ជាបទសម្រាប់សូធ្យលើកទង់សាសនា ក្នុងសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាហើយបទនេះផងដែរត្រូវបានពុទ្ធសាសនិកសូធ្យនៅក្នុងកម្មវិធីបុណ្យធំៗផ្សេងក្នុងពុទ្ធសាសនា មានដូចជា៖ បុណ្យមាឃបូជា វិសាខបូជា និង អាសាឡ្ហបូជា ជាដើមផងនោះ ។ បទនេះសូធ្យពុទ្ធសាសនិកសូធ្យដើម្បីរលឹកនឹកដល់ពុទ្ធសាសានិកទូទាំងពីភពលោកបានប្រជុំគ្នាជាច្រើនសែនលាននាក់ដែលបានរួបរួមគ្នាក្នុងការបង្កើតទង់ជ័យសម្រាប់សម្គាល់សាសនាពុទ្ធ ។ ហើយអត្តន័យនៅក្នុងបទលើកទង់នេះផងដែរគឺបានអប់រំឲ្យប្រទេស និងអ្នកកាន់ពុទ្ធសាសនាទាំងអស់ចេះប្រព្រឹត្តនូវតែអណពើល្អ និងប្រព្រឹត្តនូវសុចិរិតធម៌ទើបនាំខ្លួនទៅកាន់សេចក្ដីសុខ ។
បើតាមប្រវត្តដែលខ្ញុំបានដឹងខ្លះៗ បទនេះផងដែរគឺ ត្រូវបាននិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលកាលនោះសម្ដេចព្រះសង្ឃរាជទ្រង់បានទៅចូលរួមក្នុងការបង្កើតទង់ជានិមិត្តសញ្ញា សម្រាប់សម្គាល់ជាទង់សាសនា នៅប្រទេសឥណ្ឌា ។ ដូច្នេះយើងជាអ្នកកាន់ពុទ្ធសាសនាត្រូវដឹងទាំងអស់គ្នាថាទង់មានកំណើតយ៉ាងណាមានអត្ថន័យយ៉ាងក្នុងការបង្កើតវាឡើង ។
អាចចូលស្ដាប់ទាំងអស់គ្នានៅលើ ប្លក់នេះ ៖
សូធ្យដោយ សិស្ស និស្សិត វត្តចាក់អង្រែក្រោម

No comments:
Post a Comment