes 176 countries and territories, For Cambodia has ranks 157 is good than other country in ASEA Laos rank 160 and Myaamr 172.
Thursday, March 14, 2013
ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា
តាមទិន្នន័យបង្ហាញក្នុងឱកាសប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០១២ របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា កាលពីព្រឹកមិញនេះ បានបង្ហាញថា សព្វថ្ងៃកម្ពុជាមានអ្នកប្រើទូរសព្ទជិត ២០ លានគ្រឿង ( ទូរសព្ទចល័ត និងអចល័ត គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១២) ខណៈដែលប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៤ លាននាក់។
តាមទិន្នន័យរបស់ក្រសួង បច្ចុប្បន្នក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទចំនួន ៦ កំពុងបន្តបើកបម្រើសេវាកម្មដល់អតិថិជន បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានដួលរលំ និងមួយចំនួនទៀតបានរួមបញ្ចូលគ្នា។ ក្រុមហ៊ុនទាំង ៦ រួមមាន៖ ក្រុមហ៊ុន CAMGSM (CellCard, Mobitel),ក្រុមហ៊ុន Sotelco (Beeline),ក្រុមហ៊ុនCADCOMMS (qb),ក្រុមហ៊ុន VIETTEL (Cambodia) (MetFone),ក្រុមហ៊ុន EXCELL និង ក្រុមហ៊ុន Latelz Company Limited (Smart និង Hello)។
ដកស្រង់ពី៖ http://news.sabay.com.kh/
Wednesday, March 6, 2013
ហេតុការណ៍មួយដែលគួរអោយរន្ធត់ចិត្តក្រៃលែង
ហើយកោតស្ញប់ស្ញែងដល់ស្រ្តីរូបនេះដែលលះជីវិត
ដើម្បីការពារជីវិតកូនគឺផ្ទះវីឡាមួយបានឆេះដោយ
ភ្លើងមិនមានច្រកចេញបានម្ដាយយកកូនចេញតាមបង្អូច
ដើម្បីកុំអោយភ្លើងឆេះកូនតែខ្លួនឯងស្លាប់បាត់ទៅហើយ
តែកាន់កូនជាប់នឹងដៃហើយមិនយូរប៉ុន្មានបុគ្គលិកអ្នករំលត់
ភ្លើងក៏បានមកដល់ហើយជួយសង្គ្រោះក្មេងនោះបាន នេះ
ហើយជាទឹកចិត្តម្ដាយដែលមានចំពោះកូន ។រឿងរ៉ាវនេះបាន
កើតឡើងក្នុងប្រទេសឥណ្ឌា
ដូច្នេះយើងត្រូវស្រលាញ់ពុកម្ដាយ ត្រូវចេះគោរពពួកគាត់។
Monday, March 4, 2013
អារម្មចង់ឲ្យមនុស្សម្នាក់យល់ចិត្ត
ថ្ងៃនេះនាងបាននិយាយដោយផ្ទាល់មាត់ហើយថានាងមិនបានស្អប់ខ្ញុំទេ តែនាងមិនពេញចិត្តចំពោះអត្តចរិតរបស់ខ្ញុំ ។ ខ្ញុំពិតជាបានធ្វើខុសចំពោះនាងច្រើនមែន ព្រោះគ្រប់ពេលខ្ញុំតែងតែធ្វើបាបចិត្តនាង តែងតែបញ្ឈឺ តែងតែឌឺនាង តែអ្វីដែលធ្វើវាកើតឡើងពីការប្រច័ណ្ឌរបស់ខ្ញុំ នៅពេលឃើញនាងនៅជាមួយអ្នកដ៏ទៃខ្ញុំមិនអាចទប់ចិត្តបានថាមិនខឹងនាង មិនបាននោះទេ ។ ហើយថ្ងៃនេះខ្ញុំក៏បានដឹងដែរថាពីមុនមកអ្វីដែលនាងធ្វើចំពោះខ្ញុំព្រោះតែពាក្យសម្ដី ដែលខ្ញុំបាននិយាយទៅកាន់នាងមួយម៉ាត់ ធ្វើឲ្យនាងឈឺចាប់រហូតដល់ពេលនេះ ខ្ញុំមិនដឹងថាការដែលលេងច្រើនរបស់ខ្ញុំនេះនាំទុក្ខឲ្យមនុស្សដែលខ្ញុំស្រលាញ់ស្មើជីវិតរបស់ខ្ញុំនេះឈឺចាប់ដល់ថ្នាក់នេះសោះ ខ្ញុំមិនដឹងថាត្រូវសុំទោសនាងប៉ុន្មានពាន់ដងទើបអាចឲ្យនាងលើកលែងទោសឲ្យខ្ញុំបាននោះទេ ។ តែខ្ញុំគ្រាន់តែចង់ប្រាប់នាងថា អ្វីខ្ញុំធ្វើក៏ព្រោះខ្ញុំស្រឡាញ់នាង ហើយក៏មិនដែលនឹកគិតថាចង់ផ្លាស់ប្ដូរទេ ត្រូវជឿចិត្តរបស់ខ្ញុំ ថាខ្ញុំស្រឡាញ់អ្នកតែម្នាក់គត់ មិនគិតថាប្តូរឡើយមនុស្សខ្ញុំអ្នកស្គាល់ច្បាស់ហើយ ថាស្មោះត្រង់ប៉ុនណា ស្មោះស្ម័គ្រប៉ុនណាចំពោះអ្នក មានតែអ្នកម្នាក់ប៉ុនណោះដឹងពីចិត្តរបស់ខ្ញុំ ។ ពាក្យមួយម៉ាត់ដែលខ្ញុំបាននិយាយចំពោះអ្នកនោះ ខ្ញុំក៏បានដក់ចាប់ក្នុងខួរក្បាលខ្ញុំរហូតដែរ ថាហេតុអ្វីបានជាខ្ញុំនិយាយពាក្យបែបនេះ វាពិតជាមិនសមមែន តែអ្នកមិនបានទុកឱកាសឲ្យខ្ញុំបកស្រាយនោះទេ គ្រាន់តែខ្ញុំនិយាយចប់អ្នកផ្ដាច់សន្ទនាបាត់ទៅហើយ បើសិនជាពេលនោះអ្នកទុកឱកាសខ្ញុំតែបន្តិចម្លេះរឿងវាមិនដូចថ្ងៃនេះឡើយ ទុកឱ្យខ្ញុំខូចចិត្តជិតបីឆ្នាំទំរាំដឹងការពិត ។ តែសង្ឃឹមថាចាប់ពីថ្ងៃនេះទៅវាមិនមានរឿងឆ្កួតបែបនេះកើតឡើងទៀតទេ ។ ខ្ញុំនឹងខំកសាងខ្លួន ធ្វើខ្លួនឲ្យល្អគ្រប់ពេល ធ្វើតាមចិត្តអ្នកគ្រប់បែបយ៉ាង ខ្ញុំនឹងមិនធ្វើឲ្យអ្នកខូចចិត្តទៀតទេ តែសុំអ្នកម្យ៉ាងយល់ចិត្តខ្ញុំខ្លះផង ???
Saturday, March 2, 2013
អគ្គីសនីនៅខេត្តសៀមរាបត្រូវបានដាច់ទាំងស្រុង
ចាប់ពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ចរន្ដអគ្គិសនីនៅខេត្ដសៀមរាប បានដាច់ភ្លើងទាំងស្រុង។ ការដាច់ចរន្ដអគ្គិសនីនៅខេត្តទេសចរណ៍ប្រាសាទបុរាណនេះ ធ្វើឱ្យអ្នករកស៊ីលើវិស័យទេសចរណ៍ ខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រមទាំង បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរថែមទៀតផង។
ប្រជាពលរដ្ឋ ដែលមិនមានភ្លើងប្រើប្រាស់នោះដែរ ម្នាក់ៗបានពពាក់ពពូនគ្នា ទៅកាន់កន្លែងលក់គ្រឿងអគ្គិសនី ដើម្បីទិញអាគុយ ទិញអំពូល និងទិញកង្ហារ ដើម្បីយកមកចាប់អាគុយបំភ្លឺក្នុងផ្ទះ។ អ្នកលក់ អាគុយអំពូលភ្លើង លក់កង្ហារ សំរាប់ប្រើប្រាស់ជាមួយអាគុយ បានលក់ដាច់ និងថែមទាំងមិនមានរបស់លក់ឱ្យប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់នោះផង។ (CEN)
Subscribe to:
Posts (Atom)