នេះជាសកម្មរបស់ខ្ញុំពេលដែលខ្ញុំទើបមករៀននៅភ្នំពេញដំបូងដែលបានប្រឡូកជាយុវជនស្ម័គ្រចិត្តនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថាអង្គការយុវជនខ្មែរ និងការអភិវឌ្ឍន៏សង្គមហៅកាត់ថា KYSD ។ នៅក្នុងអង្គការ KYSD បានផ្ដល់នៅការអភិវឌ្ឍនយ៉ាងច្រើនសម្រាប់ខ្ញុំទាំងផ្នែកចំណេះដឹង បំនិនជីវិត ព្រមទាំងបានចូលរួមជាមួយសង្គមផងដែរ តាមរយៈការចុះទៅតាមសហគមន៍ និងការធ្វើយុទ្ធនាការដាំដើមឈើ ការចូលរួមការពារបរិស្ថាន ។ល។ ហើយនៅទីនោះក៏បានផ្ដល់នូវអនុស្សារីយ៍ជាមួយមិត្តយ៉ាងច្រើន ខ្ញុំសូមអគុណផងដែរដល់អង្គការ KYSD ដែលបានផ្ដល់ឱកាសដល់ខ្ញុំបានធ្វើការ និងបានបទពិសោធន៍យ៉ាងច្រើន និងទិដ្ឋភាពដ៏ល្អៗជាច្រើនជាមួយយុវជនស្ម័គ្រចិត្តនៅទីនោះ ។
Saturday, February 1, 2014
Thursday, January 9, 2014
កម្ពុជា - ការប្រើ ឥណទាន របស់ IMF
ការប្រើប្រាស់ ឥណទាន របស់ IMF ( មើលកត់ចំណាំ បច្ចុប្បន្ន ដុល្លារអាមេរិក)
តម្លៃ ចុងក្រោយបំផុត សម្រាប់ ការប្រើ មូលនិធិ IMF ឥណទាន ( មើលកត់ចំណាំ បច្ចុប្បន្ន ដុល្លារអាមេរិក) នៅក្នុងប្រទេសកម្ពុជា មានចំនួន 128,840,000.00 នៅ ឆ្នាំ 2011 ។ ក្នុងរយៈពេលជាង 41 ឆ្នាំមកហើយ តម្លៃសម្រាប់ សូចនាករនេះ បាន ឡើងចុះ រវាង 131,560,000.00 ដុល្លារនៅឆ្នាំ 2009 និង $ ផ្សេង 0,00 ក្នុងឆ្នាំ 1970 ។
Tuesday, December 31, 2013
ស្វែងយល់អំពីប្រាក់ខែគោលរបសប្រទេសក្នុងសមាជិកអាស៊ាន
១៦ ខែមេសា - នៅក្នុង កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹង អតិផរណានិង ទប់ស្កាត់ការ ផ្ទុះ ណាមួយនៃ ភាពចលាចល ការងារ មួយ បណ្តាប្រទេសអាស៊ាន ត្រូវបានគេ ដូចខាងក្រោម យុទ្ធសាស្រ្ត នៃការ ជំរុញឱ្យ កម្រិត ប្រាក់ឈ្នួលអប្បបរមា ខ្ពស់ជាង អនុម័តច្បាប់ ពលកម្ម ថ្មីដែល សិទ្ធិ កម្មករ កាន់តែធំ ការពារ និង របស់ប្រទេសចិន។ ប្រទេសជាច្រើន ក៏បាន សង្កេតឃើញពីកំណើន ប្រាក់ឈ្នួលអប្បបរមា ដែលជា វិធីសាស្រ្ត នៃការ ឆ្លៀតឱកាស បង្កើនផលិតភាព នៃកម្លាំងពលកម្ម របស់ពួកគេ នៅក្នុង ការរៀបចំសម្រាប់ ការបើក នៃសហគមន៍សេដ្ឋកិច្ច អាស៊ាន នៅឆ្នាំ 2015 ។
ស្ថិតិអ្នកចុះឈ្មោះបោះឆ្នោតសរុបសម្រាប់ឆ្នាំ២០១៣
៙ ចំនួនការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតសរុបឆ្នាំ២០១៣៖20,144 ការិយាល័យ.
៙ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប២០១៣៖ 9,732,531 នាក់
៙ បុរសចំនួន៖ 4,621,040 នាក់
៙ ស្ត្រីចំនួន៖ 5,111,491 នាក់
៙ ចំនួនកែតម្រូវឈ្មោះសរុបឆ្នាំ២០១៣៖ 16,677 នាក់
៙ ចំនួនចុះឈ្មោះបោះឆ្នោតថ្មីសរុបឆ្នាំ២០១៣៖ 187,111 នាក់
៙ ចំនួនលុបចេញពីបញ្ជីអ្នកបោះឆ្នោតសរុបឆ្នាំ២០១៣៖130,033 នាក់
៙ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប២០១៣៖ 9,732,531 នាក់
៙ បុរសចំនួន៖ 4,621,040 នាក់
៙ ស្ត្រីចំនួន៖ 5,111,491 នាក់
៙ ចំនួនកែតម្រូវឈ្មោះសរុបឆ្នាំ២០១៣៖ 16,677 នាក់
៙ ចំនួនចុះឈ្មោះបោះឆ្នោតថ្មីសរុបឆ្នាំ២០១៣៖ 187,111 នាក់
៙ ចំនួនលុបចេញពីបញ្ជីអ្នកបោះឆ្នោតសរុបឆ្នាំ២០១៣៖130,033 នាក់
Thursday, December 5, 2013
ខ្ញុំចង់និយាយបន្តិចពីរឿងពុករលួយ !
មានមនុស្សច្រើនណាស់ ដែលយល់ច្រឡំពីអំពើពុករលួយ ។ ពួកគេយល់ថា ដែលហៅថា អំពើពុករលួយ ទាល់តែមានសកម្មភាពស៊ីសំណូក និងការសូកប៉ាន់....។ វាគឺជាការយល់ច្រឡំទាំងស្រុង ..... អំពើពុករលួយ មិនមែនមានត្រឹមតែការស៊ីសំណូក សូកប៉ាន់ (Bribery) នោះទេ តែវារួមមានសកម្មភាពផ្សេងៗទៀត។ ការគៃបន្លំ , ការក្លែងបន្លំ , ការជំរិតយកលុយ , បក្សពួកនិយម , ការរំលោភឆន្ទានុសិទ្ធិ , ការផ្តល់ប្រាក់វិភាគទានមិនត្រឹមត្រូវទាក់ទិននឹងនយោបាយ សុទ្ធតែចាត់ ចូលជាអំពើពុករលួយ !
ការក្លែងបន្លំ(Fraud) គឺស្រួលយល់ទេ ! មានន័យថា មន្រ្តីម្នាក់ក្លែងបន្លំឯកសារចំណាយ ដើម្បី កេងយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ឬសំរាប់បក្ខពួកខ្លួន! ទិញកុំព្យូទ័រអស់ តែ $500 តែនៅក្នុងបញ្ជីចំណាយ ដាក់ថា $1000 អាណឹងគេហៅថាក្លែងបន្លំ!
ចំណែកឯគៃបន្លំ (Embezzlement) គឺយកតែម្តង ! ឧទារហរណ៍ មន្ទីរពេទ្យមួយទទួលបានថ្នាំពេទ្យ ចំនួន ១ តោន សំរាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ។ ផ្ទុយទៅវិញ ប្រធានមន្ទីរពេទ្យ យក ពាក់កណ្តាលទៅលក់ យកលុយចូលហោប៉ៅ ។ អាណឹងគេហៅថា គៃបន្លំ !
Tuesday, November 26, 2013
ភាសាខ្មែរ និងក្ដាចុចមាននៅលើ Androide Kitkat 4.4 ដោយពេញលេញ
ក្រុមហ៊ុនយក្ស GOOGLE បានបញ្ចូលពុម្ព និងក្តាចុចអក្សរខ្មែរទៅក្នុងប្រព័ន្ធប្រតិបត្តិការ (OS) របស់ខ្លួនហើយ នោះគឺ Android 4.4, KitKat ដែលមានន័យថា នៅពេលលោកអ្នកទិញទូរស័ព្ទ Smart Phone នៅពេលអនាគត គឺវានឹងមានអក្សរខ្មែរ និងក្តាចុចមកជាមួយស្រាប់។ នេះគឺជាមោទនភាពរបស់ខ្មែរយើងដែលក្រុមហ៊ុនយក្សមួយនេះចាប់អារម្មណ៍ នេះក៏មកពីមានការជួយជ្រោមជ្រែងពីអ្នកជំនាញខ្មែរ ជាច្រើនផងដែរ។
Friday, November 1, 2013
សិក្ខាសិលាស្ដីអំពីបច្ចេកវិទ្យាGoogle ឆ្នាំ២០១៣ (GDG DevFest Phnom Penh 2013)
ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍កម្មវិធី កុំព្យូទ័រ អ្នករចនាគេហទំព័រ អ្នកសរសេរកូដកុំព្យូទ័រ វិស្វករ បច្ចេកវិជ្ជាក្រុមហ៊ុន Google សាស្ត្រាចារ្យ និងនិស្សិតសិក្សាផ្នែកបច្ចេកវិទ្យាប្រមាណ៣៥០នាក់ នឹងជួបប្រជុំគ្នាដើម្បីចែករំលែកបទពិសោធន៍និង រៀនសូត្រពីគ្នាទៅវិញទៅមកនូវការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនិងចុងក្រោយគេបង្អស់។
សិក្ខាសិលាស្ដីអំពីបច្ចេកវិទ្យាGoogle ឆ្នាំ២០១៣ (GDG DevFest Phnom Penh 2013) នេះគឺជាព្រឹត្តិការណ៍លើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជានឹងត្រូវធ្វើនៅសាកលវិទ្យាល័យ ន័រតុន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខ។
យោងតាមសេចក្ដីប្រកាសព័ត៌មានអោយបានដឹងថា ព្រឹត្តិការណ៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងលើកទឹកចិត្តឲ្យមានបង្កើតអ្វីដែលថ្មី។ សិក្ខាសិលាក៏មានជាវេទិកាដើម្បីផ្ដល់ឱកាសដល់យុវជនដែលមានសក្ដានុពលផ្នែកព័ត៌មានវិទ្យាក្នុងការស្វែងរកគំនិតថ្មីប្លែក ក៏ដូចជាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅកមលើវិស័យព័ត៌មានវិទ្យាដែលជាកត្តាសំខាន់ត្រួតត្រាយផ្លូវដល់ការបង្កើតបច្ចេកវិជ្ជាថ្មីៗ នៅពេលអនាគតក្នុងប្រទេសកម្ពុជា។
ប្រធានបទសំខាន់សម្រាប់ឆ្នាំ២០១៣នេះ ផ្ដោតសំខាន់លើបច្ចេកវិជ្ជាចុងក្រោយរបស់Google ដូចជា Wearable Computing, Mobil & Clouds and Android program, Google Cloud Storage,Google Maps& Street View, Khmer Language on Google Platform, Google App Engine to HTML5”។
សិក្ខាសិលារយៈពេលមួយថ្ងៃនេះ រៀបចំឡើងដោយក្រុមអ្នកបច្ចេកវិជ្ជារបស់ Google នៅកម្ពុជាក្រោមការឧបត្ថម្ភពីក្រុមហ៊ុនGoogle និងរួមសហការជាមួយក្រុមហ៊ុនបច្ចេកវិជ្ជានិង អង្គការសង្គមស៊ីវិលផ្សេងៗទៀតក្នុងកម្ពុជា។ GDG DevFest ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានារបស់ក្រុមហ៊ុន Google ដែលត្រូវបានរៀបចំឡើងជារៀងរាល់ចុងឆ្នាំពីខែ កញ្ញាដល់ខែតុលានៅជុំវិញពិភពលោក។ DevFest លើកដំបូងបានត្រូវធ្វើនៅសហរដ្ឋអាមេរិកនាឆ្នាំ២០០៨ និងក្រោយមកបានរីកសាយទៅជាង១០០ ប្រទេសក្នុងពិភពលោកនៅចុងឆ្នាំ២០១៣នេះ៕
Monday, October 28, 2013
My Felling Happy when I can to join GDG DevFest Event
What is DevFest?
DevFest is a series of world-wide community-lead events around the world that have technical sessions center around Google Technology and Platform. DevFest focus specifically to bring all passionate local developers to teach, learn, code and network.DevFest around the world is mainly sponsored by Google Inc. usually partnered with local tech company in every country. DevFest is originally started in 2008 in the United Stated by Google Inc. and wide-spread to more than 100 countries in the world through Google Developers Group. You can view DevFest Phnom Penh on Google Developers DevFest 2013 here: https://developers.google.com/events/devfest
Saturday, October 26, 2013
Friday, October 25, 2013
ត្រៀមសម្រាប់កម្មវិធីបាខែមសីហនុ តើចង់ចូលរួមដែរទេ??
We would like to announce that BarCamp Sihanoukville 2013 is officially held on 7th-8th December 2013. We’ll hold it at Build Bright University Sihanouk Province Campus.
BarCamp Sihanoukville is a two day events that bring together IT professionals, innovators, businesses, NGOs and students under their own agenda to network, create synergies and catch up the state-of-the-art of technology.
Regards,
BarCamp Sihanoukville Organizer
http://sv.barcampcambodia.org/
BarCamp Sihanoukville is a two day events that bring together IT professionals, innovators, businesses, NGOs and students under their own agenda to network, create synergies and catch up the state-of-the-art of technology.
Regards,
BarCamp Sihanoukville Organizer
http://sv.barcampcambodia.org/
Friday, September 27, 2013
បណ្ដុំឯកសារច្បាប់ជាច្រើនសម្រាប់ប្រទេសកម្ពុជាត្រូវបានប្រមូលផ្ដុំទុកនៅក្នុងប្លក់ : http://www.khmerlaw-book.blogspot.com/


Friday, September 13, 2013
បារខែមខ្នាតតូចនៅខេត្តកំពតឆ្នាំ២០១៣
បារខែមខ្នាតតូចនៅខេត្តកំពតឆ្នាំ២០១៣ ដែលមានប្រធានបទ “លើកកម្ពស់យុវជនតាមរយៈបច្ចេកវិទ្យាព័ត៌មាន“ គឺជាកម្មវិធីចែករំលែក ចំណេះដឹង ជុំវិញបច្ចេកវិទ្យាព័ត៌មាន លើកដំបូងបង្អស់ នៅខេត្តកំពត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែកញ្ញា រយៈពេល១ថ្ងៃ។ កម្មវិធីនេះនាំមកនូវការជួបជុំ ពីសំណាក់និស្សិត សាស្ត្រាចារ្យ អ្នកជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា (IT) វ័យក្មេង អ្នកដែលមានគំនិតថ្មីក្នុងសង្គម អ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទ និងវ៉ិបសាយ អ្នកបង្កើតប្លុក ម្ចាស់អាជីវកម្ម អ្នកជំនាញ ផ្នែកទីផ្សារ និងការទំនាក់ទំនង និស្សិតសាកលវិទ្យាល័យ នានា ដើម្បីធ្វើការចែករំលែក និងសិក្សានូវរបកគំហើញ បច្ចេកវិទ្យាព័ត៌មាន និងគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងសង្គម ។ កម្មវិធីនេះនឹងផ្ដល់នូវផលចំណេញ ជាច្រើនសម្រាប់ប្អូនៗនិស្សិត និងសាស្ត្រាចារ្យ។ នៅក្នុងកម្មវិធីនេះ អ្នកចូលរួម នឹងធ្វើការសម្រេចចិត្តជ្រើសរើសប្រធានបទ ដែលពួកគេចាប់អារម្មណ៍ដោយខ្លួនឯង។ ប្រធានបទត្រូវបានបង្កើតឡើងដោយការដាក់ស្នើជាមូលដ្ឋាន ពីវាគ្មិននិងអ្នកធ្វើការក្នុងអង្គការវិទ្យាស្ថានបើកទូលាយនិងអង្គការយុវជនខ្មែរនិងការអភិវឌ្ឍន៍សង្គម។ ពួកគេមានមោទនភាពរីករាយក្នុងការបង្ហាញព័ត៌មាន ទាំងឡាយទាក់ទងនឹងការងារសង្គម និងអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ បង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងពង្រីក ការងារផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យានៅកម្ពុជា ។

Subscribe to:
Posts (Atom)