bethborin

Tuesday, November 26, 2013

ភាសាខ្មែរ និង​ក្ដាចុច​មាន​នៅលើ Androide Kitkat 4.4 ដោយ​ពេញ​លេញ

ក្រុមហ៊ុនយក្ស GOOGLE បានបញ្ចូលពុម្ព និងក្តាចុចអក្សរខ្មែរទៅក្នុង​ប្រព័ន្ធប្រតិបត្តិការ (OS) របស់ខ្លួនហើយ នោះគឺ Android 4.4, KitKat ដែលមានន័យថា នៅពេលលោកអ្នកទិញទូរស័ព្ទ Smart Phone នៅពេលអនាគត​ គឺវានឹងមានអក្សរខ្មែរ និងក្តាចុចមកជាមួយស្រាប់។ ​នេះគឺជាមោទនភាពរបស់ខ្មែរយើង​ដែល​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ​ចាប់អា​រម្មណ៍​ នេះក៏មកពីមានការ​ជួយ​ជ្រោមជ្រែង​ពីអ្នកជំនាញ​ខ្មែរ ជាច្រើន​ផង​ដែរ។


គួរបញ្ជាប់ផងដែរថា Android គឺប្រព័ន្ធប្រតិបត្តិការ​​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅលើ​ ទូរស័ព្ទ​ Smartphones និង Tablets ជាង ១០០០ លានគ្រឿងនៅ​ទូទាំងពិភពលោក  ហើយក្រុមហ៊ុន Google បានដាក់ឈ្មោះ​ជំនាន់​របស់​ Android ទាំងអស់តាមឈ្មោះ​បង្អែម​ផ្សេងៗ ដោយ​គេ​យល់ថា ឧបករណ៍​ទាំងអស់​នោះ​ធ្វើ​ឲ្យ​ជីវិតកាន់តែ​ផ្អែម​ល្ហែម​។ ​ឈ្មោះ​នៃ ជំនាន់​​និមួយ​ៗរបស់​ Android មានដូចតទៅៈ Cupcake, Donut, Eclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich, and Jelly Bean ហើយចុងក្រោយនេះ​ដោយសារ​មនុស្សភាគច្រើន​ចូលចិត្ត សុកូឡា ទើបគេដាក់ឈ្មោះវា​តាមឈ្មោះ​ស្កគ្រាប់​សុកូឡា​ដ៏​ពេញនិយមមួយ​នោះគឺ Kitkat®។ ដូចនេះ​កំណែ​ Android ដែលទើបនឹងចេញ​នេះ​ មានឈ្មោះថា Android 4.4 Kitkat។
សម្រាប់​ទូរស័ព្ទ​ដែល​អាច​ប្រើ​ជា​មួយ Android KitKat បាន​មាន​ដូច​ខាង​ក្រោម ៖
៙ SAMSUNG ៖
Samsung Galaxy S4
Samsung Galaxy S4 Zoom
Samsung Galaxy S4 Active
Samsung Galaxy Note 3
Samsung Galaxy Mega (no confirmation whether the 5.8, 6.3 or both)
Samsung Galaxy S3
Samsung Galaxy Note II
Samsung Galaxy S4 Mini
Samsung Galaxy Tab 3 & Tab 2

៙ SONY ៖
Sony Xperia Z1
Sony Xperia Z
Sony Xperia Z Ultra
Sony Xperia ZL
Sony Xperia Tablet Z

៙ HTC ៖
HTC One
HTC One X+
HTC One X
New Desire series phones launched in 2013
HTC Droid DNA
HTC J
HTC Butterfly

៙ LG ៖
LG G2
LG Nexus 4
LG Optimus L7, L5, L3
LG Optimus G
LG Optimus G Pro
LG Optimus VU


No comments:

Post a Comment