bethborin

Wednesday, March 6, 2013

ហេតុការណ៍មួយដែលគួរអោយរន្ធត់ចិត្តក្រៃលែង ហើយកោតស្ញប់ស្ញែងដល់ស្រ្តីរូបនេះដែលលះជីវិត ដើម្បីការពារជីវិតកូនគឺផ្ទះវីឡាមួយបានឆេះដោយ ភ្លើងមិនមានច្រកចេញបានម្ដាយយកកូនចេញតាមបង្អូច ដើម្បីកុំអោយភ្លើងឆេះកូនតែខ្លួនឯងស្លាប់បាត់ទៅហើយ តែកាន់កូនជាប់នឹងដៃហើយមិនយូរប៉ុន្មានបុគ្គលិកអ្នករំលត់ ភ្លើងក៏បានមកដល់ហើយជួយសង្គ្រោះក្មេងនោះបាន នេះ ហើយជាទឹកចិត្តម្ដាយដែលមានចំពោះកូន ។រឿងរ៉ាវនេះបាន កើតឡើងក្នុងប្រទេសឥណ្ឌា ដូច្នេះយើងត្រូវស្រលាញ់ពុកម្ដាយ ត្រូវចេះគោរពពួកគាត់។

International women's day

Monday, March 4, 2013

អារម្មចង់ឲ្យមនុស្សម្នាក់យល់ចិត្ត

ថ្ងៃ​​នេះ​​នាង​បាន​​និ​យាយ​ដោយ​ផ្ទាល់​មាត់​ហើយ​​ថា​នាង​មិន​បាន​ស្អប់​​ខ្ញុំ​ទេ​ តែ​នាង​មិន​ពេញ​​ចិត្ត​​ចំពោះ​​អត្ត​ចរិត​​របស់​ខ្ញុំ​ ។ ខ្ញុំ​ពិត​​​ជា​បាន​ធ្វើ​ខុស​​ចំពោះ​​នាង​ច្រើន​មែន​ ព្រោះ​គ្រប់​ពេល​​ខ្ញុំ​តែង​​តែ​ធ្វើ​បាប​ចិត្ត​នាង​ តែង​តែ​​បញ្ឈឺ​ តែង​តែ​ឌឺ​នា​ង​ តែ​អ្វី​ដែល​ធ្វើ​វា​កើត​ឡើង​ពី​ការ​ប្រ​ច័ណ្ឌ​រ​បស់​ខ្ញុំ នៅ​ពេល​ឃើញ​នាង​នៅ​ជា​មួយអ្នក​​ដ៏​ទៃ​ខ្ញុំ​មិន​អាច​​ទប់​ចិត្ត​បាន​​ថា​មិន​​ខឹង​នាង​ មិន​បាន​នោះ​ទេ ។ ហើយ​ថ្ងៃនេះ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា​ពីមុន​មក​អ្វី​ដែល​នាង​ធ្វើ​ចំពោះ​ខ្ញុំ​ព្រោះ​តែ​ពាក្យ​សម្ដី​ ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​នាង​មួយ​ម៉ាត់​ ធ្វើ​​ឲ្យ​នាង​ឈឺ​​ចាប់​រ​ហូត​ដល់​ពេល​នេះ ខ្ញុំ​​មិន​​ដឹង​​ថា​​ការ​​ដែល​​លេង​ច្រើន​របស់ខ្ញុំនេះនាំ​ទុក្ខ​ឲ្យ​មនុស្ស​ដែលខ្ញុំស្រលាញ់​ស្មើជី​វិត​របស់​ខ្ញុំ​នេះ​ឈឺ​ចាប់​ដល់​ថ្នាក់​នេះ​សោះ​ ខ្ញុំ​មិន​ដឹង​​ថា​ត្រូវ​​សុំ​​ទោស​នាង​​ប៉ុន្មាន​ពាន់​ដង​​ទើប​អាច​ឲ្យ​នាង​​លើក​លែង​ទោស​ឲ្យ​​ខ្ញុំ​​បាន​​នោះ​ទេ​ ។ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​នាង​ថា​ អ្វី​ខ្ញុំ​ធ្វើ​ក៏​ព្រោះខ្ញុំស្រឡាញ់​នាង​ ហើយ​ក៏​មិន​ដែល​នឹក​គិត​ថា​ចង់​ផ្លាស់​ប្ដូរ​​ទេ ត្រូវ​ជឿ​ចិត្ត​របស់​ខ្ញុំ ថា​ខ្ញុំ​ស្រឡាញ់​អ្នក​តែ​ម្នាក់​គត់​ មិន​​គិត​​ថា​​ប្តូរ​​ឡើយ​​មនុស្ស​ខ្ញុំ​អ្នក​ស្គាល់​ច្បាស់​ហើយ​ ថា​ស្មោះ​ត្រង់​ប៉ុន​ណា ស្មោះ​​ស្ម័គ្រ​​ប៉ុន​​ណា​​ចំពោះ​​អ្នក​ មាន​​តែ​​អ្នក​​ម្នាក់​​ប៉ុន​ណោះ​ដឹង​ពី​ចិត្ត​របស់ខ្ញុំ ។ ពាក្យ​មួយ​ម៉ាត់​ដែល​ខ្ញុំ​បាននិយាយ​ចំពោះអ្នក​នោះ ខ្ញុំ​ក៏បានដក់ចាប់​ក្នុង​ខួរក្បាល​ខ្ញុំរហូតដែរ ​ថាហេតុអ្វីបានជាខ្ញុំនិយាយពាក្យបែបនេះ វាពិតជាមិនសមមែន តែអ្នក​មិនបានទុកឱកាសឲ្យ​ខ្ញុំ​បក​ស្រាយ​នោះ​ទេ គ្រាន់តែខ្ញុំនិយាយចប់​អ្នកផ្ដាច់​សន្ទនាបាត់​ទៅហើយ បើសិន​ជា​ពេលនោះអ្នក​ទុកឱកាសខ្ញុំតែបន្តិចម្លេះរឿងវាមិនដូចថ្ងៃនេះឡើយ​ ទុកឱ្យខ្ញុំខូចចិត្តជិតបីឆ្នាំទំរាំដឹងការពិត ។ តែសង្ឃឹម​ថា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​វា​មិន​មាន​រឿង​ឆ្កួតបែបនេះកើតឡើងទៀតទេ ។ ខ្ញុំនឹងខំកសាងខ្លួន ធ្វើខ្លួនឲ្យល្អគ្រប់ពេល ធ្វើតាមចិត្តអ្នកគ្រប់បែបយ៉ាង​ ខ្ញុំនឹងមិនធ្វើឲ្យអ្នកខូចចិត្តទៀតទេ តែសុំអ្នកម្យ៉ាងយល់ចិត្តខ្ញុំខ្លះផង ???

A Cambodia aKira , top 10 CNN Heroes 2010

http://www.youtube.com/watch?v=qx4Bz2IZWmg

Saturday, March 2, 2013

Product specific usage - Using multiple sign-in with Google Docs

Product specific usage - Using multiple sign-in with Google Docs

ព្រះវិហារវត្តសំពៅប្រាំភ្នំបូកគោ

         

អគ្គីសនីនៅខេត្តសៀមរាបត្រូវបានដាច់ទាំងស្រុង

ចាប់ពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ចរន្ដអគ្គិសនីនៅខេត្ដសៀមរាប បានដាច់ភ្លើងទាំងស្រុង។ ការដាច់ចរន្ដអគ្គិសនីនៅខេត្តទេសចរណ៍ប្រាសាទបុរាណនេះ ធ្វើឱ្យអ្នករកស៊ីលើវិស័យទេសចរណ៍ ខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រមទាំង បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរថែមទៀតផង។ ប្រជាពលរដ្ឋ ដែលមិនមានភ្លើងប្រើប្រាស់នោះដែរ ម្នាក់ៗបានពពាក់ពពូនគ្នា ទៅកាន់កន្លែងលក់គ្រឿងអគ្គិសនី ដើម្បីទិញអាគុយ ទិញអំពូល និងទិញកង្ហារ ដើម្បីយកមកចាប់អាគុយបំភ្លឺក្នុងផ្ទះ។ អ្នកលក់ អាគុយអំពូលភ្លើង លក់កង្ហារ សំរាប់ប្រើប្រាស់ជាមួយអាគុយ បានលក់ដាច់ និងថែមទាំងមិនមានរបស់លក់ឱ្យប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់នោះផង។ (CEN)

iPhone តម្លៃ​ទាប នឹង​ត្រូវ​​បញ្ចេញ​ក្នុង​ឆ្នាំ២០១៤​»

កាល​ពី​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​​ឆ្នាំ២០១២ និង​ដើម​ឆ្នាំ២០១៣ នេះ គេ​សង្កេត​ឃើញ​ថា​ មាន​ព័ត៌មាន​និង​ពាក្យចចាមអារ៉ាម​ជា​ច្រើន​​បាន​និយាយ​ពី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ដូច​ជា​៖ iPhone 5S, iPhone 6 និង iPhone mini ឬ​ ប្រភព​ខ្លះ​ហៅ​ថា​ iPhone ដែល​មាន​តម្លៃ​ទាប ។

ជាក់​ស្ដែង​កាល​ពី​ដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ ពពក ក៏​បាន​ចេញ​អត្ថបទ​មួយ​ដែរ​ថា​ «របាយការណ៍ TCM ៖ Apple នឹង​ចេញ​ iPhone ដែល​មាន​តម្លៃ​ទាប​នៅ​​ពាក់កណ្ដាល​ឆ្នាំ២០១៣» ដោយ​ឡែក​សំរាប់​ថ្ងៃ​នេះ​មាន​ប្រភព​ថ្មី​មួយ​ទៀត​ថា​ ក្រុមហ៊ុន Apple បាន​រចនា​រួច​ជា​ស្រេច​នូវ​​ទូរស័ព្ទទំនើប iPhone និង​មាន​តួ​ធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​ការបោន​ នេះ​បើ​យើង​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​របស់​ប្លក់​​​ជប៉ុន​​មួយ​ឈ្មោះ​ថា Macotakara ។ សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​មុន​នោះ មាន​ប្រភព​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ ដើម្បី​ផលិត​ទូរស័ព្ទទំនើប​​ដែល​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន​នោះ​ ក្រុមហ៊ុន​ Apple នឹង​ប្រើប្រាស់​ប្លាស្ទិក​ដើម្បី​ផលិត​តួ​ទូរស័ព្ទទំនើប​ទាំង​នោះ ។ ប្រភព​ដដែល​ខាង​​លើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ទូរស័ព្ទទំនើប​ iPhone ដែល​មាន​តួ​ធ្វើ​ពី​ធាតុ​ផ្សំ​ឡើង​ដោយ​ការបោន​នេះ​ មាន​អេក្រង់​ទំហំ 4.5-inch និង​មាន​កម្រាស់​ក្រាស​ជាង​ iPhone បច្ចុប្បន្ន ប៉ុន្តែ​តម្លៃ​វិញ​គឺ​ត្រឹមតែ​ $330 ប៉ុណ្ណោះ​ ។ សូម​បញ្ជាក់​ថា​ខ្លឹមសារ​ទាំង​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ​ ចំពោះ​ព័ត៌មាន​ពិត​យ៉ាង​ណា​នោះ ក្រុមហ៊ុន​ Apple មិន​ទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ​

from :www.porpok.com

ត្រឹមតែ​២៦០ដុល្លារ ទូរស័ព្ទប្រើអាចមាន CPU Quadcore និង អេក្រង់ 1080P

ខណៈ​ដែល​ក្រុមហ៊ុន​ល្បី​ៗនាំ​គ្នា​ប្រកួត​ប្រជែង​នូវ​សមត្ថភាព​ពិសេស​របស់​ទូស័ព្ទ​នោះ តែក្រុមហ៊ុន​តូច​ៗដែលមិនសូវ​ល្បី​ឈ្មោះ​ក៏​ចេញ​មុខ​ប្រឡូក​ក្នុង​វិស័យ​ទូរស័ព្ទ​ចល័ត​ផងដែរ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា UMI បាន​ចេញ​ផ្សាយ​នូវ​ទូរស័ព្ទ​ប្រចាំ​ឆ្នាំ របស់​ខ្លួន​មួយ​គ្រឿង​ដែល​មាន​សមត្ថភាព​គួ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​តម្លៃ​ត្រឹម​តែ ២៦០ដុល្លារ​តែប៉ុណ្ណោះ។ សមត្ថភាព​របស់ UMI X2 មាន​ដូច​ខាងក្រោម​៖ CPU:MTK6589, 1.2GHz quad-core (MediaTek) GPU: PowerVR SGX544 ទំហំផ្ទុក អាចដាក់ដល់ 32GB RAM: 2GB ថ្ម 2,500mAh កាមេរ៉ាមុខ 3MP និងក្រោយ 13MP ប្រើប្រាស់ Jelly Bean 4.1 (គំរោងឡើងដល់ 4.2) អាច​ប្រើ​ស៊ីម​បាន​ម្តង២ UMI X2 នឹង​ចេញ​លក់​នៅ ប្រទេស​ឥណ្ឌា​ប្រហែល ជា​ក្នុង​ថ្ងៃទី១៥ទៅ២០មីនានេះ​ហើយ។

ប្រភព www.cambodroid.com

Friday, February 22, 2013

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ប្រសូតនៅថ្ងៃទី២២ មករា ១៩១៤ នៅក្រុងភ្នំពេញ មាតាព្រះនាម ទ្រឿង យឿម បិតា ស៊ីសុវត្ថិ រត្តរិ។ ព្រះអង្គ បានរៀបអាពាហ៍ពិពាហ៍ ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី ហើយមានបុត្រី៣អង្គ និង បុត្រា៣អង្គ ។ ព្រះអង្គ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឆ្នំា១៩៥៤។ដើមទសវត្ស ឆ្នាំ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ទសវត្ស ១៩៧០ ព្រះអង្គម្ចាស់សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៍ត្រូវបានរដ្ឋាភិបាលលោកលន់ ណុល តែង តាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដោយមានរូបគាត់ សិរិមតៈ ចេង ហេងនិង អ៊ិន តាំផងដែរ។ នៅថ្ងៃ១៧ មេសា ឆ្នំា១៩៧៥ ប្រទេសកម្ពុជា ធ្លាក់ក្នុងកណ្តាប់ដៃ ខ្មែរក្រហម ព្រះអង្គម្ចាស់សិរិមតៈ បានស្វែងរកសិទ្ធជ្រកកោននៅ សណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហម អន្តរជាតិ កំពុងមានបំណងបង្កើតនូវ តំបន់សុវត្ថិភាព។ប៉ុន្តែ ត្រូវបានបដិសេធ ដោយគេ ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅ ក្នុងបញ្ជីជនក្បត់ទាំង៧នាក់ ចុងក្រោយព្រះអង្គ បានស្វែងរកសិទ្ធិ ជ្រកកោននយោបាយ នៅស្ថានទូតបារាំង។មេបញ្ជាការ ខ្មែរក្រហម ធ្វើការគំរាម ដល់ស្ថានទូតបារំាង និង ធ្វើការទន្រ្ទានលុកលុយស្ថាន ទូតចាប់មនុស្សដែលគេត្រូវការ និង មិនទទួលខុសត្រូវការខូចខាត អ្វីទំាងអស់ បើមិនប្រគល់មនុស្សដែលគេត្រូវការចាប់នោះទេ។ ទីបញ្ចប់ស្ថានទូតបារំាង គ្មានជំរើសលោក Bizot បានទទួលបន្ទុក ក្នុងការជូនដំណឹងសិរិមតៈ និង រួមទំាងអ្នកស្មោះស្ម័គ្រ ។ព្រះអង្គ ត្រូវគេប្រគល់ឲ្យខ្មែរក្រហម ដោយអមដំណើរដោយមន្ត្រីទូតលោក ជឺន ឌីរ៉ាក ដល់ខ្លោងទ្ធារ។ ព្រះអង្គម្ចាស់សិរិមតៈត្រូវបានខ្មែរក្រហមសម្លាប់នៅថ្ងៃទី២១ ខែមេសា ឆ្នំា១៩៧៥។

លោកសេនាប្រមុខ លន់ នល់

លន់ នល់ កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរកាត់ចិន ។បិតាឈ្មោះ លន់ ហ៊ិន មាតាឈ្មោះ នួន គាត់ទទួលការសិក្សាអប់រំនៅសាលាChasseloup-Laubatទីក្រុង សាយហ្កន។ឆ្នំា១៩៤៦គាត់ក្លាយជាចៅហ្វាយខេត្តក្រចេះ។ ឆ្នំា១៩៥៥ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនិងជា អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋ មន្ត្រីក្រសួងការពារជាតិ ផងដែរ។ លោកក៍ធ្លាប់ធ្វើជាចៅហ្វាយ ខេត្តបាត់ដំបងផងដែរ។ នៅឆ្នំា១៩៦៩ គាត់ក្លាយជានាយករដ្ឋមន្រ្តីជាលើកទី២។ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ បានផ្ញើលិខិតទៅ ឱ្យរដ្ឋាភិបាលក្រុងហាណូយ ឲ្យដកកងទ័ពចេញពីប្រទេសកម្ពុជា ឲ្យអស់ក្នុងរយ:ពេល៤៨ ពុំនោះទេ និងត្រូវប្រឈមមុខនិងវិធាន ការយោធា។ រាត្រីថ្ងៃទី១៧មិនា១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈដោយមានមន្ត្រី យោធា៣រូប បានទៅដល់គេហដ្ឋានលោកលន់ ណុល ហើយដក កំាភ្លើងភ្ជង់បង្ខំលោកលន់ ណុល ឲ្យចុះហត្ថលេខាលើឯកសារ ចំបាច់ទំាងឡាយដើម្បីដក សម្តេចព្រះនរោត្តមសីហនុ។លោក លន់ ណុល ព្រមចុះហត្ថលេខា ជោរជន់ដោយទឹកនេត្រា។ ស្អែកឡើងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាបានបោះឆ្នោតជា ឯកឆន្ទដកហូតសម្តេចសីហនុពីអំណាច ដោយសភាព័ទ្ធជុំវិញ ដោយកងកម្លំាងនិងរថពាសដែក។ ថ្ងៃទី៩ តុលាឆ្នាំ១៩៧០ ទើប របបសាធារណរដ្ឋខ្មែរ បានបង្កើតជារូបរាងជាលើកទី១ ក្នុងប្រវត្តិ សាស្រ្ត២០០០ឆ្នំារបស់ប្រទេស។ រឿងនេះធ្វើឲ្យយើង រលឹកនឹកឃើញ រឿងរ៉ាវប្រត្តិសាស្រ្តខ្មែរ ក្នុង សតវត្សរ៍ទី១៩ នៅពេលលោក Charles Thomson ទេសាភិបាល បារំាង បង្ខំព្រះបាទនរោត្តម ដោយចុងអាវុធ ដើម្បីចុះព្រះហស្ត លេខាលើអនុសញ្ញាមួយ ដើម្បីដកហូតអំណាច ទំាងឡាយរបស់ ព្រះអង្គនៅថ្ងៃទី១៧ មិថុនា ១៨៨៤។ ថ្ងៃទី១ ខែមេសា ១៩៧៥ លោកសេនាប្រមុខបានលាលែងពី តំណែងហើយបានចាកចេញទៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក ទៅសហរដ្ឋអាមេរិក លោកបានទទួលអនិច្ចកម្មថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥។ លោកសេនាប្រមុខ ជាមនុស្សម្នាក់ដែលសម្តេចព្រះ នរោត្តមសីហនុទុកចិត្តបំផុត ហើយជាមនុសុ្សម្នាក់ដែលបង្រ្កាបនិង នរណាម្នាក់ឬក្រុមណាមួយ ដែលមានបំណងធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ ដែលក្នុងនោះមានក្រុមលោកដាប ឈួន ជាដើម តាមចាប់សម្លាប់ដល់ទីបំផុត។ហើយលោកក៍ជាមនុស្សម្នាក់ ក្នុងចំណោមមេដឹកនំាសំខាន់ៗ ក្នុងការបញ្ជាបង្រ្កាបយ៉ាងឃោរឃៅ ទៅលើប្រជាកសិករនៅសំឡូតដែលធ្វើឲ្យប្រជាកសិករស្លាប់រាប់ ម៉ឺននាក់នៅឆ្នំា១៩៦៦។ បើមិត្តចង់ដឹងរឿងរ៉ាវក្នុងរបបនោះកាន់តែច្បាស់សូមអានសៀវភៅ “សាធារណៈរដ្ឋខ្មែរ“ របស់បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ។