Thursday, March 14, 2013
ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា
Wednesday, March 6, 2013
Monday, March 4, 2013
អារម្មចង់ឲ្យមនុស្សម្នាក់យល់ចិត្ត
Saturday, March 2, 2013
អគ្គីសនីនៅខេត្តសៀមរាបត្រូវបានដាច់ទាំងស្រុង
iPhone តម្លៃទាប នឹងត្រូវបញ្ចេញក្នុងឆ្នាំ២០១៤»
ជាក់ស្ដែងកាលពីដើមខែកុម្ភៈកន្លងទៅនេះ ពពក ក៏បានចេញអត្ថបទមួយដែរថា «របាយការណ៍ TCM ៖ Apple នឹងចេញ iPhone ដែលមានតម្លៃទាបនៅពាក់កណ្ដាលឆ្នាំ២០១៣» ដោយឡែកសំរាប់ថ្ងៃនេះមានប្រភពថ្មីមួយទៀតថា ក្រុមហ៊ុន Apple បានរចនារួចជាស្រេចនូវទូរស័ព្ទទំនើប iPhone និងមានតួធ្វើពីធាតុផ្សំដោយការបោន នេះបើយើងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះមួយរបស់ប្លក់ជប៉ុនមួយឈ្មោះថា Macotakara ។ សូមរំលឹកផងដែរថាកាលពីមុននោះ មានប្រភពជាច្រើនបានសន្និដ្ឋានថា ដើម្បីផលិតទូរស័ព្ទទំនើបដែលអាចលក់ក្នុងតម្លៃទាបបាននោះ ក្រុមហ៊ុន Apple នឹងប្រើប្រាស់ប្លាស្ទិកដើម្បីផលិតតួទូរស័ព្ទទំនើបទាំងនោះ ។ ប្រភពដដែលខាងលើបានបញ្ជាក់ផងដែរថាទូរស័ព្ទទំនើប iPhone ដែលមានតួធ្វើពីធាតុផ្សំឡើងដោយការបោននេះ មានអេក្រង់ទំហំ 4.5-inch និងមានកម្រាស់ក្រាសជាង iPhone បច្ចុប្បន្ន ប៉ុន្តែតម្លៃវិញគឺត្រឹមតែ $330 ប៉ុណ្ណោះ ។ សូមបញ្ជាក់ថាខ្លឹមសារទាំងនេះ គឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ចំពោះព័ត៌មានពិតយ៉ាងណានោះ ក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់នៅឡើយទេ