បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលមួួយកាលពី ថ្ងៃ ២៩ ខែមីនា ឆ្នាំ២០១៤ នៅភ្នំពេញជាមួយក្រុម GOOGLE BUSINESS Group ភ្នំពេញ ស្ដីពី GOOGLE MAP MAKER រួចមកខ្ញុំទទួលបានចំណេះដឹងខ្លះៗស្ដី ពីការដៅផែន និងការប្រើប្រាស់ STREET VIEW និងការដាក់រូបភាព ការថតរូមភាពផូតូស្វ៊ែរ ។
ពេលនេះខ្ញុំចាប់ផ្ដើមសាកល្បងវាជាលើកតំបូងហើយដោយទីតាំងថតតំបូងបរបស់ខ្ញុំគឺនៅក្នុងបរិវេណវត្ត ចាក់អង្រែក្រោម ដោយខ្ញុំបានថតទិដ្ឋភាពនៅទី នោះមានបី ទីតាំងគឺ ១ ទីតាំងទីធ្លាខាងជើងវត្តចាក់អ្រែក្រោម ទី ២ ទីតាំងខាងត្បូងវត្ត និង ទី ៣ គឺ ទីតាំងប៉ាច្ឆាសម្រាប់បូជាសពនៅក្នុងវត្ត ។ ហើយបន្ទាប់មកទៀត ខ្ញុំបានសាកល្បងថតនៅ ខាងមុខរបងព្រះបរមរាជវាំង គឺនៅពេលយប់ និង ទីតាំង ព្រះរាជឱង្កោសម្ដេចវរៈក្សត្រ នរោត្តមសីហនុ ផងដែរ ។
នេះជាមេរៀនតំបូងសម្រាប់ខ្ញុំមិនដឹងថាវាល្អឬអត់នោះទេ តែខ្ញុំនឹងខិតខំធ្វើវា ហើយនឹងព្យាយាមធ្វើឲ្យបានច្រើនកន្លែងដើម្បីដាក់វាបង្ហាញទៅក្នុងផែនទី សម្រាប់បង្ហាញឲ្យពីភពលោកបានស្គាល់ពីប្រទេសរបស់យើងផងដែរ ។ ក្នុងការថតគឺ យើងប្រើកម្មវិធី នៅក្នុងទូរស័ព្ទប្រភេទ ANDROID មានជំនាន់កម្មវិធី ចាប់ពី ៤.ឡើងទៅដែលមានឈ្មោះថា GOOGLE CAMERA ។
នៅក្នុងការថតគឺគ្មានអ្វីលំបាកនោះទេ គ្រាន់តែដំឡើងកម្មវិធី GOOGLE CAMERA រួចហើយយើងអាចបើកថតដូចកាម៉េរ់ាទូទៅដែរ ដើយគ្រាន់តែជ្រើសយកជម្រើសណាមួយដែលយើងចង់ថតទៅវាជាការស្រេចបាត់ទៅ ហើយ ។

![]() |
វត្តចាក់អង្រែក្រោមទីធ្លាខាងជើង |
![]() |
វត្តចាក់អ្រែក្រោមទីធ្លាខាងត្បូង |
![]() |
ប៉ាច្ឆាវត្តចាក់អង្រែក្រោម |
![]() |
ព្រះរាជឱង្កាព្រះវរៈក្សត្រសីហនុ |
![]() |
ព្រះបរមរាជវាំងខាងមុខ |