Friday, February 22, 2013
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ
លោកសេនាប្រមុខ លន់ នល់
Thursday, February 21, 2013
Exclusive: Apple, Macs hit by hackers who targeted Facebook
សម្រាប់ព័ត៌មានបន្ថែម៖ http://www.reuters.com/article/2013/02/19/us-apple-hackers-idUSBRE91I10920130219
Wednesday, February 20, 2013
Tuesday, February 19, 2013
ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុង សណ្ឋាគារញូវយ៉ក ជាន់ទី៦ ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅវេលាម៉ោង១២អាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ដែលចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើម្នាក់ៗជញ្ចូនអីវ៉ាន់ចេញរៀងខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល។ ករណីអគ្គីភ័យឆាបឆេះខាងលើនេះជាជំហ៊ានដំបូងសមត្ថកិច្ចមិនទាន់បញ្ចាក់ច្បាស់នៅឡើយទេថាបង្កឡើង ដោយមូលហេតុអ្វី ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានថា បង្កឡើងដោយសារទុសេខ្សែភ្លើង ។ ទាក់ទិននឹងអគ្គីភ័យខាងលើនេះសមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋបាន សហការជាមួយនិងកងកម្លាំងពន្លត់ អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួយធ្វើអន្តរាគមន៍យ៉ាងសស្រាកសស្រាំព្រោះខ្លាចបង្កឲ្យឆាបឆេះដល់លំនៅឋានដែលនៅក្បែរខាង។ ការឆាបឆេះនេះធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបាញ់ទឹកពន្លត់ព្រោះអគ្គីភ័យបានឆាបឆេះនៅជាន់ទី ៦ នៃសណ្ឋាគារញូវ យ៉ក ។ តែទោះយ៉ាងណា ក៏ដោយក៏ក្រុមកម្លាំង ពន្លត់អគ្គីភ័យខិតខំយកចិត្តទុកយ៉ាងខ្លាំងក្នុងការអន្តរាគមន៍បាញ់ទឹក ពន្លត់ ។រហូតមកដល់ពេលនេះអគ្គីភ័យបានរលត់ទាំងស្រុង ហើយក្នុងគ្រោះអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៥គ្រឿងហើយ ។ ជំហានដំបូងការខូចខាតសមត្ថកិច្ចបានបញ្ចាក់ថា កន្លែងចុងភៅធ្វើម្ហូបក្នុងសណ្ឋាគារ នឹងបន្ទប់មួយ ទៀតត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងតែម្តង ៕
កំណតត្រាពិភពលោកទាំង៨ ដែលប្រទេសកម្ពុជាទទួលបាន!!
"នំស្លឹកចាក" [Num Slek Jaak]
Elephant Festival 2013
សាលាក្រុងភ្នំពេញលើកផែនការបោសសំអាតជនអាណាថា
http://www.radioaustralia.net.au/khmer/radio/onairhighlights/798134
Sunday, February 17, 2013
ការបង្កើតវគ្គផ្សព្វផ្សាយអំពីសារព័ត៌មានប្រជាជនពលរដ្ឋដល់យុវជន
Saturday, February 16, 2013
«ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)»
អង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី
«ការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋដើម្បីជំរុញសមភាពយេនឌ័រ តាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)»។ វគ្គបណ្ឌុះបណ្ដាលនេះគឺចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាលប្រជុំអង្គការវិទ្យាស្ថានបើកទូលាយ តំណាងយុវជនជានិសិ្សតមហាវិទ្យាល័យត្រូវបានទទួលការបណ្ដុះបណ្តាលបន្ថែមក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងនិងកសាងសមត្ថភាពដល់យុវជនពីការប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ និងការប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត ដើម្បីស្រាវជ្រាវ ទទួល សរសេរ ចែកចាយ និងពិភាក្សាព័ត៌មានដោយចំហនិងដោយប្រសិទ្ធភាព។
លើកកម្ពស់ការយល់ដឹងរបស់យុវជនពីក្រមសីលធម៌ផ្សព្វផ្សាយ ច្បាប់ និង គោលនយោបាយអំពីការផ្សព្វផ្សាយចែករំលែកព័ត៌មាន។ បញ្ជ្រាបចំណេះដឹងអំពីសមភាពយេនឌ័រក្នុងការប្រើប្រាស់សារព័ត៌មានប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICTs)ដល់យុវជន។
using citizen for empowerment of gender by ICTs



