មិនដឹងថាវាជាអារម្មណ៍ស្រឡាញ់ ឬយ៉ាងណាទេតែវាជាអារម្មណ៍ដែលកើតចេញពីចិត្ត នៅពេលដែលចាប់ផ្ដើមនិយាយ ឬ ចាប់ផ្ដើមឆាត(Chat) ជាមួយនឹងគេពាក្យសម្ដីគេឆាតមកអាចធ្វើទង្គិចបេះដូង (Touch my heart )របស់ខ្ញុំបាន។ ជាធម្មតាខ្ញុំជាមនុស្សចិត្តរឹងមិនងាយចុះញ៉ម ឬតាមអ្នកណាឡើយ ហើយពាក្យសម្ដីរបស់អ្នកផ្សេងក៏ខ្ញុំមិនដែលខ្វល់ដែរ ។ តែសម្រាប់គេពាក្យមួយឃ្លាៗ ដែលគេនិយាយមកគឺ មានអារម្មណ៍ថាដូចជាស្រៀវឆ្អឹងខ្នង បះរោម ព្រឺសម្បុរ។ ជាមិត្តភាពយូរមកហើយ ធ្លាប់ទៅណាមកណាជាមួយគ្នា ធ្លាប់ដើលេងញ៉ាំអីជាមួយគ្នា ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងឲ្យរក្សាគេត្រឹមជាមិត្តភាព ចិត្តរបស់ខ្ញុំបានទាមទារវាលើសពីហ្នឹង តើអាចបានទេ? ជានិច្ចកាលខ្ញុំតែងតែសួរខ្លួនឯង តើខ្ញុំពិតជាស្រឡាញ់គេមែនទេ? កុំអ៊ីចឹងអី គេជាពួកម៉ាកទេ អារម្មណ៍មួយទៀតបានបញ្ជារ តែទីបំផុតខ្ញុំបានដឹងការពីត ពីខ្លួនឯងថាខ្ញុំពិតជាបានលួចស្រឡាញ់គេពិតប្រាកដមែន ។
Monday, March 7, 2016
Thursday, February 26, 2015
រំលឹករឿង២ នៅថ្ងៃទី២៦ កុម្ភៈ កាលពី ៦ឆ្នាំមុន (២០០៩)
ជួបឧបទ្ទវហេតុត្រូវរថយន្តប៉ះ នៅម៉ោង១៣ និង ១០នាទីពេលរសៀល នៅខេត្តកំពត ជាថ្ងៃធ្វើឲ្យខ្ញុំខ្លាចជាងគេ ជានិច្ចកាលឲ្យតែថ្ងៃនេះខ្ញុំនឹងមិនហ៊ានទៅណាផ្ដេសផ្ដាសឡើយ ព្រោះស្រមោលនៃរឿងវាបានដកជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ច ខ្ញុំតែងតែខ្លាចវានឹងកើតឡើងម្ដងទៀត។ នឹកកាលនោះពិតជាកម្សត់ណាស់ពេលមានរឿងនេះកើតឡើងហើយគេងនៅក្នុងបន្ទប់ម្នាក់ឯង គ្មានអ្នកណាម្នាក់មកមើលសូម្បីតែម្នាក់មួយថ្ងៃបន្ទាប់ទើបអាចដើរួចទៅទៅរកទឹកកកស្អំខ្លួនឯង ។ មេរៀនជីវិតគឺមិនអាចភ្លេចឡើយ ដូច្នេះហើយទើបបង្រៀនខ្ញុំឲ្យចេះចិត្តដាច់ ។
រឿងមួយទៀតគឺនៅយប់ថ្ងៃ២៦នោះដែរ គឺជាថ្ងៃដែលខ្ញុំមានសេចក្ដីក្លាហានជាងគេ គឺដោយសារពេលថ្ងៃខ្ញុំបានជួបគ្រោះថ្នាក់ចរាចរនោះ ខ្ញុំខ្លាចមិនបានប្រាប់មនុស្សម្នាក់ដែលខ្ញុំបានស្រឡាញ់ ខ្ញុំខ្លាចបើមានរឿងងអីទៅធ្វើឲ្យមានវិប្បដិសារីចំពោះខ្លួនឯង ដោយមិនព្រមប្រាប់ទៅមនុស្សដែលខ្លួនបានស្រឡាញ់ ។ នៅក្នុងថ្នាក់វិទ្យាល័យខ្ញុំបានស្រឡាញ់ពេញចិត្តទៅលើមិត្តភក្តិរួមថ្នាក់ម្នាក់ នាងឈ្មោះសុគន្ធា តែខ្ញុំតែងតែហៅនាងថាស្រីម៉ៅ ។ ខ្ញុំបានដឹងខ្លួនថាបានចាប់ផ្ដើមលួចស្រឡាញ់នាង នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ ២០០៨ ពួកយើងបានស្គាល់គ្នាតាំងពីឆ្នាំ២០០៧ គឺមួយឆ្នាំបន្ទាប់ពីស្គាល់គ្នាទើបខ្ញុំបានចាប់ផ្ដើមស្រឡាញ់នាង និង ២ខែបន្ទាប់ខ្ញុំបានសារភាពប្រាប់នាង នៅយប់ ម៉ោង ៩ និង៣០នាទី ថ្ងៃ២៦ កុម្ភៈ ។
គិតមកដល់ថ្ងៃ ២៦ កុម្ភៈ ២០១៥ វាមានរយៈពេល ពីរពាន់មួយរយកៅសិបមួយថ្ងៃ (២១៩១) ត្រូវជា ១៨៩.៣០២.៤០០ និងនាទី ស្មើនឹង ៣.១៥៥.០៤០ នាទី ជាម៉ោងគឺ ៥២.៥៨៤ ម៉ោង គិតជាសប្ដាហ៍ គឺ ៣១៣ អាទិត្យ គត់។ សង្ឃឹមថាអ្នកអាចនៅ ចងចាំមនុស្សម្នាក់នេះ ដែលនៅ ស្រឡាញ់នៅ តែចាំអ្នកជារៀងរហូតមិនថាយូយ៉ាងណា មិនថាពេលណានៅតែចាំអ្នករហូត ៕

Tuesday, September 30, 2014
I'm became GooGle Bussiness Map-Up
GooGle Bussiness Map-Up #GBG #PhnomPenh
This event is to improve the quality of local information available on Maps in your neighborhood, to focus on mapping the local business information and helping businesses in your area, to add and edit their information on Maps. The more details they are able to provide, the more useful the information will be for the local users looking for information on Maps.
Registration is open and free: http://goo.gl/VFSvzv
Date: Sat, October 11, 2014
Time: 8:30:17:30
Location : Development Innovations
#296 , 271 Yothapol Khemarak Phoumin
Blvd, Phnom Penh

Thursday, July 31, 2014
បារខែមភ្នំពេញ ២០១៤
បារខែមភ្នំពេញ គឺជាកម្មវិធី សិក្ខាសាលា និងពីពណ៌បច្ចេកវិទ្យា និងសហគ្រិនភាព មួយដែលត្រូវបាបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ហើយបានបន្តធ្វើមកដល់បច្ចប្បន្ន ។ បាខែមត្រូវបានគេធ្វើទូទាំងសាកលលោក ហើយវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ នៅសហរដ្ឋអាមេរិក ដោយអ្នកបច្ចេកវិទ្យាចំនួន ៣ រូប ដោយសារវាមានសារសំខាន់សម្រាប់ប្រយោជន៍ ប្រជាជនទូទៅ ត្រូវបានគេធ្វើនឹងផ្សាយបន្តសាយភាយពាសពេញសាកលលោក ។ នៅក្នុងកម្មវិធីនេះលោកអ្នកអាចមកស្ដាប់ និង ចែករំលែកបទពិសោធន៍ផ្សេងៗ ផងដែរ។
ការចុះឈ្មោះចូលរួម បារខែមភ្នំពេញ ២០១៤ បានចាប់ផ្ដើមបើកហើយ!
Monday, July 14, 2014
ធ្វើវាឃ្មិនបារខែម កំពង់ចាម
បារខែមកំពង់ចាម ២០១៤ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ១៩-២០ ខែកក្ដដា ឆ្នាំ២០១៤ ចាប់ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង ៥រសៀល ។ យើងនឹងប្រារព្ធនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាកំពង់ចាម ។
ទីតាំង៖ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាកំពង់ចាម
អាស័យដ្ឋាន៖ ផ្លូវជាតិលេខ៧ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រះរាជណាចក្រក្ពុជា.
ជួបជាមួយខ្ញុំនៅប្រធានបទចំនួន ពីរ ៖ ១ វិធីសាស្ត្រផ្ទុករូបភាព វីដេអូ និងការចែករំលែកលើអ៊ីនធឺណិត និង ២ យុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានដល់ក្រុមគោលដៅ ។ ខ្ញុំនឹងចែករំលែកបទពិសោធន៍ បូករួមទាំងចំណេះដឹងដែលខ្ញុំមាន ទៅដល់ អ្នកស្ដាប់ ថាយើងអាចមានវិធីសាស្ត្រយ៉ាងណាស សម្រាប់ផ្សព្វ ផ្សាយ ព័ត៌មាន និងចំណេះដឹងទៅដល់ក្រុមគោល (ប្រធានបទទី១) ដោយយល់ពី គន្លឹះ តិចនិច និង យុទ្ធសាស្ត្រក្នុងការផ្សាយផងដែរ ។ សម្រាប់ទាក់ទងនឹងប្រធានបទទី ២ ខ្ញុំនឹងបង្ហាញ ពីការបង្កើតវីដេអូ ខ្លីៗ ដោយខ្លួនឯងដោយការប្រើស្មាតហ្វូន (Android phone ) ការទុករូបភាពនៅលើបណ្ដាញអនឡាញមានដូចជា (Flikr, Instagram , Amazon cloud ) ការទុកវីដេអូនៅក្នុងឆានែល Youtube ជាដើម។ ជួបគ្នាឆាប់ៗៗណា

Monday, June 16, 2014
Father's Day ដ៏សោកសៅសម្រាប់ខ្ញុំ
នៅទិវានេះគេម្នាក់ៗគេបានជូនពរប៉ា គេបានបង្ហាញក្ដីស្រឡាញ់ចំពោះប៉ា គេបានជូនកាដូ គេបានជូនប៉ាទៅទីកន្លែងកម្សាន្ត កន្លែងញ៉ាំអី តែសម្រាប់ខ្ញុំគឺខ្ញុំគ្មានថ្ងៃនោះដូចគេទេព្រោះតាំងពីដឹងក្ដីមក ខ្ញុំមិនដែលចេះប្រើពាក្យថាប៉ានោះទេ ហើយខ្ញុំក៏មិនដែលស្គាល់មុខប៉ាយ៉ាងម៉េចដែរ? តើមានអ្នកណាខ្លះធ្លាប់ដឹងពី អារម្មណ៍ដែលគ្មានប៉ា ? អ្នកផ្សេងអាចនិយាយថាបើនិយាយថាមិនមានប៉ាមិនស្រឡាញ់ប៉ាវាជាការអកតញ្ញូ តែបើសិនជាអ្នកសាកគិតគាត់ បានចាកចោលកូនប្រុសដែលមានអាយុទើបតែ៣ឆ្នាំ ទៅរស់នៅជាមួយប្រពន្ធថ្មីដែលបានឲ្យកូនដ៏តូចនិងម្ដាយរស់នៅយ៉ាងលំបាកស៊ីអត់ស៊ីឃ្លានរយៈពេលជាង១០ឆ្នាំ ។ អ្នកប្រហែលជាមិនដឹងទេថាជីវិតដែលគ្មានមេគ្រួសារជួយផ្គត់ផ្គង់ចិញ្ចឹមគ្រួសារថាវាក្រវាលំបាកប៉ុនណានោះទេ។ ពេលព្រឹកពេលភ្ញាក់ពីគេងត្រូវទោមើលក្នុងឆ្នាំងតើមានបាយកកសល់អាចហូបបានទេ? ត្រូវបើកធុងអង្កតើមានអង្កសម្រាប់ដាំបាយថ្ងៃដែរទេ? បន្ទាប់ពីមានអង្ក តើបានអីហូបជាមួយនឹងបាយ? ពេលខ្លះបាយឆ្អិនហើយគ្មានទេម្ហូបសម្រាប់ហូប កុំថាឡើយម្ហូប នៅក្នុងផ្ទះរកតែទឹកត្រី ទឹកស៊ីអ៊ីវគ្មានផង ហូបជាមួយអំបិល ស និងបាយ ពេលខ្លះកុំថាឡើយបាយ និងអំបិល គឺ គ្មានទាំងបាយសម្រាប់ហូបផង ទៅមើលធុងអង្កគឺ មានល្មមតែបបរ គឺ បបរហូបនិងអំបិលទៅ ។ បើគាត់ជាប៉ាគេតើគាត់មានទំនូលខុសត្រូវដែរទេ? សូមចាត់ទុកថាកូនដែលបានផ្ដល់កំណើតនេះវាបានស្លាប់ដូចសត្វធាតុអស់ទៅចុះ ព្រោះជាង១០ឆ្នាំអ្នកមិនបានមើលថែ ឬផ្ដល់ចំណីនោះទេ ដូច្នេះវាគ្មានទេសម្រាប់ឲ្យអ្នកហៅថាកូន ព្រោះសត្វទាំងនេះវាបានត្រដររស់ដោយខ្លួនវាយ៉ាងលំបាកពេកក្រៃ ។ ចាត់ទុកថាតំណក់ឈាមនៃជីវិតនេះនេះវាជាការចៃដន្យបានស្រក់ចោលទៅចុះ។ ម៉ាក់គ្មានអ្វីទាំងអស់គាត់ខំចិញ្ចឹមកូនទាំងបាទដៃទទេ គាត់សុខចិត្តស៊ីអត់ស៊ីឃ្លានគាត់មិនដែលចាកចេញពីកូននោះឡើយតែហេតុអី បានជាគាត់មិនអាចជួយចិញ្ចឹមកូនសត្វទាំងនេះបាន។ គេគ្រប់គ្នាមានប៉ាហៅគេសប្បាយចិត្ត តែសម្រាប់ខ្ញុំពាក្យនេះខ្ញុំសុំមិនប្រើ មិនមានការហៅជារៀងរហូត ហើយក៏មិនចង់ស្គាល់ចង់ប្រើពាក្យនេះដែរខ្ញុំស្អប់ពាក្យនេះជារៀងរហូត ។ ជាកូនដែលគ្មានឪពុក ត្រូវបានមិត្តភក្ដិបង្អាប់នៅក្នុងថ្នាក់ត្រូវបានមិត្តភក្ដិបន្តុះបង្អាប់ ត្រូវបានអ្នកជិតខាងមើលងាយ តើនេះវាមិនមានការឈឺចាប់គ្រប់គ្រាន់ទេឬ?
សូមជូនពរឲ្យអ្នកមានសុខភាពល្អរស់នៅបន្តឲ្យបានអាយុវែងមានសេចក្ដីសុខរហូតទៅតែត្រូវចាំថារបស់ដែលអ្នកបានចោលកុំរើសត្រឡប់មកវិញ ព្រោះអ្នកមិនដែលស្ដាយក្រោយនូវទំហើដែលអ្នកបានបោះបង់ចោលរបស់ទាងនោះទេ វាមិនមែនជាកំហុសអ្នកទេតែវាជាកំហុសរបស់ខ្ញុំដែលបានយកកំណើតក្រោមតំណក់ឈាមរបស់អ្នក។ (ពីកូនគ្មានឪពុក @BB.)
Friday, May 16, 2014
ការចាប់ផ្ដើមសាកល្បងថតរូប ផូតូស្វ៊ែរ
បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលមួួយកាលពី ថ្ងៃ ២៩ ខែមីនា ឆ្នាំ២០១៤ នៅភ្នំពេញជាមួយក្រុម GOOGLE BUSINESS Group ភ្នំពេញ ស្ដីពី GOOGLE MAP MAKER រួចមកខ្ញុំទទួលបានចំណេះដឹងខ្លះៗស្ដី ពីការដៅផែន និងការប្រើប្រាស់ STREET VIEW និងការដាក់រូបភាព ការថតរូមភាពផូតូស្វ៊ែរ ។
ពេលនេះខ្ញុំចាប់ផ្ដើមសាកល្បងវាជាលើកតំបូងហើយដោយទីតាំងថតតំបូងបរបស់ខ្ញុំគឺនៅក្នុងបរិវេណវត្ត ចាក់អង្រែក្រោម ដោយខ្ញុំបានថតទិដ្ឋភាពនៅទី នោះមានបី ទីតាំងគឺ ១ ទីតាំងទីធ្លាខាងជើងវត្តចាក់អ្រែក្រោម ទី ២ ទីតាំងខាងត្បូងវត្ត និង ទី ៣ គឺ ទីតាំងប៉ាច្ឆាសម្រាប់បូជាសពនៅក្នុងវត្ត ។ ហើយបន្ទាប់មកទៀត ខ្ញុំបានសាកល្បងថតនៅ ខាងមុខរបងព្រះបរមរាជវាំង គឺនៅពេលយប់ និង ទីតាំង ព្រះរាជឱង្កោសម្ដេចវរៈក្សត្រ នរោត្តមសីហនុ ផងដែរ ។
នេះជាមេរៀនតំបូងសម្រាប់ខ្ញុំមិនដឹងថាវាល្អឬអត់នោះទេ តែខ្ញុំនឹងខិតខំធ្វើវា ហើយនឹងព្យាយាមធ្វើឲ្យបានច្រើនកន្លែងដើម្បីដាក់វាបង្ហាញទៅក្នុងផែនទី សម្រាប់បង្ហាញឲ្យពីភពលោកបានស្គាល់ពីប្រទេសរបស់យើងផងដែរ ។ ក្នុងការថតគឺ យើងប្រើកម្មវិធី នៅក្នុងទូរស័ព្ទប្រភេទ ANDROID មានជំនាន់កម្មវិធី ចាប់ពី ៤.ឡើងទៅដែលមានឈ្មោះថា GOOGLE CAMERA ។
នៅក្នុងការថតគឺគ្មានអ្វីលំបាកនោះទេ គ្រាន់តែដំឡើងកម្មវិធី GOOGLE CAMERA រួចហើយយើងអាចបើកថតដូចកាម៉េរ់ាទូទៅដែរ ដើយគ្រាន់តែជ្រើសយកជម្រើសណាមួយដែលយើងចង់ថតទៅវាជាការស្រេចបាត់ទៅ ហើយ ។

![]() |
វត្តចាក់អង្រែក្រោមទីធ្លាខាងជើង |
![]() |
វត្តចាក់អ្រែក្រោមទីធ្លាខាងត្បូង |
![]() |
ប៉ាច្ឆាវត្តចាក់អង្រែក្រោម |
![]() |
ព្រះរាជឱង្កាព្រះវរៈក្សត្រសីហនុ |
![]() |
ព្រះបរមរាជវាំងខាងមុខ |
Wednesday, April 30, 2014
ជីវិតខ្ញុំ (វគ្គ១)
ជាកូនស្ត្រីកសិករម្នាក់
មានផ្ទះឈើតូច១ខ្នងមានបណ្ដោយប្រហែល
៣ម៉ែត្រ ទទឹង ប្រហែល២ ម៉ែត្រ
ដំបូលប្រក់ស្លឹក
ជញ្ជាំងបាំងដោយសម្បកឈើស្ងួត
។ ពេលគេងគឺ មានភួយធំមួយ
និងមុងធំមួយ យើងគេងរួមគ្នា
មានម៉ាក់ និងបងប្អូនប្រុស
នឹកឃើញពេលរដូវវស្សា
ពេលភ្លៀងមកម្ដងៗ
ដូចជាដេកកណ្ដាលមេឃ
ព្រោះដំបូលស្លឹកមិនអាចទប់ទល់នឹងដំណក់ទឹកភ្លៀងដ៏ខ្លាំងបាននាដើមរដូវនោះទេ
នៅមាត់សមុទ្ទមានភ្លៀងនិងខ្យល់បក់ខ្លាំងៗណាស់
ពិតជាអាណិតម៉ាក់ណាស់ដោយយប់ស្ងាត់មេឃភ្លៀងដូចហែកនៅពេលភ្លៀងខ្លាំងដំបូលលិចអ្វីនៅក្នុងផ្ទះសើមទាំងអស់ពេលឃើញ
កូនគេងទទឹក
ម៉ាកខំទាញកន្ទេលធ្វើពីអញ្ចូតមួយមកគ្របកូនកុំឲ្យទទឹកភ្លៀង
ពេលនោះយើងត្រូវគេងឡើងរួញដូចកូនកណ្ដុរធ្លាក់ទឹកយ៉ាងអ៊ីចឹង
។
[....]
Wednesday, February 12, 2014
បទ៖ លើកទង់ជ័យសាសនា
ជាបទសម្រាប់សូធ្យលើកទង់សាសនា ក្នុងសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាហើយបទនេះផងដែរត្រូវបានពុទ្ធសាសនិកសូធ្យនៅក្នុងកម្មវិធីបុណ្យធំៗផ្សេងក្នុងពុទ្ធសាសនា មានដូចជា៖ បុណ្យមាឃបូជា វិសាខបូជា និង អាសាឡ្ហបូជា ជាដើមផងនោះ ។ បទនេះសូធ្យពុទ្ធសាសនិកសូធ្យដើម្បីរលឹកនឹកដល់ពុទ្ធសាសានិកទូទាំងពីភពលោកបានប្រជុំគ្នាជាច្រើនសែនលាននាក់ដែលបានរួបរួមគ្នាក្នុងការបង្កើតទង់ជ័យសម្រាប់សម្គាល់សាសនាពុទ្ធ ។ ហើយអត្តន័យនៅក្នុងបទលើកទង់នេះផងដែរគឺបានអប់រំឲ្យប្រទេស និងអ្នកកាន់ពុទ្ធសាសនាទាំងអស់ចេះប្រព្រឹត្តនូវតែអណពើល្អ និងប្រព្រឹត្តនូវសុចិរិតធម៌ទើបនាំខ្លួនទៅកាន់សេចក្ដីសុខ ។
Tuesday, February 11, 2014
ឯណាប្រវត្តិសាស្ត្រពិត ....??
វាគ្មានអ្វីប្លែកនោះទេសម្រាប់ការចងក្រងនិងតែងនិពន្ធប្រវត្តិនោះ ជានិច្ចកាលត្រូវបានធ្វើឡើងដោយអ្នកឈ្នះ ។ ដូច្នេះរាល់អ្វីដែលចងក្រងនោះតែងតែនិយាយសសើរតែអ្នកដែលឈ្នះប៉ុណ្ណោះ អ្វីដែលគេរៀបរាប់អ្វីដែលគេសសេរគឺច្បាស់ជាលើកសសើរដល់ខ្លួនគេផ្ទាល់ ចំណែកអ្នកដែលចាញ់ត្រូវជាប់ឈ្មោះស្អុយក្នុងទំព័រប្រវត្តិសាស្ត្ររបស់អ្នកកត់ត្រានោះមិនខាន ហើយត្រូវអាចជាប់ឈ្មោះជាអ្នកក្បត់ជាតិ ជាអ្នកអាក្រក់ ។ល។
Saturday, February 1, 2014
អតីតធ្វើការអ្នកស្ម័គ្រចិត្តនៅ KYSD
នេះជាសកម្មរបស់ខ្ញុំពេលដែលខ្ញុំទើបមករៀននៅភ្នំពេញដំបូងដែលបានប្រឡូកជាយុវជនស្ម័គ្រចិត្តនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថាអង្គការយុវជនខ្មែរ និងការអភិវឌ្ឍន៏សង្គមហៅកាត់ថា KYSD ។ នៅក្នុងអង្គការ KYSD បានផ្ដល់នៅការអភិវឌ្ឍនយ៉ាងច្រើនសម្រាប់ខ្ញុំទាំងផ្នែកចំណេះដឹង បំនិនជីវិត ព្រមទាំងបានចូលរួមជាមួយសង្គមផងដែរ តាមរយៈការចុះទៅតាមសហគមន៍ និងការធ្វើយុទ្ធនាការដាំដើមឈើ ការចូលរួមការពារបរិស្ថាន ។ល។ ហើយនៅទីនោះក៏បានផ្ដល់នូវអនុស្សារីយ៍ជាមួយមិត្តយ៉ាងច្រើន ខ្ញុំសូមអគុណផងដែរដល់អង្គការ KYSD ដែលបានផ្ដល់ឱកាសដល់ខ្ញុំបានធ្វើការ និងបានបទពិសោធន៍យ៉ាងច្រើន និងទិដ្ឋភាពដ៏ល្អៗជាច្រើនជាមួយយុវជនស្ម័គ្រចិត្តនៅទីនោះ ។
Thursday, January 9, 2014
កម្ពុជា - ការប្រើ ឥណទាន របស់ IMF
ការប្រើប្រាស់ ឥណទាន របស់ IMF ( មើលកត់ចំណាំ បច្ចុប្បន្ន ដុល្លារអាមេរិក)
តម្លៃ ចុងក្រោយបំផុត សម្រាប់ ការប្រើ មូលនិធិ IMF ឥណទាន ( មើលកត់ចំណាំ បច្ចុប្បន្ន ដុល្លារអាមេរិក) នៅក្នុងប្រទេសកម្ពុជា មានចំនួន 128,840,000.00 នៅ ឆ្នាំ 2011 ។ ក្នុងរយៈពេលជាង 41 ឆ្នាំមកហើយ តម្លៃសម្រាប់ សូចនាករនេះ បាន ឡើងចុះ រវាង 131,560,000.00 ដុល្លារនៅឆ្នាំ 2009 និង $ ផ្សេង 0,00 ក្នុងឆ្នាំ 1970 ។
Subscribe to:
Posts (Atom)