bethborin

Friday, September 13, 2013

បារខែមខ្នាតតូចនៅខេត្តកំពតឆ្នាំ២០១៣

បារខែមខ្នាតតូចនៅខេត្តកំពតឆ្នាំ២០១៣ ដែលមានប្រធានបទ “លើកកម្ពស់យុវជនតាមរយៈបច្ចេកវិទ្យាព័ត៌មាន“ គឺជាកម្មវិធីចែករំលែក ចំណេះដឹង ជុំវិញបច្ចេកវិទ្យាព័ត៌មាន លើកដំបូងបង្អស់ នៅខេត្តកំពត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែកញ្ញា រយៈពេល១ថ្ងៃ។ កម្មវិធីនេះនាំមកនូវការជួបជុំ ពីសំណាក់និស្សិត សាស្ត្រាចារ្យ អ្នកជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា (IT) វ័យក្មេង អ្នកដែលមានគំនិតថ្មីក្នុងសង្គម អ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទ និងវ៉ិបសាយ អ្នកបង្កើតប្លុក ម្ចាស់អាជីវកម្ម អ្នកជំនាញ ផ្នែកទីផ្សារ និងការទំនាក់ទំនង និស្សិតសាកលវិទ្យាល័យ នានា ដើម្បីធ្វើការចែករំលែក និងសិក្សានូវរបកគំហើញ បច្ចេកវិទ្យាព័ត៌មាន និងគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងសង្គម ។ កម្មវិធីនេះនឹងផ្ដល់នូវផលចំណេញ ជាច្រើនសម្រាប់ប្អូនៗនិស្សិត និងសាស្ត្រាចារ្យ។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួម នឹងធ្វើការសម្រេចចិត្តជ្រើសរើសប្រធានបទ ដែលពួកគេចាប់អារម្មណ៍ដោយខ្លួនឯង។ ប្រធានបទត្រូវបានបង្កើតឡើងដោយការដាក់ស្នើជាមូលដ្ឋាន ពីវាគ្មិននិងអ្នកធ្វើការក្នុងអង្គការវិទ្យាស្ថានបើកទូលាយនិងអង្គការយុវជនខ្មែរនិងការអភិវឌ្ឍន៍សង្គម។ ពួកគេមានមោទនភាពរីករាយក្នុងការបង្ហាញព័ត៌មាន ទាំងឡាយទាក់ទងនឹងការងារសង្គម និងអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងពង្រីក ការងារផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យានៅកម្ពុជា ។

No comments:

Post a Comment